(ឧត្តរមានជ័យ​)៖​ ច្រកទ្វារអន្តរជាតិ២ គឺច្រកអូរស្មាច់ និងច្រកជប់គគី ក្នុងទឹកដីខេត្តឧត្តរមានជ័យ ជាប់ព្រំដែនជាមួយខេត្តសុរិន្ទ ត្រូវបានយោធាថៃ សម្រេចបិទមិនឲ្យប្រជាពលរដ្ឋឆ្លងកាត់នោះឡើយ នៅព្រឹកថ្ងៃទី៦ ខែសីហា ឆ្នាំ២០១៦នេះ ដោយភាគីថៃ ខឹងសមត្ថកិច្ចខ្មែរ បានចង់សង់រោងមាន់ថ្មី។
អភិបាលខេត្តឧត្តរមានជ័យ លោក ស ថាវី បានប្រាប់អង្គភាព Fresh News ថា ក្រោយថៃបិទច្រកទាំង ២នេះ លោកបានជួយអន្តរាគមន៍ ដោយស្នើសុំឲ្យពួកគេ បើកឡើងវិញពីព្រោះ ការធ្វើបែបនេះ ខុសទៅនឹង ការចុះកិច្ចព្រមព្រៀងអនុស្សារណៈ (MOU) រវាងភាគីទាំង២ ដែលមុនការបិទបើកច្រក គឺត្រូវជូនដំណឹងដល់គ្នាទៅវិញទៅមក។
លោកបានបន្តទៀតថា ក្រោយមានការស្នើសុំរួចមក ខាងភាគីថៃ បានបើកច្រកឡើងវិញ នៅវេលាម៉ោងប្រមាណ ៩ព្រឹកថ្ងៃដដែល ហើយនៅវេលាម៉ោង ១១នេះ លោកនឹងជួបជាមួយអភិបាលខេត្តសុរិន្ទ ព្រមជាមួយមេយោធាថៃ ប្រចាំច្រក ដើម្បីដោះស្រាយបញ្ហានេះ។
មន្រ្តីនគរបាលប្រចាំច្រកអូរស្មាច់ បានឲ្យដឹងថា នៅវេលាម៉ោង០៧៖០០នាទី ព្រឹកនេះ នៅច្រកទ្វារអន្តរជាតិអូរស្មាច់-ឆងចម និងច្រកជប់គគី ត្រូវបានភាគីថៃ បិទច្រកមិនឲ្យប្រជាពលរដ្ឋ ឆ្លងដែន ចេញ-ចូល ដោយឯកតោភាគី ។ មូលហេតុ​ខាងកម្ពុជា បានរុះរើរោងដាក់មាន់ចាស់ចេញ ដើម្បីធ្វើរោងដាក់មាន់ថ្មី មានទំហំ ១២ម×២.៥០ម ធ្វើអំពីដែកប្រក់ស័ង្កសី ដែលមានចម្ងាយពីច្រកទ្វារព្រំដែន ទៅទិសខាងកើតប្រមាណ ២០ម៉ែត្រ និង មានចម្ងាយពីរបងច្រកទ្វារព្រំដែន ប្រមាណ១៥ម៉ែត្រ៕

 เมื่อ ๖ ส.ค.๕๙ นายซอ ทาวี ผวจ.อุดรมีชัย ให้สัมภาษณ์ว่า เจ้าหน้าที่ไทยได้สั่งให้ปิดจุดผ่านแดน ๒ แห่งพร้อมกัน คือ จุดผ่านแดนถาวรโอร์เสม็ด (ช่องจอม) และ จุดผ่อนปรนทางการค้าจุ๊ปโกกี (สายตะกู) จึงได้ประสานเสนอขอให้เปิดจุดผ่านแดนทั้ง ๒ เช่นเดิม เพราะการกระทำแบบนี้ผิดต่อข้อตกลงร่วม (MOU) ระหว่างทั้ง ๒ ฝ่าย ที่ก่อนจะมีการเปิด/ปิด จุดผ่านแดน เจ้าหน้าที่ทั้ง ๒ ฝ่ายต้องรู้เรื่องก่อน หลังจากการประสานงานดังกล่าวเจ้าหน้าที่ฝ่ายไทยได้ทำการเปิดจุดผ่านแดนในเวลาประมาณ ๐๙.๐๐ น. และในเวลา ๑๑.๐๐ น.นายซอ ทาวี จะเดินทางเข้าพบ นายอรรถพร สิงหวิชัย ผวจ.สุรินทร์ เพื่อหารือเกี่ยวกับเรื่องดังกล่าว เจ้าหน้าที่ ตม.ประจำจุดผ่านแดนถาวรโอร์เสม็ด ได้ให้สัมภาษณ์ว่า เมื่อเวลา ๐๗.๐๐ ฯ. เจ้าหน้าที่ฝ่ายไทยได้สั่งการให้มีการปิดจุดผ่านแดน ๒ จุด เนื่องจากฝ่ายกัมพูชาได้รื้อโรงเรือนไก่เก่าออก เพื่อสร้างโรงเรือนใหม่ขนาด ๑๒x๒.๕ ม. ห่างจากรั้วจุดผ่านแดนประมาณ ๑๕ ม.



ไม่มีความคิดเห็น:

แสดงความคิดเห็น

คณะขับเคลื่อน ๕๑๕ ภท.๙ กองทัพประชาชนเวียดนาม ลงนามร่วมกับ ทปจ.กันดาล

 เ มื่อ ๑๑ พ.ย.๖๕ นายก็วง ซอปวน ผวจ.กันดาล/หน.คณะกรรมการเชี่ยวชาญจังหวัดฯ พล.ต.ไน นิยม ผบ.ทปจ.กันดาล ให้การต้อนรับ พล.จ.ดอน ทัญสวิน รอง ผบ.น...