ព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៦ ឯកឧត្តម នាយឧត្តមសេនីយ៍ មាស សុភា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក អមដំណើរដោយ ឯកឧត្តម ឧត្តមសេនីយ៍ឯក ប៊ុន សេង មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៥ ឯកឧត្តម នាយរងសេនាធិការចម្រុះ មេបញ្ជាការរងកងទ័ពជើងគោក បានអញ្ជើញជាអធិបតីភាព ក្នុងពិធីបិទវគ្គហ្វឹកហ្វឺនបំប៉ន ពង្រឹង វរសេនាតូចលេខ៥២១ កងពលតូចថ្មើរជើងលេខ៥២ ស្ថិតនៅឃុំផ្លូវមាស ស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង ។
បានអញ្ជើញចូលរួមមាន ឯកឧត្តមអភិបាលរងនៃគណៈអភិបាលខេត្ត បាត់ដំបង ប៉ៃលិន នាយរង នាយកដ្ឋាន ផ្គត់ផ្គង់ អគ្គនាយកដ្ឋានភ័ស្តុភារហិរញ្ញវត្ថុក្រសួងការពារជាតិ មេបញ្ជាការរង នាយសេនាធិការរង មេបញ្ជាការ បណ្តាកងឯកភាពចំណុះ អាជ្ញាធរមូលដ្ឋាន នាយ ពលទាហាន និងកម្មសិក្សាការី សរុបចំនួន៥០០នាក់។
មានប្រសាសន៏នាឱកាសនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ បានសម្តែងនូវការកោតសរសើរ ចំពោះ យោធាចារ្យ និងកម្មសិក្សាការីទាំងអស់ ដែលបានយកចិត្តទុកដាក់ហ្វឹកហាត់រៀនសូត្រ ខ្លឹមសារមេរៀន និងការអនុវត្តលំហាត់យុទ្ធដំណើរទ័ព ទទួលបានលទ្ធផលគួរឲ្យកត់សម្គាល់ ដោយផ្តើមចេញពីការគោរពអនុវត្តមឹុងម៉ាត់ បទវិន័យទូទៅសម្រាប់កងយោធពលខេមរភូមិន្ទ និងបទបញ្ជាផ្ទៃក្នុងលើទីលានហ្វឹកហាត់បានល្អប្រសើរ ក្នុងសកម្មភាពនៃខ្លឹមសារ ផែនការកសាងពង្រឹងកងឯកភាពលើគ្រប់វិស័យ របស់យោធភូមិភាគទី៥បានដាក់ចេញកន្លងមក។ សូមថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំ គណៈកម្មាការហ្វឹកហ្វឺនដែលបានដឹកនាំ សហការ ដំណើរការចាប់ពីថ្ងៃបើកវគ្គរហូតដល់បិទវគ្គនាថ្ងៃនេះប្រកបដោយជោគជ័យ។
ឯកឧត្តម នាយឧត្តមសេនីយ៍ បានផ្សព្វផ្សាយសភាពការណ៏ថ្មីមួយចំនួនដែលកើតមានឡើងនៅលើសកលលោក នៅក្នុងតំបន់ ដោយឡែកនៅផ្ទៃក្នុងប្រទេស ពួកអមិត្តនៅតែរិះរកគ្រប់វិធីធ្វើសកម្មភាព បង្កអសន្តិសុខ សណ្តាប់សង្គម តាមឧបាយកលដ៏ទុច្ចរឹត ក្នុងគោលបំណងរុញច្រានឲ្យប្រទេសជាតិ វិលត្រឡប់ទៅកាន់វិនាសកម្មដោយសង្គ្រាម ដូច្នេះចាំបាច់ត្រូវចូលរួមថែរក្សាការពារសន្តិភាពដែលកំពុងមានជាដាច់ខាត ។
ឯកឧត្តម នាយឧត្តមសេនីយ៍ បានផ្តាំផ្ញើដល់អង្គពិធីបន្តការចូលរួមគាំទ្រ អនុវត្តយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាល ។ អព្យាក្រិត្យចំពោះគណបក្សនយោបាយ ប៉ុន្តែមានភារកិច្ចការពារស្ថាប័នរដ្ឋ បន្តអនុវត្តខ្លឹមសារ៦ចំណុចរបស់សម្តេចតេជោ ឲ្យមានប្រសិទ្ធភាព។ ពង្រីកសកម្មភាពក្នុងផែនការ កសាងពង្រឹងកងឯកភាពរឹងមាំលើគ្រប់វិស័យឈរលើមូលដ្ឋាន សាមគ្គីឯកភាពល្អ សហការជាមួយអាជ្ញាធរមូលដ្ឋានចូលរួមក្នុងនយោបាយភូមិ ឃុំ មានសុវត្ថិភាព ត្រៀម
លក្ខណៈជួយប្រជាពលរដ្ឋ ជួបការលំបាកដោយគ្រោះធម្មជាតិ ។ ក្នុងឱកាសនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ បានផ្តល់កិត្តិយសជូនប័ណ្ណ លិខិតសរសើរ ដល់កម្មសិក្សាការី និង ឧបត្ថម្ភថវិកាជូនអង្គពិធីចំនូន ៧ ០០០ ០០០រៀល។


เมื่อ ๓๐ ส.ค.๕๙ พล.อ.เมียะ โซะเพีย รอง ผบ.ทสส./ผบ.ทบ. เป็นประธานปิดการฝึกทบทวนเสริมสร้างกองพัน พัน.สสน.๕๒๑ พล.น้อย.ร.๕๒  ที่ตั้ง บ.โพลวเมียะ (TV ๗๐๑๑๓๔) ต.โพลวเมียะ อ.รัตนมลฑล จ.พระตะบอง โดยมี พล.อ.บุน เซง รอง ผบ.ทบ./ผบ.ภท.๕ หน.นขต.ภท.๕ และผู้เข้ารับการฝึกให้การต้อนรับประมาณ ๕๐๐ นาย พล.อ.เมียะ โซะเพีย กล่าวชื่นชมครูฝึก และผู้เข้ารับการฝึกทุกนายที่เอาใจใส่ในการฝึกอบรมเนื้อหา บทเรียน และการฝึกยุทธวิธีการเคลื่อนพล ประสบผลสำเร็จเป็นอย่างดี ด้วยความเข้มแข็ง เคารพระเบียบวินัย คำสั่งการของผู้บังคับบัญชาในการปฏิบัติตามเนื้อหาและแผนการเสริมสร้างหน่วยในทุกๆ ด้านของ ภท.๕ ที่ผ่านมา พร้อมกันนี้ได้ยรรยายเกี่ยวกับสถานการณ์ปัจจุบันที่เกิดขึ้นภายในภูมิภาคและภายในประเทศเกี่ยวกับผู้ประสงค์ร้ายที่อาจก่อความไม่สงบต่อประเทศชาติ เพื่อให้กลับไปสู่ภาวะสงคราม ด้วยเหตุนี้จึงเรียกร้องให้ กพ.ทุกนายช่วยปกป้องดูแลรักษาความสันติภาพอย่าให้เหตุการณ์ดังกล่าวเกิดขึ้นโดยเด็ดขาด





















ព្រឹកថ្ងៃទី៣០ ខែសីហានេះ នៅមជ្ឈមណ្ឌលជាតិ ឯកឧត្តម នាយឧត្តមសេនីយ៍ សែម សុវណ្ណនី អគ្គនាយក មជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាព បានទទួលជួបធ្វើសនាការ ជាគណៈប្រតិភូប្រទេស TAJIKISTA ដឹកនាំដោយលោក Muhabat Ibrohimzoda មកសិក្សាស្វែងយល់អំពីកិច្ចការងារបញ្ជូនកងកម្លាំង នៃ ខ.ភ.ម ចូលរួមបំពេញបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ។

เมื่อ ๓๐ ส.ค.๕๙ พล.อ.แซม โซะวรรณี ผบ.ศูนย์รักษาสันติภาพและกำจัดเศษหลงเหลือจากภาวะสงครามแห่งชาติกัมพูชา พบปะหารือกับนาย Muhabat Ibrohimzoda คณะผู้แทนจากประเทศ TAJIKISTA ในโอกาสเดินทางศึกษาดูงานเกี่ยวกับการส่งกำลังของ บก.ทสส.ในการร่วมปฏิบัติการรักษาสันติภาพกับองค์การสหประชาชาติ  







រដ្ឋលេខាធិការ​ក្រសួងការបរទេស និង​ជា​អនុប្រធាន​គណៈកម្មការ​ចម្រុះ​ព្រំដែន​កម្ពុជា លោក ឡុង វិ​សា​លោ បាន​បញ្ជាក់ថា ក្នុង​កិច្ចប្រជុំ​ចង្អៀត​លើ​បញ្ហា​ព្រំដែន​នេះ ក្រុមការងារ​កិច្ចការ​ព្រំដែន​កម្ពុជា បានស្នើ​ឲ្យ​ភាគី​វៀតណាម​ផ្អាក​គម្រោង​សាងសង់​សំណង់​ប៉ុស្តិ៍ អគារ និង​ផ្លូវ​តាម​ព្រំដែន ដើម្បី​រង់ចាំ​ដំណោះស្រាយ​ជាមុនសិន ។ លោក​ថា ប្រសិនបើ​វៀតណាម​មិន​ព្រម​ផ្អាក​ការសាងសង់​នោះទេ កម្ពុជា​នឹង​រុះរើ​សំណង់​អាគារ​តាម​ព្រំដែន​នេះ​ចោល​តែម្ដង​។​

​ថ្លែង​ចំពោះមុខ​កាសែត​ក្រោយ​បញ្ចប់​កិច្ចប្រជុំ​ចង្អៀត​ព្រឹក​នេះ អនុប្រធាន​គណៈកម្មកា​រ​ចម្រុះ​ព្រំដែន​រូបនេះ បានបញ្ជាក់​យ៉ាងខ្លី​ដូច្នេះ​ថា​៖«​ខ្ញុំ​បាន​តវ៉ា​បើសិនជា​ហ៊ាន​ធ្វើ (​សាងសង​) ខ្ញុំ​ឲ្យ​រុះ​ចេញ​»​
ជាការ​ឆ្លើយតប​ភាគី​វៀតណាម​ទទួលយក​សំណើរ​របស់​កម្ពុជា ដែល​ស្នើ​ឲ្យ​ផ្អាក​ការសាងសង់នៅតាម​ការដ្ឋាន​នានា តាម​ខ្សែបន្ទាត់​ព្រំដែន​នេះ សុំ​យកទៅ​ពិភាក្សា​ជាមួយ​ក្រសួង​ពាក់ព័ន្ធ​របស់​វៀតណាម​ជាមុនសិន​។នេះ​បើតាម​លោក ឡុង វិ​សា​លោ​។​
​ប្រធាន​គណៈកម្មាធិការ​កិច្ចការ​ព្រំដែន​កម្ពុជា​លោក វ៉ា គីម​ហុង ទទួលស្គាល់ថា កិច្ចប្រជុំ​ចង្អៀត​លើ​បញ្ហា​ព្រំដែន​នេះ ភាគី​ទាំងពីរ​នៅមាន​ភាពចម្រូងចម្រាស​គ្នា ដែល​មិនទាន់​អាច​រក​ដំណោះស្រាយ​សមស្រប​នោះឡើយ ។ បើទោះមិនទាន់រកដំណោះស្រាយត្រឹមត្រូវក្ដី តែលោក វ៉ា គីម​ហុង អះអាងថា កម្ពុជា​មិនមែនជា«កញ្ជះ»របស់​ប្រទេស​ណាមួយ ដែល​ត្រូវ​ទុក​ឲ្យ​គេ​រំលោភបំពាន​បូរណភាព​ទឹកដី បាន​ស្រេច​តែ​ចិត្ត​នោះទេ។
ក្រៅពីស្នើឲ្យវៀតណាមបញ្ឈប់សកម្មភាពសាងសង់តាមបន្ទាត់ព្រំដែននេះ កម្ពុជានិងវៀតណាម ក៏បានប្រជុំត្រួតពិនិត្យ​លើឯកសារ​ស្នើសុំ​ជំនួយ​បច្ចេកទេស​ពី​ប្រទេស​បារាំង ដើម្បី​ដោះ​ស្រាយ​លើ​ចំណុច​ខ្វែងគំនិត​គ្នា នៃ​បញ្ហា​ព្រំដែន​ប្រទេស​ទាំងពីរ​។​ ប៉ុន្តែចំណុចមួយចំនួនលើឯកសារស្នើសុំអន្តរាគមន៍ពីបារាំងនេះ ភាគីទាំងពីរក៏មិនទាន់​ឯកភាពគ្នា​ទាំងស្រុង​នោះ​ដែរ ដោយសារ​កម្ពុជា​ចង់​ស្នើសុំ​ឲ្យ​បារាំង​ជួយ​អន្តរាគមន៍​ចំនួន​២​ចំណុច​ប៉ុណ្ណោះ ខណៈ​ខាង​ភាគី​វៀតណាម​ចង់​ឲ្យ​ស្នើសុំ​៧​ចំណុច​។ នេះ​បើតាម​លោក វ៉ា គីម​ហុង​ ដែលមិនទាន់​អាច​បញ្ជា​ក់​ពី​ចំណុច​ក្នុងខ្លឹមសារទាំងនោះបាននៅឡើយទេ។
​គួរ​បញ្ជាក់ថា កម្ពុជា​-​វៀតណាម បាន​ព្រមព្រៀងគ្នា​បោះបង្គោល​ព្រំដែន កាលពី​ឆ្នាំ​២០០៦​មក ក្នុង​បណ្តោយ​ព្រំដែន​រវាង​ប្រទេស​ទាំងពីរ​ប្រវែង​១២៧០​គីឡូម៉ែត្រ ដោយ​កំណត់​បោះបង្គោល​ព្រំដែន​ចំនួន​៣៧៥​បង្គោល​។ បើតាម​របាយការណ៍​គណៈកម្មាធិការ​ព្រំដែន​កម្ពុជា ​កាល​ឆ្នាំ​២០១៥​ កម្ពុជា​-​វៀតណាម បាន​បោះបង្គោល​ព្រំដែន​បាន​ចំនួន​៨៣​ភាគរយ ពោលគឺ​បញ្ហា​ព្រំដែន​រវាង​ប្រទេស​ទាំងពីរ នៅសល់​១៧​ភាគរយ​ទៀត​ប៉ុណ្ណោះ​៕

เมื่อ ๒๙ ส.ค.๕๙ นายวา กึมฮง ประธานคณะกรรมาธิการกิจการชายแดนกัมพูชา เป็นประธานการประชุมคณะกรรมการร่วมปักปันเขตแดนกัมพูชา-เวียดนาม ณ ราชธานีพนมเปญ เพื่อแก้ปัญหาเกี่ยวกับเขตแดนของทั้ง ๒ ประเทศ โดยในที่ประชุมได้นำเอกสารด้านเทคนิคของประเทศฝรั่งเศสมาพิจารณาและตรวจสอบ เพื่อแก้ปัญหาส่วนที่ขัดแย้งและปัญหาพรมแดนของทั้ง ๒ ประเทศ แต่มีส่วนหนึ่งในเอกสารที่ได้รับความสนับสนุนจากฝรั่งเศสที่ทั้ง ๒ ฝ่ายยังไม่เห็นชอบ โดยกัมพูชาเสนอให้ฝรั่งเศสสนับสนุนเพียง ๒ จุดเท่านั้น ขณะที่เวียดนามเสนอขอไป ๗ จุด อย่างไรก็ตามก็ยังไม่ได้บทสรุปจากข้อมูลดังกล่าว มีเพียงว่ากัมพูชา-เวียดนาม มีข้อตกลงร่วม MOU ๒๐๐๖ ตามแนวชายแดนกัมพูชา- เวียดนาม ระยะทางประมาณ ๑,๒๗๐ กม. ซึ่งกำหนดให้ปักหลักเขตแดนจำนวน ๓๗๕ หลัก อ้างตามรายงานของคณะกรรมการปักปันเขตแดนกัมพูชา เมื่อปี ๒๐๑๕ กัมพูชา-เวียดนาม ได้ปักหลักเขตแดนไปแล้วเพียง ๘๓ %

នៅព្រឹក​ថ្ងៃទី២៩ ខៃសីហា ឆ្នាំ២០១៦ នាយ​ក​ដ្ឋាន ប​ញ្ជូន​សារ ក្រ​សួង​ការ​ពារ​ជាតិ បាន​ប្រ​ជុំរៀប​ចំផែន​ការ​ស​ម​ប្រ​យុទ្ធ ស្តីអំពីការ​ចាត់តាំង​ប​ណ្តាញ​វិទ្យុទាក់ទ​ង ប​ម្រើនិង​ធានាទាក់ទ​ង​ថ្នាក់វ​រ​សេនាតូច​ស​ម្រាប់ក​ម្ម​សិក្សាការីក្នុង​វ​គ្គ​បំប៉ន ជំនាញ​ប​ញ្ជូន​សារ​ជំនាន់ទី១២ ឆ្នាំ២០១៦។ ក្រោមអធិប​តីភាព ឯឧត្ត​ម ឧត្ត​ម​សេនីយ៍ទោ បេង សុត្ថារិទ្ធ នាយ​ក​រ​ង នាយ​ក​ដ្ឋាន​ប​ញ្ជូន​សារ ក្រ​សួង​ការ​ពារ​ជាតិ។
ឯកឧត្ត​ម ឧត្ត​ម​សេនីយ៍ទោ បេង សុត្ថារិទ្ធ នាយ​ក​រ​ង នាយ​ក​ដ្ឋាន​ប​ញ្ជូន​សារ បាន​មាន​ប្រ​សាស​ន៍នៅក្នុង ឱកាស​នោះថា: អនុវ​ត្ត​តាម​ប​ទ​ប​ញ្ជារ​ប​ស់ ឯកឧត្ត​ម ឧត្ត​ម​សេនីយ៍ឯក ផ​ន ណារ៉ា អគ្គ​នាយ​ក​រ​ង អគ្គ​នាយ​ក​ដ្ឋាន​ស​ម្ភារៈប​ច្ចេក​ទេស និង ជានាយ​ក នាយ​ក​ដ្ឋាន​ប​ញ្ជូន​សារ ក្រ​សួង​ការ​ពារ​ជាតិ។ នៅក្នុង​វ​គ្គ​បំប៉ន​ជំនាញ​ប​ញ្ជូន​សារ ជំនាន់ទី១២ឆ្នាំ២០១៦នេះ នាយ​ក​ដ្ឋាន ត្រូវ​តែហ្វឹក​ហាត់អោយ​មាន​ស​ម​ប្រ​យុទ្ធ ដើម្បីក​ម្ម​សិក្សាការីនៅក្នុង​វ​គ្គ​បំប៉ន​ជំនាញ​ប​ញ្ជូន​សារ ទាំងអស់អនុវ​ត្ត​ជាក់ស្តែង ចេះរៀប​ចំផែន​ការ​ស្តីអំពីការ​ចាត់តាំង​ប​ណ្តាញ​វិទ្យុទាក់ទ​ង ប​ម្រើនិង​ធានាម​ធ្យោបាយ​ទាក់ទ​ង​ទាំង​បួន​រ​ប​ស់ ជំនាញ​ប​ញ្ជូន​សារ​ថ្នាក់វ​រ​សេនាតូច។

เมื่อ ๒๙ ส.ค.๕๙ พล.ท.เบง ซดเทียริทธ์ รอง จก.สส.ทหาร กห.เป็นประธานการประชุมแผนยุทธศาสตร์เกี่ยวกับการสร้างระบบเครือข่ายวิทยุสื่อสาร เพื่อใช้ในการติดต่อสื่อสารของผู้เข้ารับการฝึกหลักสูตรทบทวนความเชี่ยวชาญด้านการสื่อสารรุ่นที่ ๑๒ ประจำปี ๒๐๑๖ พล.ท.เบง ซดเทียริทธ์ ได้กล่าวว่า ตามคำสั่งการของ พล.อ.พอน ณารา รอง จก.ส่งกำลังบำรุง/จก.สส.ทหาร กห.ว่าให้ผู้เข้ารับการฝึกทุกนายต้องฝึกตามหลักสูตรการรบ จึงต้องมีการสร้างระบบเครือข่ายวิทยุสื่อสาร เพื่อใช้ในการติดต่อสื่อสารของผู้เข้ารับการฝึกหลักสูตรดังกล่าว





លោកឧត្តមសេនីយ៍ឯក វង្ស ពិសេន អញ្ជើញជាអធិបតីក្នុងអង្គប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ចនិងការងារកងរាជអាវុធហត្ថ
ភ្នំពេញ៖ វេលាម៉ោង៨និង០០នាទី ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៦ នៅអគារសេនាធិការដ្ឋាន បញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស បាននិងកំពុងបើកកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទី ភារកិច្ច និងការងារកងរាជអាវុធហត្ថប្រចាំខែសីហានិងទិសដៅការងារប្រចាំខែកញ្ញា ឆ្នាំ២០១៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកឧត្តមសេនីយ៍ឯក វង្ស ពិសេន មេបញ្ជាការរងនិងជានាយសេនាធិការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងមានការអញ្ជើញចូលរួមពីសំណាក់លោកឧត្តមសេនីយ៍ នាយរងសេនាធិការដ្ឋាន ស្នងការ នាយកសាលា ស្នងការរង លោកនាយការិយាល័យ មេបញ្ជាការកងអន្តរាគមន៍ ព្រមទាំងមេបញ្ជាការរងនិងជានាយសេនាធិការដ្ឋាន ប្រធានមន្ទីរយុត្តិធម៌នៃកងរាជអាវុធហត្ថរាជធានី ខេត្តជាច្រើនរូបបានអញ្ជើញចូលរួមផងដែរ ។
យោងតាមរបាយការណ៍ស្តីពីលទ្ធផលការងារប្រចាំខែសីហានិងទិសដៅការងារប្រចាំខែកញ្ញា ឆ្នាំ២០១៦ ដែលអានដោយលោក ឧត្តមសេនីយ៍ទោ សាន ប៊ុនធឿន នាយរងសេនាធិការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានបញ្ជាក់ថា កងរាជអាវុធហត្ថបានចូលរួមយ៉ាងសកម្មក្នុងការថែរក្សាស្ថិរភាពនយោបាយ សន្តិសុខសង្គម សណ្តាប់ធ្នាប់សាធារណៈ ការពារប្រតិភូជាតិ អន្តរជាតិ ក្នុងដំណើរទស្សនកិច្ច រាល់កិច្ចប្រជុំតូច ធំបានល្អប្រសើរ។
ក្នុងខែសីហានេះ អំពីបទល្មើសបានកើតឡើងចំនួន១៨ករណី ស្មើនឹង៣៦៧លើក ក្នុងនោះ៖ បទឧក្រិដ្ឋកើតមាន៧ករណី ស្មើនឹង១៤៩លើក និងបទមជ្ឈិមកើតមាន១១ករណី ស្មើនឹង២១៨លើក ។ ក្នុងនោះកងរាជអាវុធហត្ថបង្ក្រាបបាន១៩៤លើក (បទឧក្រិដ្ឋបង្ក្រាបបាន៩០លើក និងបទមជ្ឈិមបង្ក្រាបបាន១០៤លើក) ជាក់ស្តែងស្រាវជ្រាវបង្ក្រាបបទល្មើសអំពើលួចដោយស្ថានទម្ងន់ទោស (ប្លន់ប្រដាប់អាវុធ)បានចំនួន៦លើក, អំពើឃាតកម្មចំនួន៥លើក, រំលោភសេពសន្ថវៈចំនួន២លើក, ការជួញដូរមនុស្សចំនួន១លើក, បទបង្ខាំងមនុស្សដោយខុសច្បាប់ចំនួន១លើក, អំពើលួចចំនួន៣៣លើក, ការកាន់កាប់ដឹកជញ្ជូនអាវុធដោយគ្មានការអនុញ្ញាតចំនួន៤លើក, អំពើហិង្សាដោយចេតនាចំនួន១៨លើក, ធ្វើឱ្យខូចដោយចេតនាចំនួន២លើក, ប្រទូស្តកេរ្តិ៍ខ្មាស់ចំនួន១លើក, ការជួញដូរចែកចាយគ្រឿងញៀន៧៥លើក, ការប្រើប្រាស់គ្រឿងញៀនចំនួន២០លើក, បទរំលោភលើសេចក្តីទុកចិត្ត៧លើក, ល្បែកស៊ីលងចំនួន៤លើក
ក្រៅពីការងារស្រាវជ្រាវបង្ក្រាបបទល្មើស កងរាជអាវុធហត្ថបានចូលរួមធ្វើប្រតិបត្តិការ ការពារសន្តិសុខ ការរៀបចំសណ្តាប់ធ្នាប់ ពង្រឹងការអនុវត្តច្បាប់និងបទបញ្ជា ការងារជំនួយមនុស្សធម៌និងសង្គ្រោះគ្រោះមហន្តរាយ។ល។ ទន្ទឹមនឹងនោះដែរ កងរាជអាវុធហត្ថទូទាំងប្រទេសបានខិតខំប្រឹងប្រែងការកសាងអង្គភាព ជំរំជម្រក ការងារអប់រំហ្វឹកហ្វឺន ការងារធានាជីវភាព ធានាមធ្យោបាយសម្ភារៈ ព្រមទាំងការងាររដ្ឋបាលអធិការកិច្ច៕

เมื่อ ๓๐ ส.ค.๕๙ พล.อ.วงษ์ ปิเซน รอง บก.สห./เสธ.บก.สห.เป็นประธานการประชุมการตรวจสอบหน้าที่ การปฏิบัติงานของ บก.สห.ประจำเดือน ส.ค.๕๙ และมอบแผนการปฏิบัติประจำเดือน ก.ย.๕๙ อ้างตามรายงานเกี่ยวกับผลการปฏิบัติประจำเดือน ส.ค.และแผนการปฏิบัติประจำเดือน ก.ย.๕๙ ซึ่งกล่าวรายงานโดย พล.ท.เซียน บุนเทือน รอง เสธ.บก.สห.ว่า บก.สห.ได้ร่วมปฏิบัติการรักษาเสถียรภาพด้านการเมือง ความสงบสุขในสังคม ความสงบเรียบร้อยภายใน การรักษาความปลอดภัยผู้แทนประเทศ ผู้แทนต่างประเทศในการเดินทางเยือนและร่วมประชุมทุกครั้งประสบความสำเร็จเป็นอย่างดี ห้วง ส.ค.๕๙ สามารถปราบปรามการกระทำได้และดำเนินคดีได้ ๑๘ คดี/การกระทำผิดทั้ง ๓๖๗ ข้อหา เกี่ยวกับอาชญากรรม ๗ คดี/การกระทำผิดทั้งหมด ๑๔๙ ข้อหา เกี่ยวกับคดีอาญา ๑๑ คดี/การกระทำผิดทั้งหมด ๒๑๘ ข้อหา การปราบปรามคดีจี้ปล้นโดยใช้อาวุธสงคราม จำนวน ๖ ข้อหา คดีฆาตกรรม ๕ ข้อหา คดีละเมิดทางเพศ ๒ ข้อหา คดีค้าประเวณี ๑ ข้อหา คดีกักขังหน่วงเหนี่ยว ๑ ข้อหา คดีลักทรัพย์ ๓๓ ข้อหา คดีครอบครองและพกพาอาวุธสงครามโดยไม่มีใบอนุญาต ๔ ข้อหา คดีกระทำความรุนแรงโดยเจตนา ๑๘ ข้อหา คดีเจตนากระทำให้เสื่อมเสีย ๒ ข้อหา คดีหมิ่นประมาท ๑ ข้อหา คดียาเสพติด ๗๕ ข้อหา คดีมียาเสพติดเพื่อเสพ ๒๐ ข้อหา คดีล่วงละเมิดผลประโยชน์ ๗ ข้อหา คดีการพนัน ๔ ข้อหา














ព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៦ ឯកឧត្តម ឧត្តមនាវីឯក ទៀ សុខា មេបញ្ជាការរងកងទ័ពជើងទឹក និងជាមេបញ្ជាការទីបញ្ជាការជួរមុខ អគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ បានអញ្ជើញអមដំណើរ ឯកឧត្តម នាយឧត្តមនាវី ទៀ វិញ មេបញ្ជាការកងទ័ពជើងទឹក និងជាអគ្គលេខាធិការ នៃគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ ក្នុងពិធីបិទវគ្គហ្វឹកហ្វឺនជំនាញក្បាច់គុណក្យូងម៉ូដូ ជំនាន់ទី២ ឆ្នាំ២០១៦ World Police Martiarts Federation (Kyung Moo Do) បន្តបើកវគ្គហ្វឹកហ្វឺនបំប៉នពង្រឹងរៀបរយ វរសេនាតូចលេខ៣១១ និងវគ្គហ្វឹកហ្វឺនបំប៉នសង្រ្គោះគ្រោះមហន្តរាយ ជំនាន់ទី១ ឆ្នាំ២០១៦ នៅកងពលតូចការពារកោះឆ្នេរ លេខ៣១ កងទ័ពជើងទឹក។

เมื่อ ๒๙ ส.ค.๕๙ พล.ร.อ.เตีย วิญ ผบ.ทร./ประธานสำนักงานเลขาธิการคณะกรรมการรักษาความสงบทางทะเล พล.ร.อ.เตีย โซะคา รอง ผบ.ทร./หน.สำนักงานเลขาธิการคณะกรรมการรักษาความสงบทางทะเล เป็นประธานเปิดการฝึกความเชี่ยวชาญการการต่อสู้ด้วยมือเปล่า World Police Martiarts Federation (Kyung Moo Do) รุ่นที่ ๒ ประจำปี ๒๐๑๖ เปิดหลักสูตรทบทวนเสริมความเตรียมพร้อม พัน.สสน.๓๑๑ และหลักสูตรทบทวนการช่วยเหลือผู้ประสบภัย รุ่นที่ ๑ ประจำปี ๒๐๑๖ ณ บก.พล.น้อย.ป้องกันชายฝั่ง ๓๑  




























คณะขับเคลื่อน ๕๑๕ ภท.๙ กองทัพประชาชนเวียดนาม ลงนามร่วมกับ ทปจ.กันดาล

 เ มื่อ ๑๑ พ.ย.๖๕ นายก็วง ซอปวน ผวจ.กันดาล/หน.คณะกรรมการเชี่ยวชาญจังหวัดฯ พล.ต.ไน นิยม ผบ.ทปจ.กันดาล ให้การต้อนรับ พล.จ.ดอน ทัญสวิน รอง ผบ.น...