អនុរដ្ឋមន្ត្រី ក្រសួងការពារជាតិ​ជប៉ុន ទទួលបន្ទុក​កិច្ចការបរទេស ទស្សនកិច្ច​ផ្លូវការ ជា​លើកដំបូង​នៅ​កម្ពុជា​
  (ថ្ងៃទី 12 សីហា 2016, ម៉ោង 10:17:AM) | ដោយ: មុនីរាជក- ក ក+ | Print
ភ្នំពេញ: លោក រ៉ូ ម៉ា​ណា​បេ (Ro MANABE ) អនុរដ្ឋមន្ត្រី​ក្រសួងការពារជាតិ​ជប៉ុន ទទួលបន្ទុក​កិច្ចការបរទេស បាន​អញ្ជើញ​មក​ធ្វើ​ទស្សនកិច្ច ផ្លូវការ ជា​លើកដំបូង នៅ​កម្ពុជា ពីថ្ងៃ​ទី​១១ ដល់​១២ ខែសីហា ឆ្នាំ​២០១៦ ក្នុង​គោលបំណង ដើម្បី​ពង្រឹង​ទំនាក់ទំនង ទ្វេភាគី រវាង​ជប៉ុន និង​កម្ពុជា​។​
​លោកនាយ​ឧ​ត្ត​ម​សេនីយ៍ សែម សុវណ្ណនី អគ្គនាយក​មជ្ឈមណ្ឌល​ជាតិ រក្សា​សន្តិភាព បានទទួល​ជួប​សន្ទនា និង​ពិភាក្សា​ការងារ ជាមួយ​គណៈប្រតិភូ ក្រសួងការពារជាតិ​ជប៉ុន ដឹកនាំ​ដោយ​លោក រ៉ូ ម៉ា​ណា​បេ (Ro MANABE ) អនុរដ្ឋមន្ត្រី ក្រសួងការពារជាតិ​ជប៉ុន ទទួលបន្ទុក​កិច្ចការបរទេស កាលពី​រសៀល​ថ្ងៃទី​១១ ខែសីហា ឆ្នាំ​២០១៦ ក្នុង​គោលបំណង ដើម្បី​ពង្រឹង​ទំនាក់ទំនង​ទ្វេភាគី រវាង​ជប៉ុន និង​កម្ពុជា​។​
​ក្នុងឱកាស​ជួបពិភាក្សា លោកនាយ​ឧ​ត្ត​ម​សេនីយ៍ សែម សុវណ្ណនី បានបង្ហាញ​ពី​គោលបំណង ក្នុង​ការបន្ត​ពង្រឹង និង​បង្កើន​កិច្ចសហប្រតិបត្តិការ រវាង​មជ្ឈមណ្ឌល​ជាតិ និង​ភាគី​ក្រសួងការពារជាតិ​ជប៉ុន​។​
​ជាមួយគ្នានេះដែរ អគ្គនាយក មជ្ឈមណ្ឌល​ជាតិ បានលើកឡើង នូវ​គម្រោង សំដៅ​ពង្រឹង​កម្រិត​សមត្ថភាព ឲ្យ​ដល់​កង​យោធា មួក​ខៀវ​កម្ពុជា​។ ក្នុងនោះ​បានស្នើ​ដល់​ភាគី​ជប៉ុន លើ​សកម្មភាព​បណ្តុះបណ្តាល ធនធានមនុស្ស សម្រាប់​គម្រោង ឆ្នាំ​២០១៦ -២០១៧ ។​
​សូមបញ្ជាក់ថាៈ នា​ចន្លោះ​ពី​ឆ្នាំ ២០១៣-២០១៥ កន្លងទៅ ដែលជា​ជំហាន​ដំបូង សម្រាប់​កិច្ចសហប្រតិបត្តិការ ដែល​ធ្វើឡើង រវាង​ភាគី​ក្រសួងការពារជាតិ​ជប៉ុន ជាមួយនឹង​មជ្ឈមណ្ឌល​ជាតិ រក្សា​សន្តិភាព ក្នុងនោះ កង​ស្វ័យការពារ​ជប៉ុន បាន​ជួយ​បណ្តុះបណ្តាល លើ​វិស័យ​ធនធានមនុស្ស ដោយ​ផ្តោតជាសំខាន់ លើ​ផ្នែក​ជំនាញ​វិស្វកម្ម ជារួម​បាន​៣​វគ្គ នៅក្នុង​ប្រទេស ដែលមាន​សិក្ខាកាម ចំនួន​៩៧​នាក់ ដែល​ក្នុង​ចំនួន​នេះ មាន​គ្រូ​បង្គោល ចំនួន​៤​នាក់​។ ​ជាមួយគ្នានេះដែរ ជប៉ុន​ក៏បាន​ផ្តល់ឱកាស ជូន​ដល់​សិក្ខាកាម​កម្ពុជា ចំនួន​៥​នាក់ សម្រាប់​វគ្គ​បណ្តុះបណ្តាល ជំនាញ​មួយ​វគ្គ នៅ​ប្រទេស​ជប៉ុន​ផងដែរ​។​
​ជា​កិច្ច​ឆ្លើយតប លោក Ro MANABE បាន​សំដែង​នូវ​មោទនភាព ដែល​ក្រសួងការពារជាតិ និង​កងកម្លាំង​ស្វ័យការពារ​ជប៉ុន បាន​ចូលរួម ក្នុង​កិច្ចប្រតិបត្តិការ រក្សា​សន្តិភាព ជា​លើកដំបូង របស់​បេសកកម្ម រក្សា​សន្តិភាព​។ អនុរដ្ឋមន្ត្រី​ក្រសួង ការពារជាតិ​ជប៉ុន ក៏បាន​ថ្លែងអំណរគុណ យ៉ាង​ជ្រាលជ្រៅ ចំពោះ​នាយ​ឧ​ត្ត​ម​សេនីយ៍ អគ្គនាយក ដែល​បាន​វាយតម្លៃ​ខ្ពស់ នូវ​រាល់​បេសកកម្ម របស់​កងកម្លាំង​ស្វ័យការពារ​ជប៉ុន ក្នុងការ​រួមចំណែក ស្វែងរក​សន្តិភាព នា​សម័យកាល UNTAC នៅ​កម្ពុជា ហើយ​និង​កិច្ចប្រតិបត្តិការ រក្សា​សន្តិភាព នាពេល​បច្ចុប្បន្ននេះ រួមជាមួយ​កង​យោធា ពហុ​សាសន៍ ហើយ​ដែល​ក្នុងនោះ ក៏មាន​កង​យោធា​កម្ពុជា​ផងដែរ ក្រោម​ឆត្រ​អង្គការសហប្រជាជាតិ​។​
​ពាក់ព័ន្ធ​ទៅលើ​គម្រោង ដែល​ស្នើឡើង របស់​មជ្ឈមណ្ឌល​ជាតិ នាពេលនេះ អនុរដ្ឋមន្ត្រី បាន​សន្យាថា នឹង​ពិចារណា ព្រមទាំង​ផ្តល់នូវ​ការឆ្លើយតប នាពេល​ដ៏​សមស្រប​មួយ ខាងមុខនេះ​៕
ผช.รมว.กห.ญี่ปุ่น เดินทางเยือนกัมพูชาอย่างเป็นทางการ
เมื่อ ๑๑ ส.ค.๕๙ นาย Ro MANABE ผช.รมว.กห.ญี่ปุ่น เดินทางเข้าพบคารวะและหารือกับ พล.อ.แซม โซะวรรณี ผบ.ศูนย์ปฏิบัติการกองกำลังรักษาสันติภาพแห่งชาติ ในโอกาสเยือนกัมพูชาอย่างเป็นทางการ ห้วง ๑๑-๑๒ ส.ค.๕๙ โดยคณะผู้แทนของญี่ปุ่นเดินทางเยือนกัมพูชาในครั้งนี้เพื่อเพิ่มการประสานงานแบบทวิภาคี ระหว่างประเทศทั้ง ๒ ให้แน่นแฟ้นยิ่งขึ้น พล.อ.แซม โซะวรรณี ได้กล่าวถึงการเสริมสร้างและการเพิ่มความร่วมมือระหว่างศูนย์ปฏิบัติการกองกำลังรักษาสันติภาพแห่งชาติ กับ กห.ญี่ปุ่น และได้กล่าวถึงโครงการเสริมสร้างขีดความสามารถแก่กองกำลังรักษาสันติภาพกัมพูชา โดยเสนอขอให้ญี่ปุ่น จัดการฝึกอบรมด้านทรัพยากรมนุษย์สำหรับโครงการประจำปี ๒๕๕๙-๒๕๖๐
สำหรับห้วงปี ๒๕๕๖-๒๕๕๘ ที่ผ่านมา อันเป็นก้าวแรกกับความร่วมมือที่เกิดขึ้นระหว่าง กห.ญี่ปุ่น กับ ศูนย์ปฏิบัติการกองกำลังรักษาสันติภาพแห่งชาติกัมพูชา โดยกองกำลังป้องกันตัวเองของญี่ปุ่น ได้ช่วยเหลือการฝึกอบรมด้านทรัพยากรมนุษย์ ซึ่งเป็นนิมิตรหมายที่ดีด้านความเชี่ยวชาญทางช่าง จำนวน ๓ รุ่น ซึ่งมีผู้เข้ารับการฝึกจำนวน ๙๗ นาย ในจำนวนดังกล่าวมีผู้ฝึกสอนจำนวน ๔ นาย และญี่ปุ่นได้ให้โอกาสผู้เข้ารับการฝึกจำนวน ๕ นาย เข้ารับการฝึกอบรมเพิ่มเติมที่ประเทศญี่ปุ่นด้วย 

นาย Ro MANABE ได้กล่าวแสดงความยินดีที่ กห.และกองกำลังป้องกันตนเองของญี่ปุ่น ที่ได้เข้ามีส่วนร่วมในความร่วมมือด้านการรักษาสันติภาพ และขอแสดงความขอบคุณฝ่ายกัมพูชาที่ได้ประเมินค่าอย่างสูงในทุกภารกิจของกองกำลังป้องกันตนเองของญี่ปุ่น ที่ได้มีส่วนร่วมในการรักษาสันติภาพร่วมกับ UNTAC ในกัมพูชา ซึ่งการปฏิบัติการร่วมรักษาสันติภาพในห้วงปัจจุบันร่วมกับกองกำลังต่างชาติ โดยมีกองกำลังกัมพูชาอยู่ภายใต้คำสั่งการขององค์การสหประชาชาติ  


ไม่มีความคิดเห็น:

แสดงความคิดเห็น

คณะขับเคลื่อน ๕๑๕ ภท.๙ กองทัพประชาชนเวียดนาม ลงนามร่วมกับ ทปจ.กันดาล

 เ มื่อ ๑๑ พ.ย.๖๕ นายก็วง ซอปวน ผวจ.กันดาล/หน.คณะกรรมการเชี่ยวชาญจังหวัดฯ พล.ต.ไน นิยม ผบ.ทปจ.กันดาล ให้การต้อนรับ พล.จ.ดอน ทัญสวิน รอง ผบ.น...