ព្រឹកថ្ងៃទី២៤ខែសីហា ឆ្នាំ២០១៦ ឯកឧត្តម ឧត្តមសេនីយ៍ឯក ប៊ុន សេង មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៥ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីបិទវគ្គបំប៉នមុខវិជ្ជាឋានលេខា សេនាធិការផែនទី និងបើកវគ្គហ្វឹកហ្វឺនបំប៉នជំនាញទ័ពព្រៃ ឆ្នាំ២០១៦ នៅសាលាហ្វឹកហ្វឺនពលទាហានយោធភូមិភាគទី៥ ។
បានអញ្ជើញចូលរួមមាន ឯកឧត្តម តំណាងនាយកដ្ឋានភូមិសាស្ត្រ នាយកដ្ឋាន ផ្គត់ផ្គង់ ក្រសួងការពារជាតិ ឯកឧត្តម មេបញ្ជាការរង នាយសេនាធិការរង មេបញ្ជាការ បណ្តាកងឯកភាពចំណុះ ការិយាល័យជំនាញ អាជ្ញាធរមូលដ្ឋាន នាយក នាយករង នាយ ពលទាហាន និងកម្មសិក្សាការី សរុបចំនួន៤២៥នាក់។  មានប្រសាសន៏នាឱកាសនោះ ឯកឧត្តម ឧត្តមសេនីយ៍ឯក មេបញ្ជាការ បានសម្តែងនូវការកោតសរសើរ ចំពោះ យោធាចារ្យ និងកម្មសិក្សាការីទាំងអស់ វគ្គបំប៉នមុខវិជ្ជាឋានលេខាសេនាធិការផែនទី ដែលបានយកចិត្តទុកដាក់ហ្វឹកហាត់រៀនសូត្រខ្លឹមសារមេរៀន និងការអនុវត្តជាក់ស្តែង ទទួលបានលទ្ធផលគួរឲ្យកត់សម្គាល់ ក្នុងរយៈពេលបំប៉នកម្មសិក្សាការី គោរពអនុវត្តបានមឹុងម៉ាត់ បទវិន័យទូទៅសម្រាប់កងយោធពលខេមរភូមិន្ទ និងបទបញ្ជាផ្ទៃក្នុងរបស់សាលាបានល្អប្រសើរ ។
 ឯកឧត្តម ឧត្តមសេនីយ៍ឯកមេបញ្ជាការ បានផ្សព្វផ្សាយសភាពការណ៏ថ្មីមួយចំនួនដែលកើតមានឡើងនៅក្នុងតំបន់ នៅផ្ទៃក្នុងប្រទេសដែលពាក់ព័ន្ធនិងឧបាយកលទុច្ចរឹតរបស់ពួកអមិតក្នុងគោលដៅរុញច្រានឲ្យប្រទេសជាតិ វិលត្រឡប់ទៅកាន់សង្គ្រាមដូច្នេះចាំបាច់ត្រូវចូលរួមថែរក្សាការពារសន្តិភាពដែលកំពុងមានជាដាច់ខាត និងបានផ្តាំផ្ញើដល់កម្មសិក្សាការី ដែលបានបញ្ចប់វគ្គបំប៉ន ត្រូវពាំនាំចំណេះដឹង ទៅបំពេញភារកិច្ចជូនកងឯកភាពរបស់ខ្លួន ទន្ទឹមនោះត្រូវចែករំលែកចំណេះដឹងនេះ ដល់នាយ ពលទាហាន ក្នុងកងឯកភាព សំដៅពង្រីកសមត្ថភាពសម្រេចបានភារកិច្ចរបស់ថ្នាក់លើប្រគល់ជូន ។ ចំពោះកម្មសិក្សាការី វគ្គហ្វឹកហ្វឺនបំប៉នជំនាញទ័ពព្រៃ ដែលជាកម្លាំងមានភារកិច្ចសំខាន់បំរើឲ្យការសម្រេចភារកិច្ចរបស់កងឯកភាពដំបូងបង្អស់ ត្រូវយកចិត្តទុកដាក់ខិតខំហ្វឹកហាត់បចេ្ចកទេសយុទ្ធវិធីជំនាញ ធ្វើជាមូលដ្ឋានឲ្យការដកពិសោធន៏ពេលអនុវត្តជាក់ស្តែងទទួលបានជោគជ័យក្នុងពេលបំពេញបេសកកម្ម គោរពបទវិន័យ បទបញ្ជាផ្ទៃក្នុងរបស់សាលា សាមគ្គីឯកភាព ឲ្យបានស្អិតរមួត ពេលបញ្ចប់វគ្គទទួលបានលទ្ធផលល្អប្រសើរ។ នាឱកាសនោះ ឯកឧត្តម ឧត្តមសេនីយ៍ឯក មេបញ្ជាការ បានផ្តល់កិត្តិយសជូនកម្មសិក្សាការី វគ្គបំប៉នមុវិជ្ជាឋានលេខា សេនាធិការផែនទី ឧបត្ថម្ភថវិកាជូនអង្គពិធីចំនូន ២ ០០០ ០០០ រៀល។

เมื่อ ๒๔ ส.ค.๕๙ พล.อ.บุน เซง รอง ผบ.ทบ./ผบ.ภท.๕ เป็นประธานปิดหลักสูตรทบทวนการใช้เข็มทิศ และแผนที่ภูมิศาสตร์ พร้อมเปิดหลักสูตรทบทวนความเชี่ยวชาญการรบแบบกองโจร ประจำปี ๒๐๑๖ ณ โรงเรียนฝึกพลทหาร ภท.๕ โดยมี นขต.ภท.๕ และผู้เข้ารับการฝึกเข้าร่วมพิธีดังกล่าวจำนวน ๔๒๕ นาย พล.อ.บุน เซง ได้กล่าวชื่นชมครูฝึก และผู้เข้ารับการฝึกหลักสูตรทบทวนการใช้เข็มทิศ และแผนที่ภูมิศาสตร์ทุกนายที่เอาใจใส่และตั้งใจฝึกอบรมเนื้อหาและการปฏิบัติได้เป็นอย่างดี ในห้วงระยะเวลาการฝึกอบรมผู้เข้ารับการฝึกได้ปฏิบัติตามระเบียบวินัยทหารและคำสั่งของโรงเรียนเป็นอย่างดี พร้อมกันนี้ได้กล่าวถึงสถานการณ์ปัจจุบันที่เกิดขึ้นในภูมิภาค และในประเทศ ที่เกี่ยวข้องกับแผนการของผู้ไม่หวังดีประสงค์ทำลายประเทศชาติให้กลับสู่ภาวะสงคราม เพราะฉะนั้นเราต้องรักษาและดูแลความสงบสุข และฝากย้ำให้ผู้เข้ารับการฝึกทุกนายที่สำเร็จหลักสูตรดังกล่าวไปแล้วให้นำความรู้ที่ได้ไปปรับใช้กับภารกิจหน้าที่ที่ได้รับมอบหมายอย่างเต็มความสามารถ ส่วนผู้เข้ารับการฝึกหลักสูตรทบทวนความเชี่ยวชาญการรบแบบกองโจร อันเป็นกำลังสำคัญในการปฏิบัติการให้สำเร็จกับภารกิจของกองกำลังหลักทั้งหมด ต้องมีความเอาใจใส่และตั้งใจฝึกฝนด้านเทคนิค ยุทธวิธี ความเชี่ยวชาญ อย่างเต็มความสามารถเพื่อให้ประสบผลสำเร็จอย่างเต็มที่ในการปฏิบัติงาน และเคารพระเบียบวินัย คำสั่งการของโรงเรียน ต้องมีความสามัคคี และเป็นอันหนึ่งอันเดียวกัน โอกาสนี้ได้มอบเงินให้กับคณะหลักสูตรทบทวนการใช้เข็มทิศ และแผนที่ภูมิศาสตร์ จำนวน ๒,๐๐๐,๐๐๐ เรียล













คณะขับเคลื่อน ๕๑๕ ภท.๙ กองทัพประชาชนเวียดนาม ลงนามร่วมกับ ทปจ.กันดาล

 เ มื่อ ๑๑ พ.ย.๖๕ นายก็วง ซอปวน ผวจ.กันดาล/หน.คณะกรรมการเชี่ยวชาญจังหวัดฯ พล.ต.ไน นิยม ผบ.ทปจ.กันดาล ให้การต้อนรับ พล.จ.ดอน ทัญสวิน รอง ผบ.น...