នារសៀលថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៦
ឯកឧត្តម ឧត្តមសេនីយ៍ឯក ប៊ុន សេង មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៥
បានអញ្ជើញជាអធិបតីភាព ក្នុងពិធីសំណេះសំណាលជាមួយនាយទាហានយោធភូមិភាគទី៥ ចំនួន១៥នាក់
( ក្នុងនោះមានថ្នាក់ឧត្តមសេនីយ៍ត្រីចំនួន០២នាក់ ថ្នាក់វរសេនីយ៍ឯកចំនួន១៣នាក់ )
ដែលត្រូវផ្ទេរទៅក្រសួងសង្គមកិច្ចអតីតយុទ្ធជននិងយុវនីតិសម្បទា តាមអនុក្រិត្យ�លេខ៨៣២ អនក្រ.តត ចុះថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៦
របស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ។មានប្រសាសន៏សំណេះសំណាលនាឱកាសនោះ
ឯកឧត្តម ឧត្តមសេនីយ៍ឯក មេបញ្ជាការ បានសម្តែងនូវមនោសញ្ចេតនារំលឹកឡើងអំពីការលះបង់
ឆ្លងកាត់ឧបស័គ្គគ្រប់បែបយ៉ាង ដើម្បីបុព្វហេតុជាតិមាតុភូមិ
និងសេចក្តីសុខសាន្តរបស់ប្រជាពលរដ្ឋ
ក្នុងសកម្មភាពចូលរួមបំពេញភារកិច្ចរយៈកាលកន្លងមកបានបន្សល់ទុកនៅស្នាដៃជាច្រើនសម្រាប់កងឯកភាព
។
ក្នុងនាមមេបញ្ជាការរងកងទ័ពជើងគោក
មេបញ្ជាការយោធភូមិភាគទី៥ ពិតជាមានការសោកស្តាយនិងមិនចង់ឲ្យ ឯកឧត្តម� អស់លោកទាំងអស់ផ្ទេរចេញពីជួរកងទ័ពនោះទេ
ប៉ុន្តែជាករណីកិច្ចដែលត្រូវបំពេញ ។ ឯកឧត្តម
ឧត្តមសេនីយ៍ឯក មេបញ្ជាការ បានផ្តាំផ្ញើដល់នាយទាហានទាំងអស់ ថ្ងៃខាងមុខ ឯកឧត្តម
អស់លោក និងប្រែក្លាយជីវភាពរស់នៅពីជួរកងទ័ពទៅជាជនសីុវិល
ពិតជាត្រូវឆ្លងកាត់បញ្ហាមួយចំនួននៅមូលដ្ឋាន ទន្ទឹមនោះសុំបន្តចូលរួមសកម្មភាពដើម្បីសេចក្តីសុខសាន្តរបស់ប្រជាពលរដ្ឋ
ក្នងនាមជាសមាជិកសមាគមអតីតយុទ្ធជនកម្ពជានៅមូលដ្ឋាន ។ក្នុងពិធីសំណេះសំណាល ឯកឧត្តម
ឧត្តមសេនីយ៍ឯក មេបញ្ជាការ បានឧបត្ថម្ភថវិកាជូននាយទាហានទាំង១៥នាក់
ក្នុង០១នាក់ចំនួន២០០ ០០០រៀល ។
เมื่อ
๒๓ ส.ค.๕๙ พล.อ.บุน เซง รอง ผบ.ทบ./ผบ.ภท.๕ พบปะกับนายทหาร ภท.๕ จำนวน ๑๕ นาย
(พล.ต.๒ นาย พ.อ.๑๓ นาย) ที่โอนย้ายไปยังกระทรวงสวัสดิการสังคม ทหารผ่านศึก
และคุมประพฤติเยาวชน ตามพระราชกำหนดที่ ๘๓๒ ออ กรอ.ตอ ตอ ลง ๑ ส.ค.๕๙ ของรัฐบาลกัมพูชา
ได้กล่าวถึงปัญหา อุปสรรคต่างๆ แต่เพื่อประเทศชาติและความสงบสุขของประชาชน
ของสมาชิกที่เข้าร่วมปฏิบัติหน้าที่ในห้วงเวลาที่ผ่านมา
ก็คงหลงเหลือไว้แต่เพียงผลงานไว้ให้กับหน่วย ในโอกาสนี้ได้มอบเงินให้กับคณะทั้ง ๑๕
นายๆ ละ ๒๐๐,๐๐๐ เรียล