អភិបាលខេត្តឧត្តរមានជ័យ និង​ខេត្តសុរិន្ទ ជួបគ្នានិយាយ​រឿងបិទច្រកព្រំដែន​អូរស្មាច់ និងជប់គគីរ

(ឧត្តរមានជ័យ)៖ បន្ទាប់ពីទាហានថៃ សម្រេចបិទច្រកព្រំដែនអូរស្មាច់ និងជប់គគីរ ដោយឯកតោភាគីនាព្រឹកមិញនោះ លោក ស ថាវី អភិបាលខេត្តឧត្តរមានជ័យ បានណាត់ជួបជាបន្ទាន់​មួយជាមួយអភិបាលខេត្តសុរិន្ទ និងមន្រ្តីយោធាជាន់ខ្ពស់របស់ថៃ ដើម្បីបើកកិច្ចពិភាក្សាទៅលើបញ្ហាទាំងអស់នេះ។
នៅក្នុងជំនួបពិភាក្សានៅវេលាម៉ោងប្រមាណ១១ ថ្ងៃទី០៦ ខែសីហា ឆ្នាំ២០១៦ លោក ស ថាវី បានសំដែងការសោកស្តាយចំពោះភាគីថៃ ដែលបានបិទច្រកទ្វារព្រំដែនជាឯកតោភាគី មិនជូនដំណឹង​ឲ្យភាគីកម្ពុជា ដឹងជាមុន ដែលជាហេតុធ្វើឲ្យប្រជាពលរដ្ឋមានការយល់ច្រឡុំថា មានបញ្ហានៅតាមព្រំដែនទៅ។ លោក ស ថាវី សំណូមពរភាគីថៃ មុននិងធ្វើអ្វីមួយពាក់ព័ន្ធបញ្ហាព្រំដែន ត្រូវជូនដំណឹងឲ្យ​ភាគីកម្ពុជាបានដឹងជាមុន។
ចំពោះបញ្ហាទ្រុងមាន់ ដែលភាគ៏ថៃទាមទារឲ្យភាគីកម្ពុជារុះរើចេញនោះ លោក ស ថាវី បានលើកឡើងថា ករណីដែលខ្សែរបន្ទាត់ព្រំដែននៃប្រទេសទាំងពីរ មិនទាន់កំណត់ច្បាស់លាស់​ដោយគណៈកម្មាធិ​ការ​កិច្ចការព្រំដែន នៃប្រទេសទាំងពីរទេនោះ អ្វីដែលមានស្រាប់ គឺត្រូវរក្សានៅដ៏ដែល ហើយអ្វីដែលសាងសង់ថ្មី គឺត្រូវជូនដំណឹងឲ្យគ្នាដឹងទៅវិញទៅមក។
សូមបញ្ជាក់ថា ទ្រុងមាន់ ដែលថៃទាមទាឲ្យរុះរើនោះ តាមពិតបានសង់យូរណាស់មកហើយ ជារោងយាមប្រចាំការចាស់របស់មន្ត្រីនគរ បាលអន្តោប្រវេសន៍ច្រកអូរស្មាច់ ដោយសារតែវាចាស់ទ្រុឌទ្រោម ទើបរុះរើធ្វើថ្មី តែត្រូវភាគីថៃជំទាស់។ ក្រោយពីការចុះពិនិត្យជាក់ស្តែងឃើញថា ជារោងចាស់ពិតប្រាកដមែន មិនមែនជាសំណង់រឹងនោះទេ។
ក្រោយពិភាក្សាភាគីទាំងពីរ បានពិសារបាយសាមគ្គីជុំគ្នាដោយលក្ខណៈស្និទ្ធស្នាល ហើយភាគីទាំងពីរ បានសន្យាជួបគ្នារយៈពេលមួយខែម្តង ដើម្បីដោះស្រាយបញ្ហាតាមព្រំដែន និងពង្រឹង​កិច្ច​សហប្រតិបត្តិការ​ជាមួយគ្នា៕
เมื่อ ๐๖๑๑๐๐ ส.ค.๕๙ นายซอ ทาวี ผวจ.อุดรมีชัย ได้เดินทางเข้าพบ นายอรรถพร สิงหวิชัย ผวจ.สุรินทร์ เพื่อหารือเกี่ยวกับปัญหาที่เกิดขึ้น นายซอ ทาวี ได้กล่าวแสดงความเสียใจต่อเจ้าหน้าที่ไทย ที่ทำการปิดจุดผ่านแดนโดยเพียงฝ่ายเดียว ซึ่งฝ่ายกัมพูชาไม่ทราบมาก่อนว่าเป็นเพราะสาเหตุใด ทำให้ประชาชนหลงผิดคิดว่ามีคำสั่งปิดทุกช่องทาง จึงได้เรียกร้องให้ฝ่ายไทยก่อนที่จะทำอำไรที่เกี่ยวกับชายแดนให้รายงานให้ฝ่ายกัมพูชาทราบด้วย
ส่วนปัญหาโรงเรือนไก่ที่ฝ่ายไทยเรียกร้องให้ฝ่ายกัมพูชารื้อถอนนั้น นายซอ ทาวี กล่าวว่า แนวเขตแดนของทั้ง ๒ ประเทศ ยังไม่ได้กำหนดแน่ชัดจากคณะกรรมการปักปันเขตแดนไทย-กัมพูชา สิ่งใดที่มีอยู่แล้วต้องรักษาให้อยู่เช่นเดิม หากมีการก่อสร้างขึ้นใหม่ต้องแจ้งหรือรายงานให้อีกฝ่ายทราบก่อน สำหรับโรงเรือนไก่ที่ฝ่ายไทยเรียกร้องให้รื้อถอนนั้น ความเป็นจริงมีการสร้างขึ้นมานานแล้ว เป็นโรงเรือนไก่ของเจ้าหน้าที่ ตม.กัมพูชาประจำจุดผ่านแดนโอเสม็ด ด้วยสภาพที่มันทรุดโทรม จึงมีการปรับปรุงใหม่ แต่ถูกฝ่ายไทยคัดค้าน จากการตรวจสอบพบว่า เป็นโรงเรือนเก่าจริงไม่ใช่เป็นการก่อสร้างขึ้นใหม่แต่อย่างใด

หลังจากการตรวจสอบจากทั้ง ๒ ฝ่าย ได้รับประทานอาหารร่วมกันได้ความเป็นมิตร ทั้ง ๒ ฝ่ายสัญญาว่าจะมีการพบปะเดือนละครั้ง เพื่อแก้ไขปัญหาตามแนวชายแดน และเสริมสร้างความร่วมมือระหว่างประเทศทั้ง ๒









(ឧត្តរមានជ័យ​)៖​ ច្រកទ្វារអន្តរជាតិ២ គឺច្រកអូរស្មាច់ និងច្រកជប់គគី ក្នុងទឹកដីខេត្តឧត្តរមានជ័យ ជាប់ព្រំដែនជាមួយខេត្តសុរិន្ទ ត្រូវបានយោធាថៃ សម្រេចបិទមិនឲ្យប្រជាពលរដ្ឋឆ្លងកាត់នោះឡើយ នៅព្រឹកថ្ងៃទី៦ ខែសីហា ឆ្នាំ២០១៦នេះ ដោយភាគីថៃ ខឹងសមត្ថកិច្ចខ្មែរ បានចង់សង់រោងមាន់ថ្មី។
អភិបាលខេត្តឧត្តរមានជ័យ លោក ស ថាវី បានប្រាប់អង្គភាព Fresh News ថា ក្រោយថៃបិទច្រកទាំង ២នេះ លោកបានជួយអន្តរាគមន៍ ដោយស្នើសុំឲ្យពួកគេ បើកឡើងវិញពីព្រោះ ការធ្វើបែបនេះ ខុសទៅនឹង ការចុះកិច្ចព្រមព្រៀងអនុស្សារណៈ (MOU) រវាងភាគីទាំង២ ដែលមុនការបិទបើកច្រក គឺត្រូវជូនដំណឹងដល់គ្នាទៅវិញទៅមក។
លោកបានបន្តទៀតថា ក្រោយមានការស្នើសុំរួចមក ខាងភាគីថៃ បានបើកច្រកឡើងវិញ នៅវេលាម៉ោងប្រមាណ ៩ព្រឹកថ្ងៃដដែល ហើយនៅវេលាម៉ោង ១១នេះ លោកនឹងជួបជាមួយអភិបាលខេត្តសុរិន្ទ ព្រមជាមួយមេយោធាថៃ ប្រចាំច្រក ដើម្បីដោះស្រាយបញ្ហានេះ។
មន្រ្តីនគរបាលប្រចាំច្រកអូរស្មាច់ បានឲ្យដឹងថា នៅវេលាម៉ោង០៧៖០០នាទី ព្រឹកនេះ នៅច្រកទ្វារអន្តរជាតិអូរស្មាច់-ឆងចម និងច្រកជប់គគី ត្រូវបានភាគីថៃ បិទច្រកមិនឲ្យប្រជាពលរដ្ឋ ឆ្លងដែន ចេញ-ចូល ដោយឯកតោភាគី ។ មូលហេតុ​ខាងកម្ពុជា បានរុះរើរោងដាក់មាន់ចាស់ចេញ ដើម្បីធ្វើរោងដាក់មាន់ថ្មី មានទំហំ ១២ម×២.៥០ម ធ្វើអំពីដែកប្រក់ស័ង្កសី ដែលមានចម្ងាយពីច្រកទ្វារព្រំដែន ទៅទិសខាងកើតប្រមាណ ២០ម៉ែត្រ និង មានចម្ងាយពីរបងច្រកទ្វារព្រំដែន ប្រមាណ១៥ម៉ែត្រ៕

 เมื่อ ๖ ส.ค.๕๙ นายซอ ทาวี ผวจ.อุดรมีชัย ให้สัมภาษณ์ว่า เจ้าหน้าที่ไทยได้สั่งให้ปิดจุดผ่านแดน ๒ แห่งพร้อมกัน คือ จุดผ่านแดนถาวรโอร์เสม็ด (ช่องจอม) และ จุดผ่อนปรนทางการค้าจุ๊ปโกกี (สายตะกู) จึงได้ประสานเสนอขอให้เปิดจุดผ่านแดนทั้ง ๒ เช่นเดิม เพราะการกระทำแบบนี้ผิดต่อข้อตกลงร่วม (MOU) ระหว่างทั้ง ๒ ฝ่าย ที่ก่อนจะมีการเปิด/ปิด จุดผ่านแดน เจ้าหน้าที่ทั้ง ๒ ฝ่ายต้องรู้เรื่องก่อน หลังจากการประสานงานดังกล่าวเจ้าหน้าที่ฝ่ายไทยได้ทำการเปิดจุดผ่านแดนในเวลาประมาณ ๐๙.๐๐ น. และในเวลา ๑๑.๐๐ น.นายซอ ทาวี จะเดินทางเข้าพบ นายอรรถพร สิงหวิชัย ผวจ.สุรินทร์ เพื่อหารือเกี่ยวกับเรื่องดังกล่าว เจ้าหน้าที่ ตม.ประจำจุดผ่านแดนถาวรโอร์เสม็ด ได้ให้สัมภาษณ์ว่า เมื่อเวลา ๐๗.๐๐ ฯ. เจ้าหน้าที่ฝ่ายไทยได้สั่งการให้มีการปิดจุดผ่านแดน ๒ จุด เนื่องจากฝ่ายกัมพูชาได้รื้อโรงเรือนไก่เก่าออก เพื่อสร้างโรงเรือนใหม่ขนาด ๑๒x๒.๕ ม. ห่างจากรั้วจุดผ่านแดนประมาณ ๑๕ ม.



សកម្មភាពជញ្ជូនពោងទឹកចំណុះ២.០០០លីត្រចំនួន៦ពោងឡើងលើភ្នំចាក់ច្រែង ដែលជាអំណោយដ៍ថ្លៃថ្លារបស់ឯឧហុ៊ន មា៉ណែត ផ្តល់ជូនកម្លាំងអង្គភាពតំបន់ប្រតិបត្តិការសឹករងកំពង់ធំដែលកំពុងប្រចាំការ ការពារបូរណភាពទឹកដីលើខ្សែបន្ទាត់ព្រំដែនកម្ពុជា ថៃ (០៥/៨/២០១៦) ។

เมื่อ ๕ ส.ค.๕๙ เจ้าหน้าที่ ทปจ.กัมปงทม ได้จัดส่งถังน้ำขนาด ๒,๐๐๐ ลิตร จำนวน ๖ ถัง ซึ่งได้รับการสนับสนุนจาก พล.อ.ฮุน มาเน็ต รอง ผบ.ทบ./เสธ.ทบ.มอบให้กับ กพ.ทปจ.กัมปงทม ที่ปฏิบัติหน้าที่บนเขาจ๊ะแจรง พื้นที่ปราสาทพระวิหาร
 
 


















ក្រសួងការពារជាតិជំរុញអោយកងទ័ពជាង៧០០០នាក់ធ្វើអត្តសញ្ញាណបណ្ឌ័ប្រជាពលរដ្ឌ៕

ថ្ងៃព្រហស្បតិទី០៤ខែសីហាឆ្នាំ២០១៦
(
ភ្នំពេញ)៖ យ៉ាងហោចណាស់ក៏នៅមានមន្ដ្រីយោធា ប្រមាណជាង៧ពាន់នាក់ក្នុងចំណោមកងទ័ពកម្ពុជាទូទាំងប្រទេសត្រូវបានរកឃើញថានៅមិនទាន់មានអត្តសញ្ញាណបណ្ឌ័ នៅឡើយទេ គិតត្រឹមដំណាច់ខែកក្កដា ឆ្នាំ២០១៦នេះប៉ុន្តែទោះជាយ៉ាងណាក្រសួងការពារជាតិ បានដាក់កំហិតថា នឹងជំរុញឱ្យពួកគេធ្វើអត្តសញ្ញាណបណ្ណឱ្យបានរួចរាល់នៅមុនថ្ងៃកំណត់ចុះបញ្ជីឈ្មោះបោះឆ្នោត នាខែកញ្ញា ខាងមុខ។
នេះបើតាម លោកនាយឧត្តមសេនីយ៍ ឈុំសុជាតិអ្នកនាំពាក្យក្រសួងការពារ
ជាតិ។ការជំរុញឱ្យមន្ដ្រីយោធាប្រមាណ៧ពាន់នាក់ក្នុងចំណោមកងទ័ពកម្ពុជាទូទាំងប្រទេសអោយធ្វើអត្តសញ្ញាណបណ្ណនេះបានធ្វើឡើងនៅក្នុងពិធីបូកសរុបលទ្ធផលការងារកងទ័ពសម្រាប់ខែកក្កដា និងលើកទិសដៅការងារបន្តសម្រាប់ខែសីហាដែលបានធ្វើឡើងនៅក្រសួងការពារជាតិ នាព្រឹកថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៦នេះ។
លោក ឈុំ សុជាតិ បានអះអាងថា ចំនួនកងទ័ពមិនទាន់មានអត្តសញ្ញាណបណ្ណ៧ពាន់នាក់នោះគឺជាចំនួនតិចតួចនៅឡើយបើធៀបនឹងចំនួនកងទ័ពសរុប នៅក្នុងប្រទេសកម្ពុជា។លោកថាក្រសួងនឹងខិតខំបន្ថែមទៀតដើម្បីឱ្យកងទ័ពទាំងអស់អាចចុះឈ្មោះនិងបោះឆ្នោតបានគ្រប់ៗគ្នា៕
กห.กัมพูชา ผลักดันให้ กพ.กว่า ๗,๐๐๐ นาย ต้องมีบัตร ปชช.

เมื่อ ๔ ส.ค.๕๙ พล.อ.ชุม โซะเจียด โฆษก กห.ได้กล่าวว่า มี กพ.ทหารกว่า ๗,๐๐๐ นาย ที่ยังไม่มีบัตร ปชช. ซึ่งกล่าวในการประชุมสรุปผลการปฏิบัติของของกองทัพประจำ ก.ค.และมอบแผนการปฏิบัติประจำ ส.ค.๕๙ ณ ห้องประชุม กห. หากเทียบกับจำนวน กพ.ทั้งหมดมีเพียงเล็กน้อย และทาง กห.พยายามส่งเสริมให้ กพ.ทุกนายอาจจะต้องลงชื่อเพื่อทำการเลือกตั้ง
ព្រឹកថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១៦ ឯកឧត្តមនាយឧត្តមសេនីយ៍ គន់ គីម អញ្ជើញជួបសំណេះសំណាល សាកសួរសុខទុក្ខ និង ពិសារបាយជាមួយនឹង នាយទាហាន បន្តវេនវ័យក្មេងដែលកំពង់សិក្សានៅសាលានាយទាហានសកម្ម ត្មាតពង នៅកងពលតូចដឹកជញ្ជូនលេខ ៩០។ នាឱកាសនោះ ឯកឧត្តមក៏មានប្រសាសន៍ណែនាំ ទៅដល់នាយទាហានសកម្មទាំងអស់ ត្រូវចាត់ទុកគ្រឿងបំពាក់ដែលរដ្ឋាភិបាលផ្តល់អោយ ដូចជារបស់ផ្ទាល់ខ្លួន (ស្រលាញ់ និង ថែរក្សា) ៕

เมื่อ ๕ ส.ค.๕๙ พล.อ.กวน กิม รอง ผบ.ทสส./เสธ.ทหาร เดินทางตรวจเยี่ยมและรับประทานอาหารร่วมกับนายทหารตัวแทนที่ ๙ ณ โรงเรียนนายร้อยตมาดโปง ภายใน พล.ขส.๙๐ และได้แนะนำให้นายทหารทุกนายต้องรักษาเครื่องแบบที่รัฐบาลมอบให้ เหมือนเป็นของตนเอง (รักและดูแล)




คณะขับเคลื่อน ๕๑๕ ภท.๙ กองทัพประชาชนเวียดนาม ลงนามร่วมกับ ทปจ.กันดาล

 เ มื่อ ๑๑ พ.ย.๖๕ นายก็วง ซอปวน ผวจ.กันดาล/หน.คณะกรรมการเชี่ยวชาญจังหวัดฯ พล.ต.ไน นิยม ผบ.ทปจ.กันดาล ให้การต้อนรับ พล.จ.ดอน ทัญสวิน รอง ผบ.น...