លោកឧកញ៉ា
ទ្រី ភាព បង្កើតក្រុមហ៊ុនប្រេងនៅជាយដែន
ដោយ ៖ ទ្រី វិច្ឆិកា
ថ្ងៃសៅរ៏ ទី៣០ ខែកក្កដា ឆ្នាំ២០១៦ ម៉ោង
០៧:៥០ (30-07-2016 07:50)
ខេត្តព្រះវិហារ ៖ ច្រកអានសេះ
នឹងប្រែក្លាយជាច្រកនាំចូលប្រេងសាំងធំមួយរបស់ខេត្តព្រះវិហារ ពីប្រទេសថៃ
បានបង្កលក្ខណៈងាយស្រួលដល់ការប្រើប្រាស់របស់ប្រជាពលរដ្ឋតាមតម្រូវការ
នឹងអាចបន្តចែកចាយទូទាំងប្រទេសកម្ពុជា ដែលមានតម្លៃសមរម្យជាងប្រេងសាំងដទៃ
។
ថ្លែងក្នុងឱកាសសម្ភោធដាក់ឲ្យដំណើរការមណ្ឌលសន្និធិ
(ពោងស្តុក) ប្រេងឥន្ធនៈរបស់ក្រុមហ៊ុន ប៉ា ប៉ា ភេតត្រូលៀម
នៅជាប់ជើងភ្នំដងរែក ច្រកទ្វារអានសេះ ព្រំប្រទល់ប្រទេសថៃ
នៅព្រឹកថ្ងៃទី២៩ កក្កដា ២០១៦ នេះ លោកឧកញ៉ា ទ្រី ភាព អគ្គនាយកក្រុមហ៊ុន
ប៉ាប៉ា ភេតត្រូលៀម នឹងជាអគ្គនាយកក្រុមហ៊ុន ទ្រី ភាព គ្រុប មានប្រសាសន៍ថា
ក្រុមហ៊ុននាំប្រេងសាំងថ្មីមួយដែលទើបតែបង្កើតឡើងនេះ
បានសហការជាមួយក្រុមហ៊ុនប្រេងសាំងប្រទេសថៃ
ដែលនាំចូលមកក្នុងប្រទេសកម្ពុជា ដើម្បីចែកចាយឲ្យបានទូលំទូលាយនៅក្នុងខេត្តព្រះវិហារ
ក៏ដូចជាទូទាំងប្រទេសកម្ពុជា
តាមរយៈរថយន្តធំៗរបស់ក្រុមហ៊ុនផ្ទាល់ជាច្រើនគ្រឿង
ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការប្រើប្រាស់របស់ប្រជាពលរដ្ឋទៅតាមតម្រូវការ
និងមានតម្លៃសមរម្យ ។
លោក អ៊ុំ ម៉ារ៉ា អភិបាលខេត្តព្រះវិហារ
បានចាត់ទុកថា ការអភិវឌ្ឍន៍លើគ្រប់វិស័យនៅតាមបន្ទាត់ព្រំដែន
វាពិតជាមានសារសំខាន់ណាស់សម្រាប់ការរស់នៅរបស់ប្រជាពលរដ្ឋដែលរស់នៅតំបន់នោះតែម្តង
ជាក់ស្តែងដូចជាការអភិវឌ្ឍរបស់ក្រុមហ៊ុនលោកឧកញ៉ា ទ្រី ភាព
ផ្ទាល់បានផ្តល់ឱកាសការងារដល់ប្រជាជនដែលរស់នៅទីនោះផ្ទាល់
នឹងបានប្រែក្លាយតំបន់ព្រំដែនដែលមានសភាពស្ងាត់ជ្រងំឲ្យក្លាយទៅជាតំបន់សេដ្ឋកិច្ច
និងមានភាពអ៊ូអរនៅតាមតំបន់ព្រំដែន ។
เมื่อ ๒๙ ก.ค.๕๙ ออกญา ตรี เพียบ ปษ.สมเด็จฯ ฮุน เซน
นรม./ประธานบริษัทตรี เพียบ กรุ๊ป จำกัด ได้ทำการเปิดสถานีบริการน้ำมันในนามของ
บริษัท ปาปาปิโตรเลียม จำกัด บริเวณจุดผ่อนปรนอานเสะ (ช่องอานม้า)
โดยมีหุ้นส่วนกับบริษัทน้ำมันของไทย ที่นำเข้ามายังกัมพูชา
เพื่อจำหน่ายให้กับประชาชนใน จ.พระวิหาร หรือทั่วทั้งประเทศ นายอุม มารา ผวจ.พระวิหาร
ได้กล่าวว่า ถือเป็นการพัฒนาในทุกด้านบริเวณแนวชายแดน และเป็นปัจจัยสำคัญสำหรับความเป็นอยู่ของประชาชนอยู่บริเวณพื้นที่ดังกล่าว
การพัฒนาของบริษัทท่านออกญา ตรี เพียบ เป็นการให้โอกาสและการสร้างงานให้กับประชาชน
และสามารถเปลี่ยนสภาพพื้นที่ชายแดนที่มีสถานการณ์สงบให้กลายเป็นพื้นที่เศรษฐกิจ
และความเป็นอยู่ที่ดีขึ้นในพื้นที่แนวชายแดน
ไม่มีความคิดเห็น:
แสดงความคิดเห็น