ចេញផ្សាយ ថ្ងៃទី16 ខែមីនា ឆ្នាំ2020
(កំពង់ស្ពឺ)៖ ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២០ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានអញ្ជើញចូលរួមក្នុងពិធីជួបសំណេះសំណាល ជាមួយពលទាហានថ្មី ដែលទើបត្រូវបានជ្រើសរើសបំពេញក្របខ័ណ្ឌឱ្យកងទ័ពជើងគោក ឆ្នាំ២០២០ កំពុងហ្វឹកហ្វឺនរៀនសូត្រនៅក្នុងមជ្ឈមណ្ឌលហ្វឹកហ្វឺនកងទ័ពជើងគោក និងនៅសាលាពលទាហានទី៣ យោធភូមិភាគទី៣ នាខេត្តកំពង់ស្ពឺ។
ផ្ដើមមានប្រសាសន៍ជាដំបូង ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានសម្តែងនូវការអបអរសាទរចំពោះពលទាហានថ្មី ដែលទើបទទួលបានការជ្រើសរើសឱ្យចូលបម្រើក្នុងជួរកងយោធពលខេមរភូមិន្ទ ដោយឆ្លងកាត់ការត្រួតពិនិត្យវាយតម្លៃយ៉ាងហ្មត់ចត់ សំរិតសម្រាំងចេញពីបេក្ខជនដែលបានស្ម័គ្រចិត្តដាក់ពាក្យដ៏ច្រើន ហើយដែលកំពុងឆ្លងវគ្គហ្វឹកហ្វឺននៅក្នុងមជ្ឈមណ្ឌលហ្វឹកហ្វឺនកងទ័ពជើងគោក និងនៅសាលាពលទាហានទី៣ យោធភូមិភាគទី៣ នេះ ដើម្បីក្លាយខ្លួនជាកងទ័ពបម្រើជាតិ, ត្រៀមលក្ខណៈបម្រើប្រជាពលរដ្ឋ និងការពារសុខសន្តិភាព។
ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ចាត់ទុកថា ការស្ម័គ្រចិត្តចូលបម្រើកងទ័ព មិនមែនត្រឹមតែជាការប្តូរមកពាក់ឯកសណ្ឋានតែប៉ុណ្ណោះទេ។ ក្នុងនាមជាកងទ័ព គឺត្រូវយល់ដឹងអំពីតួនាទីភារកិច្ចកងទ័ព, វិន័យសណ្តាប់ធ្នាប់ជួរទ័ព និងចំណេះដឹងយោធាផ្សេងៗ ដោយត្រូវឆ្លងកាត់ការហ្វឹកហ្វឺនត្រឹមត្រូវ និងតឹងរ៉ឹង។ ពិតណាស់ វគ្គហ្វឹកហ្វឺនរយៈពេល ០៣ ខែនេះ ទោះបីជាមានរយៈពេលមិនវែង ប៉ុន្តែចាប់ពីថ្ងៃទី១មក វគ្គហ្វឹកហ្វឺននេះ បានផ្តល់ឱ្យពលទាហានថ្មីនូវចំណេះដឹង និងបទពិសោធន៍ជាច្រើន ដូចជាការយល់ដឹងអំពីជីវិតជាកងទ័ព របៀបរបបការងារកងទ័ព, ចេះលះបង់ភាពជាបុគ្គលដោយចាប់ផ្តើមធ្វើការងារជាក្រុម, ចេះជួយយកអាសារគ្នាក្នុងគ្រាលំបាក, ទទួលបានការយល់ដឹងអំពីតួនាទីភារកិច្ចកងទ័ព និងសណ្តាប់ធ្នាប់ជួរទ័ព ព្រមទាំងយុទ្ធវិធីយោធា, ចំណេះដឹងយោធា, ឋានលេខា, និងក្បួនច្បាប់វិន័យយោធា ដែលមិនអាចហ្វឹកហ្វឺនរៀនសូត្រនៅក្នុងគ្រឹះស្ថានអប់រំស៊ីវិលបានឡើយ។ ម្យ៉ាងវិញទៀត វគ្គហ្វឹកហ្វឺននេះ ក៏ជាមូលដ្ឋានសំខាន់ ដើម្បីឱ្យពលទាហានថ្មីមានសមត្ថភាពចេញទៅបំពេញភារកិច្ចនៅតាមបណ្តាអង្គភាព ក៏ដូចជាដើម្បីឱ្យពួកគេក្តាប់ជាប់នូវតួនាទីនិងភារកិច្ចចាប់ពីថ្នាក់ពលទាហានទៅ មុននឹងអាចទទួលបានចំណេះដឹងបន្ថែមពីការអនុវត្តការងារជាក់ស្តែង ឬបន្តរៀសូត្រទៅមុខ ហើយដែលថ្ងៃក្រោយក៏អាចនឹងក្លាយខ្លួនជានាយទាហានប្រកបដោយសមត្ថភាពផងដែរ។
ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បន្តទៀតថា ការស្រូបយកចំណេះដឹង និងទាញយកអត្ថប្រយោជន៍ជាក់ស្តែងចេញពីវគ្គហ្វឹកហ្វឺននេះ គឺអាស្រ័យលើកម្រិតនៃការតស៊ូព្យាយាមយកចិត្តទុកដាក់របស់ខ្លួនយើងម្នាក់ៗ ដូច្នេះសូមផ្តាំផ្ញើសិក្ខាកាមទាំងអស់ឱ្យយកចិត្តទុកដាក់រៀនសូត្រ, ខិតខំគោរពវិន័យ, ត្រងត្រាប់ស្តាប់ការបង្រៀនរបស់យោធាចារ្យ និងតស៊ូប្រឹងប្រែងលុតដំខ្លួន ដើម្បីឱ្យម្នាក់ៗក្លាយជាយោធិនល្អនៃកងយោធពលខេមរភូមិន្ទ សម្រាប់អនាគតខ្លួនឯង និងអនាគតកងទ័ពយើង ហើយក៏ត្រូវពង្រឹងស្មារតីរួបរួមសាមគ្គីគ្នា, បង្កើត និងរក្សាមិត្តភាពឱ្យបានទៅថ្ងៃក្រោយទៀត មុននឹងទទួលការចាត់តាំងឱ្យទៅបំពេញភារកិច្ចនៅតាមបណ្តាអង្គភាព ក្រោយពីបញ្ចប់វគ្គហ្វឹកហ្វឺន។
មានប្រសាសន៍សំណេះសំណាលជាចុងក្រោយនាឱកាសនោះ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ក៏បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំមជ្ឈមណ្ឌល, ថ្នាក់ដឹកនាំសាលា, គណៈគ្រប់គ្រងវគ្គ, យោធាចារ្យ និងស្ថាប័នជំនាញចំណុះបញ្ជាការដ្ឋានកងទ័ពជើងគោក ដែលបានខិតខំសហការដឹកនាំសម្របសម្រួលគ្រប់គ្រងកិច្ចការហ្វឹកហ្វឺននេះ ទន្ទឹមនឹងការយកចិត្តទុកដាក់របស់ប្រមុខរាជរដ្ឋាភិបាល, ថ្នាក់ដឹកនាំក្រសួងការពារជាតិ, ថ្នាក់ដឹកនាំអគ្គបញ្ជាការដ្ឋាន, និងថ្នាក់ដឹកនាំកងទ័ពជើងគោក លើការងារធានាផ្គត់ផ្គង់ សំដៅធ្វើយ៉ាងណាឱ្យវគ្គហ្វឹកហ្វឺននេះ អាចដំណើរការទៅបានដោយជោគជ័យ៕
เมื่อ ๑๖ มี.ค.๖๓ พล.อ.ฮุน มาเนต รอง ผบ.ทสส./ผบ.ทบ.ตรวจเยี่ยมและพบปะกับทหารใหม่ที่สอบบรรจุได้ประจำปี ๒๕๖๓ ที่กำลังทำการฝึกอบรมภายในศูนยฝึก ทบ.และ รร.พลทหารที่ ๓ ภท.๓ จ.กัมปงสะปือ
พล.อ.ฮุน มาเนต ได้กล่าวแสดงความยินดีกับทหารใหม่ที่ได้รับการคัดเลือกเข้าสู่กองทัพ ด้วยการผ่านการตรวจสอบและประเมินค่าเรียบร้อย และผ่านการคัดเลือกจากผู้สมัครที่ได้สมัครใจหลายคน ซึ่งกำลังเข้ารับการฝึกอบรมเพื่อให้กลายเป็น กพ.ใหม่ในการรับใช้ชาติ รับใช้ประชาชนและป้องกันความสงบสุข การสมัครใจเข้ารับใช้ชาติไม่ใช่เป็นแค่การเปลี่ยนชุดจากพลเรือนมีใส่เครื่องแบบทหารเท่านั้น แต่กลายเป็น กพ.ในกองทัพ คือต้องรู้จักภารกิจหน้าที่กองทัพ การรักษาความสงบเรียบร้อยภายในกองทัพ และความรู้ด้านการทหารต่างๆ โดยต้องผ่านการฝึกที่ถูกต้องและเข้มแข็ง หลักสูตรการฝึกใช้ระยะเวลา ๓ เดือน ซึ่งเป็นระยะเวลาอันสั้น ซึ่งเริ่มตั้งแต่ ๑ มี.ค.๖๓ ที่ผ่านมา หลักสูตรการฝึกนี้ ได้ทำให้ทหารใหม่ทุกนายได้เรียนรู้และรับประสบการณ์ใหม่ๆ มากมาย เช่น การเรียนรู้ถึงการใช้ชีวิตในกองทัพ กฎระเบียบในการป้องกันกองทัพ รู้จักการทำงานเป็นกลุ่ม รู้จักช่วยเหลือกันเวลาลำบาก รับความรู้เกี่ยวกับภารกิจหน้าที่ของกองทัพ และความสงบเรียบร้อยภายในกองทัพ พร้อมทั้งยุทธวิธีทางทหาร ความรู้ด้านการทหาร ด้านเข็มทิศ และกฎระเบียบทหาร ที่ไม่มีการเรียนการสอนในระบบพลเรือน การฝึกอบรมดังกล่าวจึงถือเป็นพื้นฐานสำคัญเพื่อให้พลทหารทุกนายจะได้ออกไปปฏิบัติหน้าที่ตามบรรดาหน่วยต่างๆ ได้ ในภารกิจหน้าที่ที่ได้รับมอบหมาย ก่อนจะได้รับความรู้ใหม่ๆ เพิ่มเติมในการปฏิบัติงานหรือเรียนรู้ต่อไป ซึ่งวันข้างหน้าอาจกลายเป็นนายทหารที่มีความสามารถก็เป็นได้
พล.อ.ฮุน มาเนต กล่าวอีกว่า การรับเอาความรู้หรืออัตประโยชน์จากการฝึกอบรม ถือเป็นการยกระดับด้านการต่อสู้ ความพยายามในการเอาใจใส่ของแต่ละคน จึงขอฝากให้พลทหารใหม่ทุกนายจงเอาใจใส่ในการเรียนรู้ พยายามเคารพระเบียบวินัย เชื่อฟังคำสั่งสอนของครูฝึก และพยายามอย่างเต็มที่ เพื่อแต่ละนายจะได้เป็นทหารที่ดีในกองทัพ สำหรับอนาคตของตนเองและอนาคตของกองทัพ
ไม่มีความคิดเห็น:
แสดงความคิดเห็น