កងទ័ពកម្ពុជា-ចិន
បើកសមយុទ្ធនាគមាស ឆ្នាំ២០២០ ក្រោមប្រធានបទ «រួមគ្នា
ប្រឆាំងភេរវកម្ម និងការងារមនុស្សធម៌» នៅខេត្តកំពត
(កំពត)៖ នៅនេះថ្ងៃទី១៥
ខែមីនា ឆ្នាំ២០២០នេះ កងយោធពលខេមរភូមិន្ទ និងកងទ័ពរំដោះប្រជាជនចិន
ចាប់ផ្តើមបើកសមយុទ្ធនាគមាស ឆ្នាំ២០២០ រួមគ្នាលើកទី៤ ក្រោមប្រធានបទ «រួមគ្នាប្រឆាំងភេរវកម្ម និងការងារមនុស្សធម៌»នៅទីលានបាញ់គ្រាប់ពិតតេជោសែនជុំគីរី របស់កងពលតូចថ្មើរ ជើងលេខ៧០
ស្ថិតក្នុងភូមិអូរ ឃុំត្រពាំងរាំង ស្រុកជុំគិរី ខេត្តកំពត។
ពិធីបើកសមយុទ្ធនាគមាស
ឆ្នាំ២០២០នេះ បានធ្វើឡើងក្រោមអធិបតីភាព នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ
នៃកងយោធពលខេមរភូមិន្ទ និងលោក វ៉ាង វិនធាន
ឯកអគ្គរដ្ឋទូតសាធារណប្រជាមានិតចិនប្រចាំកម្ពុជា។ ដោយឡែកពិធីបិទសមយុទ្ធនឹងធ្វើឡើង
ក្រោមអធិបតិភាពរបស់សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី
រដ្ឋមន្ត្រីក្រសួងការពារជាតិ។
នាយឧត្តមសេនីយ៍ ឥត សារ៉ាត់
អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ និងជាប្រធានគណៈកម្មការដឹកនាំ
សមយុទ្ធនាគមាសឆ្នាំ២០២០ រវាងកងទ័ពកម្ពុជា-ចិន បានឱ្យដឹងថា សមយុទ្ធលើកទី៤នេះដែរ
កងទ័ពរំដោះប្រជាជនចិន នឹងបញ្ជូនកងទ័ពចូលរួមមានចំនួន ២៥៦នាក់
ដោយឡែកកងយោធពលខេមរភូមិន្ទ បញ្ជូនកម្លាំង ចូលរួមចំនួន ២,៧៤៦នាក់ ក្នុងនោះមានកម្លាំងចូលរួមធ្វើសមយុទ្ធ
ដោយផ្ទាល់មានចំនួន៤៦៣នាក់ ហើយក្រៅពីនោះសុទ្ធតែកម្លាំងសម្រាប់ពិធីបើក
និងបិទសមយុទ្ធ។
ចំពោះគ្រឿងបំពាក់សម្រាប់ធ្វើសមយុទ្ធនាគមាស
ឆ្នាំ២០២០នេះ គឺភាគីកងយោធពលខេមរភូមិន្ទ ប្រើប្រាស់ឧត្ថម្ភាកចក្រ ចំនួន៤គ្រឿង
រថក្រោះ T55 ចំនួន១០គ្រឿង រថពាសដែក DMT1 ចំនួន១២គ្រឿង និងកាំភ្លើងធំ
១២២ D30 ៦គ្រឿង
ព្រមទាំងកាំភ្លើងត្បាល់ចំនួន ១២ដើម រួមជាមួយនឹងកាំភ្លើងស្វយប្រវត្តិជាច្រើនដើមទៀត
ឧបករណ៍សម្រាប់ស៊ើបការណ៍, ឧបករណ៍សម្រាប់ដោះមីន, ឧបករណ៍សម្រាប់រំដោះចំណាត់ខ្មាំង
និងឧបករណ៍សម្រាប់បន្សាបសារធាតុគីមីជាដើម។ល។
ដោយឡែកភាគកងទ័ពរំដោះប្រជាជនចិន
នឹងប្រើប្រាស់ឧត្ថម្ភាកចក្រ ចំនួន ៦គ្រឿង, កាំភ្លើងធំ
១២២ D30 ចល័ត ចំនួន ៣ដើម, រថពាសដែក ចំនួន ៩គ្រឿង ព្រមទាំងគ្រឿងយន្តដទៃទៀត
សម្រាប់បម្រើដល់ការងារសមយុទ្ធនាគមាស ឆ្នាំ២០២០នេះ ចំនួន២៨គ្រឿង
និងឧបករណ៍ជាច្រើនទៀតផងដែរ។
នេះជាលើកទី៤ ហើយ
ដែលកងទ័ពកម្ពុជា-ចិន ធ្វើលំហាត់នាគមាសរួមគ្នា នៅក្នុងព្រះរាជាណាចក្រកម្ពុជា
ដោយលើកទី១ ធ្វើឡើងនៅឆ្នាំ២០១៦ និងលើកទី២ នៅឆ្នាំ២០១៨ លើកទី៣ នៅឆ្នាំ២០១៩។
ចំណែកលទ្ធភាពនៃការធ្វើសមយុទ្ធក៏កាន់តែធំឡើងពីមួយឆ្នាំទៅមួយឆ្នាំ៕
เมื่อ ๑๕ มี.ค.๖๓ พล.อ.วงษ์ ปิเซน ผบ.ทสส.กัมพูชา และนาย
Wang Wentien ออท.สปจ.ประจำกัมพูชา เป็นประธานร่วมในพิธีเปิดการฝึกซ้อมรบร่วมเนียกเมียะ ๒๐๒๐ ครั้งที่ ๔
อย่างเป็นทางการ ณ สนามยิงด้วยกระสุนจริง ศูนย์ฝึกเดโชแซนจุมคีรี ของ พล.น้อย.ร.๗๐ บ.โอร์
ต.ตรอเปียงเรียง อ.จุมคีรี จ.กัมปอต โดยมีนายทหารระดับสูงของกัมพูชา และ
สปจ.เข้าร่วม
พล.อ.เอ็ด ซารัต รอง
ผบ.ทสส./เสธ.ร่วมฯ/ประธานคณะกรรมการผู้นำการฝึกซ้อมรบร่วมเนียกเมียะ ๒๐๒๐
ระหว่างกองทัพแห่งชาติกัมพูชากับกองทัพปลดปล่อยประชาชนจีน ได้กล่าวถึงจำนวนผู้เข้ารับการฝึกทั้งหมด
๗๑๙ นาย (กัมพูชา ๔๖๓ นาย สปจ. ๒๕๖ นาย) ส่วน กพ.ของ ทกพ.อีก ๒,๒๘๓ นาย จะเป็น
กพ.ที่เข้าร่วมในพิธีเปิด-ปิด และอำนวยความสะดวกต่างๆ ในการฝึกร่วมดังกล่าว กองทัพแห่งชาติกัมพูชา
ใช้ ฮ.Z9 จำนวน ๔ ลำ ถ.T55 จำนวน ๑๐ คัน รถหุ้มเกราะ DMT1 จำนวน ๑๒ คัน ป.๑๒๒ มม.D30 จำนวน ๖ กระบอก ค.๑๒
กระบอก ปืนพก อุปกรณ์สำหรับปฏิบัติการข่าว อุปกรณ์เก็บกู้ระเบิด
อุปกรณ์สำหรับปลดแอกศัตรู และอุปกรณ์สำหรับตรวจสอบหาอาวุธเคมี เป็นต้น กองทัพปลดปล่อยประชาชนจีน
ใช้ ฮ.Z9 จำนวน ๖ ลำ ป.๑๒๒ มม.D30
จำนวน ๓ กระบอก รถหุ้มเกราะ ๙ คัน และยานยนต์อีกจำนวน ๒๘ คัน และสิ่งอุปกรณ์ด้านการฝึกอีกจำนวนหนึ่ง
ไม่มีความคิดเห็น:
แสดงความคิดเห็น