ប្រជាពលរដ្ឋពីរគ្រួសារដែលរងគ្រោះដោយអគ្គីភ័យឆាបឆេះផ្ទះ នៅភូមិអូរគន្ឋរខាងត្បូង សង្កាត់អូរគន្ឋរ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ បានទទួលជំនួយឧបត្ថម្ភពីឯកឧត្ដមឧត្ដមសេនីយ៍ឯកបណ្ឌិតហ៊ុន ម៉ាណែត មេបញ្ជាការកងទ័ពជើងគោក ។
នៅរសៀលថ្ងៃសៅរ៍ទី១៤ ខែមីនា ឆ្នាំ២០២០ ខ្ញុំបានដឹកនាំសហការី រួមជាមួយអាជ្ញាធរដែនដីភូមិ សង្កាត់ រួមជាមួយព្រះសង្ឃវត្តធម្មគន្ឋារ៉ាម ហៅវត្តពៅពិសី បាននាំយកជំនួយឧបត្ថម្ភរបស់ឯកឧត្តមឧត្ដមសេនីយ៍ឯកបណ្ឌិតហ៊ុន ម៉ាណែត មេបញ្ជាការកងទ័ពជើងគោក និងគ្រឿងសម្ភារៈប្រើប្រាស់របស់ព្រះសង្ឃ ទៅផ្តល់ជូនប្រជាពលរដ្ឋពីរគ្រួសារដែលរងគ្រោះដោយអគ្គីភ័យឆាបឆេះ កាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២០ ម្សិលមិញនេះមាន៖
១/ ផ្ទះទំហំ៦ម៉ែត្រx៩ម៉ែត្រ សាងសង់ពីឈើជញ្ជាំង និងរនាបក្តារ ដំបូលប្រក់សុីម៉ងត៍ ជាផ្ទះរបស់ក្រុមគ្រួសារលោកខេង រ៉ា អាយុ៥៥ឆ្នំា មុខរបរធ្វើស្រែ ឆេះខូចខាតទាំងស្រុង ។
២/ ផ្ទះទំហំ៤ម៉ែត្រx៥ម៉ែត្រ សាងសង់ពីឈើដំបូល និងជញ្ជាំងសង្កសីរនាបក្តារ ឆេះខូចខាតមួយចំហៀង ។ ជាផ្ទះរបស់គ្រួសារលោកឈិន គីមអាយុ៣៨ឆ្នំា មុខរបរធ្វើស្រែ ។
ទាំងពីរគ្រួសាររស់នៅភូមិអូរគន្ឋរខាងត្បូង សង្កាត់អូរគន្ឋរ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ។
ប្រជាពលរដ្ឋក្នុងមួយគ្រួសារទទួលបានអង្ករចំនួន៥០គីឡូក្រាម មីចំនួនពីរកេស ទឹកត្រីទឹកសុីអុីវចំនូន២យួរ គ្រឿងសម្ភារៈប្រើប្រាស់មានចានឆ្នាំង ស្លាបព្រា កំសៀវទឹក មុងភួយ កន្ទេល ខ្នើយ ។ ល។ និងថវិកាមួយចំនួនផងដែរ ។
เมื่อ ๑๓ มี.ค.๖๓ พล.ท.ซอม ซุน ผบ.ทปจ.กัมปงทม พร้อมคณะ นำเครื่องอุปโภคบริโภคที่ได้รับการสนับสนุนจาก พล.อ.ฮุน มาเนต รอง ผบ.ทสส./ผบ.ศตก./ผบ.ทบ.มอบให้ครอบครัวนายชิน กีม อายุ ๓๘ ปี และนายเคง รา อายุ ๕๕ ปี ในหมู่บ้านโอร์กนโธร์ใต้ แขวงโอร์กนโธร์ กรึงสตึงแซน จ.กัมปงทม ที่ประสบอัคคีภัยทำให้ไหม้หมดทั้งหลังคาเรือน พร้อมกันนี้ได้สัญญาว่าจะก่อสร้างบ้านให้กับครอบครัวทั้ง ๒ คือ
๑. บ้านขนาด ๖x๙ ม. ก่อสร้างด้วยไม้ ผนังไม้ มุงหลังคาด้วยสังกะสี ให้กับนายเคง รา
๒. บ้านขนาด ๔x๕ ม. ก่อสร้างด้วยไม้ หลังคาและผนังบุด้วยสังกะสี ให้กับนายชิน กีม
เครื่องอุปโภคบริโภคมอบให้แต่ละครอบครัว ประกอบด้วย ข้าวสาร ๕๐ กก. บะหมี่สำเร็จรูป ๒ กล่อง น้ำปลา ๑ แพ็ค น้ำซีอิ้ว ๑ แพ็ค จาน ช้อน กาต้มน้ำ มุ้ง ผ้าห่ม เสื้อ หมอน เป็นต้น พร้อมทั้งเงินช่วยเหลืออีกจำนวนหนึ่ง
ไม่มีความคิดเห็น:
แสดงความคิดเห็น