ព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៦ ឯកឧត្តម នាយឧត្តមសេនីយ៍ មាស សុភា
អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក អមដំណើរដោយ ឯកឧត្តម
ឧត្តមសេនីយ៍ឯក ប៊ុន សេង មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៥ ឯកឧត្តម
នាយរងសេនាធិការចម្រុះ មេបញ្ជាការរងកងទ័ពជើងគោក បានអញ្ជើញជាអធិបតីភាព
ក្នុងពិធីបិទវគ្គហ្វឹកហ្វឺនបំប៉ន ពង្រឹង វរសេនាតូចលេខ៥២១ កងពលតូចថ្មើរជើងលេខ៥២
ស្ថិតនៅឃុំផ្លូវមាស ស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង ។
បានអញ្ជើញចូលរួមមាន ឯកឧត្តមអភិបាលរងនៃគណៈអភិបាលខេត្ត បាត់ដំបង ប៉ៃលិន នាយរង
នាយកដ្ឋាន ផ្គត់ផ្គង់ អគ្គនាយកដ្ឋានភ័ស្តុភារហិរញ្ញវត្ថុក្រសួងការពារជាតិ
មេបញ្ជាការរង នាយសេនាធិការរង មេបញ្ជាការ បណ្តាកងឯកភាពចំណុះ អាជ្ញាធរមូលដ្ឋាន នាយ
ពលទាហាន និងកម្មសិក្សាការី សរុបចំនួន៥០០នាក់។
មានប្រសាសន៏នាឱកាសនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ បានសម្តែងនូវការកោតសរសើរ ចំពោះ
យោធាចារ្យ និងកម្មសិក្សាការីទាំងអស់ ដែលបានយកចិត្តទុកដាក់ហ្វឹកហាត់រៀនសូត្រ
ខ្លឹមសារមេរៀន និងការអនុវត្តលំហាត់យុទ្ធដំណើរទ័ព ទទួលបានលទ្ធផលគួរឲ្យកត់សម្គាល់
ដោយផ្តើមចេញពីការគោរពអនុវត្តមឹុងម៉ាត់ បទវិន័យទូទៅសម្រាប់កងយោធពលខេមរភូមិន្ទ
និងបទបញ្ជាផ្ទៃក្នុងលើទីលានហ្វឹកហាត់បានល្អប្រសើរ ក្នុងសកម្មភាពនៃខ្លឹមសារ
ផែនការកសាងពង្រឹងកងឯកភាពលើគ្រប់វិស័យ របស់យោធភូមិភាគទី៥បានដាក់ចេញកន្លងមក។
សូមថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំ គណៈកម្មាការហ្វឹកហ្វឺនដែលបានដឹកនាំ សហការ
ដំណើរការចាប់ពីថ្ងៃបើកវគ្គរហូតដល់បិទវគ្គនាថ្ងៃនេះប្រកបដោយជោគជ័យ។
ឯកឧត្តម នាយឧត្តមសេនីយ៍
បានផ្សព្វផ្សាយសភាពការណ៏ថ្មីមួយចំនួនដែលកើតមានឡើងនៅលើសកលលោក នៅក្នុងតំបន់
ដោយឡែកនៅផ្ទៃក្នុងប្រទេស ពួកអមិត្តនៅតែរិះរកគ្រប់វិធីធ្វើសកម្មភាព បង្កអសន្តិសុខ
សណ្តាប់សង្គម តាមឧបាយកលដ៏ទុច្ចរឹត ក្នុងគោលបំណងរុញច្រានឲ្យប្រទេសជាតិ
វិលត្រឡប់ទៅកាន់វិនាសកម្មដោយសង្គ្រាម
ដូច្នេះចាំបាច់ត្រូវចូលរួមថែរក្សាការពារសន្តិភាពដែលកំពុងមានជាដាច់ខាត ។
ឯកឧត្តម នាយឧត្តមសេនីយ៍ បានផ្តាំផ្ញើដល់អង្គពិធីបន្តការចូលរួមគាំទ្រ
អនុវត្តយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាល ។
អព្យាក្រិត្យចំពោះគណបក្សនយោបាយ ប៉ុន្តែមានភារកិច្ចការពារស្ថាប័នរដ្ឋ
បន្តអនុវត្តខ្លឹមសារ៦ចំណុចរបស់សម្តេចតេជោ ឲ្យមានប្រសិទ្ធភាព។
ពង្រីកសកម្មភាពក្នុងផែនការ កសាងពង្រឹងកងឯកភាពរឹងមាំលើគ្រប់វិស័យឈរលើមូលដ្ឋាន
សាមគ្គីឯកភាពល្អ សហការជាមួយអាជ្ញាធរមូលដ្ឋានចូលរួមក្នុងនយោបាយភូមិ ឃុំ
មានសុវត្ថិភាព ត្រៀម
លក្ខណៈជួយប្រជាពលរដ្ឋ ជួបការលំបាកដោយគ្រោះធម្មជាតិ ។ ក្នុងឱកាសនោះ ឯកឧត្តម
នាយឧត្តមសេនីយ៍ បានផ្តល់កិត្តិយសជូនប័ណ្ណ លិខិតសរសើរ ដល់កម្មសិក្សាការី និង
ឧបត្ថម្ភថវិកាជូនអង្គពិធីចំនូន ៧ ០០០ ០០០រៀល។
เมื่อ
๓๐ ส.ค.๕๙ พล.อ.เมียะ โซะเพีย รอง ผบ.ทสส./ผบ.ทบ. เป็นประธานปิดการฝึกทบทวนเสริมสร้างกองพัน
พัน.สสน.๕๒๑ พล.น้อย.ร.๕๒ ที่ตั้ง
บ.โพลวเมียะ (TV ๗๐๑๑๓๔) ต.โพลวเมียะ อ.รัตนมลฑล จ.พระตะบอง โดยมี
พล.อ.บุน เซง รอง ผบ.ทบ./ผบ.ภท.๕ หน.นขต.ภท.๕
และผู้เข้ารับการฝึกให้การต้อนรับประมาณ ๕๐๐ นาย พล.อ.เมียะ โซะเพีย
กล่าวชื่นชมครูฝึก และผู้เข้ารับการฝึกทุกนายที่เอาใจใส่ในการฝึกอบรมเนื้อหา บทเรียน
และการฝึกยุทธวิธีการเคลื่อนพล ประสบผลสำเร็จเป็นอย่างดี ด้วยความเข้มแข็ง
เคารพระเบียบวินัย คำสั่งการของผู้บังคับบัญชาในการปฏิบัติตามเนื้อหาและแผนการเสริมสร้างหน่วยในทุกๆ
ด้านของ ภท.๕ ที่ผ่านมา พร้อมกันนี้ได้ยรรยายเกี่ยวกับสถานการณ์ปัจจุบันที่เกิดขึ้นภายในภูมิภาคและภายในประเทศเกี่ยวกับผู้ประสงค์ร้ายที่อาจก่อความไม่สงบต่อประเทศชาติ
เพื่อให้กลับไปสู่ภาวะสงคราม ด้วยเหตุนี้จึงเรียกร้องให้
กพ.ทุกนายช่วยปกป้องดูแลรักษาความสันติภาพอย่าให้เหตุการณ์ดังกล่าวเกิดขึ้นโดยเด็ดขาด