(ត្បូងឃ្មុំ)៖ នាថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានអញ្ជើញចូលរួមក្នុងពិធីជួបសំណេះសំណាលជាមួយពលទាហានថ្មី ដែលទើបត្រូវបានជ្រើសរើសបំពេញក្របខណ្ឌឱ្យកងទ័ពជើងគោក ឆ្នាំ២០២០ ក្នុងឱកាសនៃដំណើរទស្សនកិច្ចនៅសាលាពលទាហានទី២ យោធភូមិភាគទី២ ក្នុងខេត្តត្បូងឃ្មុំ។
ពិធីជួបសំណេះសំណាលនោះ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានថ្លែងអំណរគុណដល់ពលទាហានថ្មីដែលស្ម័គ្រចិត្តរើសអាជីពជាកងទ័ពបម្រើជាតិមាតុភូមិ ដើម្បីការពារសុខសន្តិភាព និងស្ថិរភាពរបស់ជាតិយើង។ ការហ្វឹកហ្វឺនដំណាក់កាលទីមួយនេះមិនមែនសាមញ្ញទេ ព្រោះគឺជាការប្តូរជីវភាពពីជនស៊ីវិលមកជាជីវិតបម្រើក្នុងជួរកងទ័ព, ជាការប្តូរពីជីវិតដែលធ្លាប់ធ្វើការជាលក្ខណៈបុគ្គល មកក្នុងជីវិតដែលតម្រូវឲ្យធ្វើការងារជាក្រុម, ជាការប្តូរពីរបៀបរបបដែលធ្លាប់រស់នៅដាច់ដោយទ្បែកពីគ្នា មកពីប្រភពស្រុកកំណើតផ្សេងៗគ្នា ប៉ុនែ្តពេលនេះមកជាកងយោធពលខេមរភូមិន្ទតែមួយ ពាក់ឯកសណ្ឋានដូចគ្នា ហើយសំខាន់បំផុតគឺមានវិន័យដូចគ្នា និងគ្មានការរើសអើងគ្នា។
ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ការស្ម័គ្រចិត្តចូលបម្រើកងទ័ព គឺជាឆន្ទៈក្នុងការចូលរួមបន្តវេនពីនាយទាហាន នាយទាហានរង ពលទាហានជំនាន់មុន ដែលគាត់បានធ្វើការតស៊ូតាំងពីរំដោះប្រទេសក្នុងឆ្នាំ១៩៧៩ ហើយក៏បានខិតខំកសាង ស្តារឡើងវិញ និងថែរក្សាបាននូវសុខសន្តិភាព, បូរណភាពទឹកដី និងការអភិវឌ្ឍ បន្សល់ទុកឱ្យយើងដូចសព្វថ្ងៃ។ ដើម្បីប្រែក្លាយឆន្ទៈស្ម័គ្រចិត្តនេះឱ្យទៅជាសមត្ថភាពជាក់ស្តែង រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់រៀបចំឱ្យមានវគ្គហ្វឹកហ្វឺនបែបនេះ ក្នុងគោលបំណងឱ្យពលទាហានថ្មីយើងមានការយល់ដឹងអំពីវិន័យ និងបទប្បញ្ញតិ្តកងទ័ព និងចេះជំនាញយោធាបានច្បាស់លាស់។ ដូច្នេះហើយ ការហ្វឹកហ្វឺនដំបូងនេះ គឺសំខាន់ណាស់សម្រាប់ជីវិតជាកងទ័ពរបស់ពលទាហានថ្មី ព្រោះជាមូលដ្ឋានគ្រឹះនៃការបង្ហាត់បង្រៀនឱ្យមានការគោរពវិន័យ និងការគ្រប់គ្រងខ្លួនឱ្យស័ក្តិសមជាយោធិននៃកងយោធពលខេមរភូមិន្ទ។ វិន័យធ្វើឱ្យយោធិនម្នាក់ៗមានការឯកភាពគ្នា រួបរួមគ្នា និងជួយគ្នា។
ឧត្តមសេនីយ៍ឯកមេបញ្ជាការកងទ័ពជើងគោក បន្ថែមថា អ្វីដែលសំខាន់នៅក្នុងរយៈពេលនៃវគ្គហ្វឹកហ្វឺននេះ គឺសូមឱ្យយកចិត្តទុកដាក់តស៊ូព្យាយាមក្នុងការហ្វឹកហ្វឺន ក្រេបយកឱ្យអស់លទ្ធភាពនូវចំណេះ និងជំនាញ ព្រោះកម្រិតនៃការយល់ដឹងក្រោយពីបញ្ចប់វគ្គ គឺអាស្រ័យទៅលើការខិតខំប្រឹងប្រែងរបស់បុគ្គលម្នាក់ៗផ្ទាល់។ ការទទួលបានការជ្រើសរើស និងឈានរហូតមកដល់ការចូលរួមវគ្គហ្វឹកហ្វឺននាពេលនេះ គឺជាជោគជ័យមួយជំហានហើយ ដូច្នេះធ្វើយ៉ាងណាខិតខំប្រឹងប្រែងបន្តទៀតឱ្យអស់លទ្ធភាពដើម្បីអនាគតរបស់ខ្លួន ហើយសូមបង្កើតចំណងមិត្តភាពឱ្យបានច្រើនទាំងជាមួយយោធាចារ្យ ក៏ដូចជាជាមួយមិត្តរួមជំនាន់ ដើម្បីជាអនុស្សាវរីយ៍នៃមិត្តភាព និងសាមគ្គីភាព ដែលនឹងគង់វង្សស្ថិតស្ថេរ ទោះបីក្រោយពេលបញ្ចប់វគ្គក៏ដោយ។
ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថ្លែងអំណរគុណប្រមុខរាជរដ្ឋាភិបាល, ថ្នាក់ដឹកនាំក្រសួងសេដ្ឋកិច្ចនិងហិរញវត្ថុ, ក្រសួងការពារជាតិ, អគ្គបញ្ជាការដ្ឋាន, បញ្ជាការដ្ឋានកងទ័ពជើងគោក ដែលបានយកចិត្តទុកដាក់ឧបត្ថម្ភគាំទ្រ សម្រួលដល់ការធានាផ្គត់ផ្គង់ដំណើរការនៃវគ្គហ្វឹកហ្វឺននេះ ហើយក៏សូមកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះយោធភូមិភាគទី២ និងសាលាយោធភូមិភាគទី២ ដែលបានខិតខំយកចិត្តទុកដាក់ដឹកនាំ រៀបចំ អនុវត្តវគ្គហ្វឹកហ្វឺននេះឱ្យដំណើរការរលូន និងសូមជូនពរឱ្យការហ្វឹកហ្វឺននេះទទួលបាននូវជោគជ័យ និងសុវត្ថិភាព
เมื่อ ๑๗ มี.ค.๖๓ พล.อ.ฮุน มาเนต รอง ผบ.ทสส./ผบ.ทบ.ตรวจเยี่ยมและพบปะ พลทหารใหม่ ภท.๒ ณ รร.พลทหารที่ ๒ จ.ตโบงคะมุม
พล.อ.ฮุน มาเนต แสดงความขอบคุณพลทหารใหม่ทุกนายที่สมัครใจเข้าสู่อาชีพทหารเพื่อรับใช้ชาติ เพื่อป้องกันความสงบสุข สันติภาพ และเสถียรภาพของประเทศ การฝึกในครั้งนี้ไม่ใช่เป็นเรื่องสมมติ แต่เป็นการเปลี่ยนชีวิตจากสามัญชนมาเป็นทหารในกองทัพ เปลี่ยนชีวิตมาอยู่ร่วมกันเป็นกลุ่ม เปลี่ยนชีวิตจากที่อื่นมาอยู่ร่วมกัน เพื่อเป็น กพ.ในกองทัพ ต้องสวมใส่เครื่องแบบเหมือนกัน และต้องมีระเบียบวินัยเหมือนกัน การสมัครใจเข้าร่วมกองทัพ ถือเป็นความคิดในการเข้าร่วมทดแทน กพ.ทหารรุ่นเก่าที่ได้ต่อสู้และปลดปล่อยประเทศชาติในปี ๒๕๒๒ ซึ่งก็ได้พยายามก่อสร้างและฟื้นฟูขึ้นใหม่ และได้รักษาไว้ซึ่งสันติภาพ ดินแดนอธิปไตย และการพัฒนาตราบจนปัจจุบัน เพื่อให้กลายเป็นความมุ่งมั่นในการสมัครใจให้เกิดความสามารถ รัฐบลาได้เอาใจใส่จัดการฝึกอบรมเพื่อเป้าหมายหลักเพื่อให้พลทหารใหม่ มีระเบียบวินัย มีความเท่าเทียมกัน และช่วยเหลือกัน จึงขอให้เอาใจใส่ในการฝึกอบรม เพื่อให้มีความรู้ ความเชี่ยวชาญ หลังจากจบหลักสูตรจะได้นำไปประยุกต์ใช้ในชีวิตประจำวันได้ และเพื่ออนาคตของตนเอง พร้อมทั้งเกิดมิตรภาพใหม่ๆ กับเพื่อนร่วมรุ่นและครูฝึก มีความรัก ความสามัคคีต่อหมู่คณะ
ไม่มีความคิดเห็น:
แสดงความคิดเห็น