លោកឧត្តមសេនីយ៍ឯក វង្ស ពិសេន អញ្ជើញជាអធិបតីក្នុងអង្គប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ចនិងការងារកងរាជអាវុធហត្ថ
ភ្នំពេញ៖ វេលាម៉ោង៨និង០០នាទី ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៦ នៅអគារសេនាធិការដ្ឋាន បញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស បាននិងកំពុងបើកកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទី ភារកិច្ច និងការងារកងរាជអាវុធហត្ថប្រចាំខែសីហានិងទិសដៅការងារប្រចាំខែកញ្ញា ឆ្នាំ២០១៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកឧត្តមសេនីយ៍ឯក វង្ស ពិសេន មេបញ្ជាការរងនិងជានាយសេនាធិការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងមានការអញ្ជើញចូលរួមពីសំណាក់លោកឧត្តមសេនីយ៍ នាយរងសេនាធិការដ្ឋាន ស្នងការ នាយកសាលា ស្នងការរង លោកនាយការិយាល័យ មេបញ្ជាការកងអន្តរាគមន៍ ព្រមទាំងមេបញ្ជាការរងនិងជានាយសេនាធិការដ្ឋាន ប្រធានមន្ទីរយុត្តិធម៌នៃកងរាជអាវុធហត្ថរាជធានី ខេត្តជាច្រើនរូបបានអញ្ជើញចូលរួមផងដែរ ។
យោងតាមរបាយការណ៍ស្តីពីលទ្ធផលការងារប្រចាំខែសីហានិងទិសដៅការងារប្រចាំខែកញ្ញា ឆ្នាំ២០១៦ ដែលអានដោយលោក ឧត្តមសេនីយ៍ទោ សាន ប៊ុនធឿន នាយរងសេនាធិការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានបញ្ជាក់ថា កងរាជអាវុធហត្ថបានចូលរួមយ៉ាងសកម្មក្នុងការថែរក្សាស្ថិរភាពនយោបាយ សន្តិសុខសង្គម សណ្តាប់ធ្នាប់សាធារណៈ ការពារប្រតិភូជាតិ អន្តរជាតិ ក្នុងដំណើរទស្សនកិច្ច រាល់កិច្ចប្រជុំតូច ធំបានល្អប្រសើរ។
ក្នុងខែសីហានេះ អំពីបទល្មើសបានកើតឡើងចំនួន១៨ករណី ស្មើនឹង៣៦៧លើក ក្នុងនោះ៖ បទឧក្រិដ្ឋកើតមាន៧ករណី ស្មើនឹង១៤៩លើក និងបទមជ្ឈិមកើតមាន១១ករណី ស្មើនឹង២១៨លើក ។ ក្នុងនោះកងរាជអាវុធហត្ថបង្ក្រាបបាន១៩៤លើក (បទឧក្រិដ្ឋបង្ក្រាបបាន៩០លើក និងបទមជ្ឈិមបង្ក្រាបបាន១០៤លើក) ជាក់ស្តែងស្រាវជ្រាវបង្ក្រាបបទល្មើសអំពើលួចដោយស្ថានទម្ងន់ទោស (ប្លន់ប្រដាប់អាវុធ)បានចំនួន៦លើក, អំពើឃាតកម្មចំនួន៥លើក, រំលោភសេពសន្ថវៈចំនួន២លើក, ការជួញដូរមនុស្សចំនួន១លើក, បទបង្ខាំងមនុស្សដោយខុសច្បាប់ចំនួន១លើក, អំពើលួចចំនួន៣៣លើក, ការកាន់កាប់ដឹកជញ្ជូនអាវុធដោយគ្មានការអនុញ្ញាតចំនួន៤លើក, អំពើហិង្សាដោយចេតនាចំនួន១៨លើក, ធ្វើឱ្យខូចដោយចេតនាចំនួន២លើក, ប្រទូស្តកេរ្តិ៍ខ្មាស់ចំនួន១លើក, ការជួញដូរចែកចាយគ្រឿងញៀន៧៥លើក, ការប្រើប្រាស់គ្រឿងញៀនចំនួន២០លើក, បទរំលោភលើសេចក្តីទុកចិត្ត៧លើក, ល្បែកស៊ីលងចំនួន៤លើក
ក្រៅពីការងារស្រាវជ្រាវបង្ក្រាបបទល្មើស កងរាជអាវុធហត្ថបានចូលរួមធ្វើប្រតិបត្តិការ ការពារសន្តិសុខ ការរៀបចំសណ្តាប់ធ្នាប់ ពង្រឹងការអនុវត្តច្បាប់និងបទបញ្ជា ការងារជំនួយមនុស្សធម៌និងសង្គ្រោះគ្រោះមហន្តរាយ។ល។ ទន្ទឹមនឹងនោះដែរ កងរាជអាវុធហត្ថទូទាំងប្រទេសបានខិតខំប្រឹងប្រែងការកសាងអង្គភាព ជំរំជម្រក ការងារអប់រំហ្វឹកហ្វឺន ការងារធានាជីវភាព ធានាមធ្យោបាយសម្ភារៈ ព្រមទាំងការងាររដ្ឋបាលអធិការកិច្ច៕

เมื่อ ๓๐ ส.ค.๕๙ พล.อ.วงษ์ ปิเซน รอง บก.สห./เสธ.บก.สห.เป็นประธานการประชุมการตรวจสอบหน้าที่ การปฏิบัติงานของ บก.สห.ประจำเดือน ส.ค.๕๙ และมอบแผนการปฏิบัติประจำเดือน ก.ย.๕๙ อ้างตามรายงานเกี่ยวกับผลการปฏิบัติประจำเดือน ส.ค.และแผนการปฏิบัติประจำเดือน ก.ย.๕๙ ซึ่งกล่าวรายงานโดย พล.ท.เซียน บุนเทือน รอง เสธ.บก.สห.ว่า บก.สห.ได้ร่วมปฏิบัติการรักษาเสถียรภาพด้านการเมือง ความสงบสุขในสังคม ความสงบเรียบร้อยภายใน การรักษาความปลอดภัยผู้แทนประเทศ ผู้แทนต่างประเทศในการเดินทางเยือนและร่วมประชุมทุกครั้งประสบความสำเร็จเป็นอย่างดี ห้วง ส.ค.๕๙ สามารถปราบปรามการกระทำได้และดำเนินคดีได้ ๑๘ คดี/การกระทำผิดทั้ง ๓๖๗ ข้อหา เกี่ยวกับอาชญากรรม ๗ คดี/การกระทำผิดทั้งหมด ๑๔๙ ข้อหา เกี่ยวกับคดีอาญา ๑๑ คดี/การกระทำผิดทั้งหมด ๒๑๘ ข้อหา การปราบปรามคดีจี้ปล้นโดยใช้อาวุธสงคราม จำนวน ๖ ข้อหา คดีฆาตกรรม ๕ ข้อหา คดีละเมิดทางเพศ ๒ ข้อหา คดีค้าประเวณี ๑ ข้อหา คดีกักขังหน่วงเหนี่ยว ๑ ข้อหา คดีลักทรัพย์ ๓๓ ข้อหา คดีครอบครองและพกพาอาวุธสงครามโดยไม่มีใบอนุญาต ๔ ข้อหา คดีกระทำความรุนแรงโดยเจตนา ๑๘ ข้อหา คดีเจตนากระทำให้เสื่อมเสีย ๒ ข้อหา คดีหมิ่นประมาท ๑ ข้อหา คดียาเสพติด ๗๕ ข้อหา คดีมียาเสพติดเพื่อเสพ ๒๐ ข้อหา คดีล่วงละเมิดผลประโยชน์ ๗ ข้อหา คดีการพนัน ๔ ข้อหา














คณะขับเคลื่อน ๕๑๕ ภท.๙ กองทัพประชาชนเวียดนาม ลงนามร่วมกับ ทปจ.กันดาล

 เ มื่อ ๑๑ พ.ย.๖๕ นายก็วง ซอปวน ผวจ.กันดาล/หน.คณะกรรมการเชี่ยวชาญจังหวัดฯ พล.ต.ไน นิยม ผบ.ทปจ.กันดาล ให้การต้อนรับ พล.จ.ดอน ทัญสวิน รอง ผบ.น...