ពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែងនិងបំពាក់ឋានន្តរសក្តិជូនមន្ត្រីនគរបាលជាតិ នៃអធិការដ្ឋាននគរបាលស្រុកកំពង់ត្រាច

ខេត្តកំពត ៖ វេលាម៉ោង១៤.០០នាទី នៅរសៀលថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៦នេះអធិការដ្ឋាននគរបាលស្រុកកំពង់ត្រាច បានប្រារពពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែងនិងបំពាក់ឋានន្តរសក្តិជូនមន្ត្រីនគរបាលជាតិ នៃអធិការដ្ឋាននគរបាលស្រុកកំពង់ត្រាចនិងវរៈសេនាតូចការពារព្រំដែនគោកលេខ៦០១ ក្រោមអធិបតីភាព ដ៏ខ្ពង់ខ្ពស់លោកឧត្តមសេនីយ៍ត្រី ម៉ៅ ច័ន្ទមធូរិទ្ធ ស្នងការនគរបាលខេត្ត និងប្រតិភូអមដំណើរ
ព្រមទាំងមានវត្តមានលោកអភិបាល នៃគណៈអភិបាលស្រុកកំពង់ត្រាចលោកមេបញ្ជាការ វរសេនាតូចលេខ៦០១លោកអធិការស្រុកកំពង់ត្រាច លោកមេបញ្ជាការកងរាជអាវុធហត្ថស្រុក និងលោកមេបញ្ជាការប្រតិបត្តិការសឹករងស្រុក សារុបមានចំនួន១៥៨រូប។
ក្នុងពិធីថ្ងៃនេះ បានប្រកាសផ្ទេរសម្រូលភារកិច្ច តែងតាំងមុខតំណែងជូនមន្ត្រីនគរបាលស្រុកកំពង់ត្រាចនិងវរសេនាតូចលេខ៦០១ចំនួន១៣នាក់ ក្នុងនោះក៏មានការផ្លាសប្តូរផ្ទេរភារកិច្ចអធិការស្រុកកំពង់ត្រាច
ដោយថ្ងៃនេះបានតែងតាំងលោក វរសេនីយ៍ត្រី សេង សុគន្ធចាត់ ឡើងកាន់តំណែងជាអធិការស្រុកកំពង់ត្រាច់ថ្មី និងបំពាក់ឋានន្តរសក្តិចំនួន ៣៦នាក់រួមមាន៖
-
ថ្នាក់អនុសេនីយ៍ឯកចំនួន ០៣នាក់
-
ថ្នាក់អនុសេនីយ៍ទោចំនួន០៩នាក់
-
អនុសេនីយត្រីចំនួន ១២នាក់
-
ថ្នាក់ព្រិន្ធបាលឯកចំនួន ២នាក់
-
ថ្នាកើព្រិន្ធបាលទោចំនួន ០៩នាក់
-
ថ្នាក់ព្រិន្ធបាលត្រីចំនួន០១នាក់
មានប្រសាសន៍ក្នុងឱកាសនោះដែរ លោកឧត្តមសេនីយ៍ត្រី ម៉ៅ ច័ន្ទមធុរិទ្ធិ ស្នងការនគរបាលខេត្ត បានកំណត់គោលដៅឲ្យកងកម្លាំងនគរបាលទាំងអស់យកចិត្តទុកដាក់ខ្ពស់ ក្នុងកាតព្វកិច្ច ការងារ ភារកិច្ចបំរើប្រជាពលរដ្ឋ ឲ្យបានល្អ ជាពិសេសទប់ស្កាត់រាល់បទល្មើសផ្សេងៗ ដែលកើតនៅលើទឹកដីរបស់ខ្លួន គ្រប់គ្រងការពារឲ្យបាននៅ ភូមិ ឃុំ មានសុវត្ថិភាព និងត្រូវយកចិត្តទុកដាក់ខ្ពស់នៅអនុសាសដ៏ខ្ពង់ខ្ពស់ របស់រាជរដ្ឋាភិបាលកម្ពុជាមានសម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងជានាយករដ្ឋមន្ត្រី លោកតែងតែយកចិត្តទុកដាក់និងការពារផលប្រយោជន៍ របស់ប្រជាពលរដ្ឋទូទៅ។
พิธีประกาศแต่งตั้งตำแหน่งหน้าที่และประดับยศแก่เจ้าหน้าที่ ตร.อ.ตราจ จ.กัมปอต

เมื่อ ๑๑ ส.ค.๕๙ พล.ต.ต.เมา จันโมทูริท ผกก.ตร.จ.กัมปอต เป็นประธานในพิธีประกาศแต่งตั้งตำแหน่งหน้าที่และประดับยศแก่เจ้าหน้าที่ ตร.อ.ตราจฯ และ พัน.ตชด.๖๐๑ การแต่งตั้งตำแหน่งหน้าที่ได้ประกาศแต่งตั้งให้ พ.ต.ต.เซง โซะกนจัด เป็น ผกก.ตร.อ.ตราจ คนใหม่ และประดับยศให้แก่เจ้าหน้าที่ ตร.จำนวน ๓๖ นาย ประกอบด้วย – ระดับ ร.ต.อ. ๓ นาย ร.ต.ท.๙ นาย ร.ต.ต. ๑๒ นาย จ.ส.ต.(อ.) ๒ นาย จ.ส.ต.(ท.) ๙ นาย จ.ส.ต.(ต.) ๑ นาย จากนั้น พล.ต.ต.เมา จันโมทูริท กล่าวให้เจ้าหน้าที่ ตร.ทุกนายให้เอาใจใส่กับภารกิจหน้าที่ที่ได้รับ เพื่อรับใช้ประชาชน โดยเฉพาะการสกัดกั้นการกระทำความผิดทางกฎหมาย ที่เกิดขึ้นในพื้นที่ที่ตนรับผิดชอบ ป้องกันให้หมู่บ้าน/ตำบล ให้ได้รับความปลอดภัย และทำตามคำสั่งการของรัฐบาลภายใต้การนำของสมเด็จฯ ฮุน เซน นรม.ที่เอาใจใส่ต่อการป้องกันผลประโยชน์ของประชาชนโดยทั่วไป





ไม่มีความคิดเห็น:

แสดงความคิดเห็น

คณะขับเคลื่อน ๕๑๕ ภท.๙ กองทัพประชาชนเวียดนาม ลงนามร่วมกับ ทปจ.กันดาล

 เ มื่อ ๑๑ พ.ย.๖๕ นายก็วง ซอปวน ผวจ.กันดาล/หน.คณะกรรมการเชี่ยวชาญจังหวัดฯ พล.ต.ไน นิยม ผบ.ทปจ.กันดาล ให้การต้อนรับ พล.จ.ดอน ทัญสวิน รอง ผบ.น...