ក្រសួងការពារជាតិ បញ្ជាក់ថា
ការចល័តទ័ពនៅផ្លូវជាតិលេខ៦ គឺជាការផ្លាស់ប្តូរកម្លាំង
ដែលធ្វើឡើងធម្មតារៀងរាល់៣ខែម្តង សូមប្រជាពលរដ្ឋទាំងអស់កុំព្រួយបារម្ភអី
នាយឧត្តមសេនីយ៍ ឈុំ សុជាតិ នៅព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៦នេះ
បានអំពាវនាវកុំឱ្យប្រជាពលរដ្ឋមានការភ្ញាក់ផ្អើល និងបារម្ភអំពីការចល័ត
ទ័ពនៅលើផ្លូវជាតិលេខ៦។ លោកបានប្រាប់ឱ្យដឹងថា ការចល័តទ័ពនាពេលនេះ
គឺជាការផ្លាស់ប្តូរកម្លាំងកងទ័ព ដែលធ្វើឡើងជាធម្មតារៀងរាល់៣ខែម្តង ក្នុងការជួយសម្រួលកម្លាំង
ដល់កងទ័ពជួរមុខ។
លោក ឈុំ សុជាតិ បានបញ្ជាក់ថា
ការផ្លាស់ប្តូរកងទ័ពនេះ គឺដើម្បីបំប៉នសុខភាពកងទ័ព
ក្រោយពីពួកគេបានទៅឈរជើងនៅជួរមុខរយៈពេល៣ខែ។
លោកថាកងទ័ពទាំងនោះចេញពីខេត្តទៅកាន់ព្រំដែន ហើយអ្នកនៅព្រំដែនត្រូវមកខេត្តវិញ។ លោកថា
«ការចល័តកងទ័ពនេះ គឺជាការផ្លាស់ប្តូរពីក្រោយទៅមុខ
ដើម្បីផ្លាស់ប្តូរគ្នាតាមកម្មវិធីកំណត់ ខ្ញុំបានសួរហើយ ៣ខែគេដូរម្តង
ដើម្បីទៅព្រំដែន»។
លោកបានបន្ថែម «ការចល័តទ័ពចេញទៅខាងក្រៅជាកម្មវិធី
ដូរទ័ពជាធម្មតាទេ ព្រោះរាល់ពេល១ត្រីមាសគេត្រូវដូរដើម្បីឱ្យ យកមកបំប៉ន
អញ្ចឹងគេត្រូវផ្លាស់ប្តូរគ្នាដើម្បីឱ្យវាមានកម្លាំង ដើម្បីការពារព្រំដែន
មិនមានបញ្ហាអ្វីនោះទេ»៕
พล.อ.ชุม
โซะเจียด โฆษก กห. กล่าวเมื่อ ๒๗ ก.ค.๕๙ ว่า การเคลื่อน กพ.บนเส้นทางหลวงหมายเลข ๖
นั้น เป็นการสับเปลี่ยนกำลังทุกๆ ๓ เดือน ขอให้ประชาชนอย่าวิตกกังวล
การปรับเปลี่ยนกำลังเพื่อเป็นการผ่อนคลายให้กับ กพ.ที่ปฏิบัติหน้าที่ตามแนวชายแดน
ให้ได้กลับบ้านเพื่ออยู่กับครอบครัวบ้าง และเป็นไปตามแผนที่กำหนดไว้
ไม่มีความคิดเห็น:
แสดงความคิดเห็น