ឯកឧត្តម ឯល វ៉ាន់សារ៉ាត់ សំណេះសំណាលសួរសុខទុក្ខយោធភូមិភាគ២
កន្លងមក ខ.ភ.ម យើងបានខិតខំប្រឹងប្រែងបំពេញការងារជាប្រវត្តិសាស្រ្ត ក្នុងភារកិច្ចបំរើជាតិ ការពារបូរណភាពដែនដី និងបានចូលរួមការពារសុខសន្តិភាព ស្ថេរភាព និងសុវត្តិភាពក្នុងសង្គម។ នេះជាប្រសាសន៏របស់ ឯកឧត្តម នាយឧត្តមសេនីយ៏ ឯល វ៉ាន់សារ៉ាត់ រដ្ឋលេខាធិការ ក្រសួងការពារជាតិ ក្នុងឱកាសអញ្ជើញទៅចុះសំណេះសំណាល និងសួរសុខទុក្ខ នាយ និងពលទាហាន យោធភូមិភាគទី២ ព្រមទាំងបាននាំយកអំណោយ របស់ក្រសួងការពារជាតិទៅចែកជូន ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្នី ប្រពៃណីជាតិ ខ្មែរនាពេលខាងមុខ។
ក្នុងនាម សម្តេចពិជ័យសេនា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ឯ.ក ឯល វ៉ាន់សារ៉ាត់ បានថ្លែងពាំនាំនូវការសាកសួរសុខទុក្ខ ជូនដល់នាយ និងពលទាហាន ចំណុះឲ្យយោធភូមិភាគទី២ និងជូនពរដល់ នាយ និងពលទាហាន យោធភូមិភាគទី២ និងក្រុមគ្រួសារ សូមឲ្យវិញ្ញាណក្ខ័ន្ធបុព្វការីជន វីរយុទ្ធជន ដែលបានទៅកាន់លោកខាងមុខតាមថែរក្សាបងប្អូន ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឲ្យជួបប្រទះ តែនឹងសេចក្ដីសុខតរៀងទៅ។ ឯ.ឧ រដ្ឋលេខាធិការ បានថ្លែងនូវការកោតសរសើរដល់យោធភូមិភាគទី២ រក្សាបាននូវប្រៀបការពារជាតិ បានខិតខំកសាងអង្គភាព ហ្វឹកហ្វឺនកំលាំង ឲ្យដល់នាយ និងពលទាហានរបស់ខ្លួនជាប់ជាប្រចាំ ព្រមទាំងបានចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការកសាង និងអភិវឌ្ឍប្រទេសឱ្យមានការរីកចំរើន និងបានចូលរួមជាមួយអាជ្ញាធរ ព្រមទាំងសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ អនុវត្តនូវចលនា ភូមិ ឃុំ មានសុវត្តិភាពទៀតផង។
ជាចុងក្រោយ ឯ.ឧ រដ្ឋលេខាធិការ ក៏បានលើកទឹកចិត្តដល់ នាយ និងពលទាហាន ក្នុងយោធភូមិភាគទី២ ទាំងអស់ ឱ្យបន្តការចូលរួមអនុវត្ត នូវប្រពៃណីដ៏ល្អរបស់ខ្លួនថែមទៀត លើកិច្ចការការពារជាតិ ការកសាង និង អភិវឌ្ឍន៏ប្រទេសជាតិ ការកសាងធនធានមនុស្ស ការកសាងអង្គភាព និងយកចិត្តទុកដាក់ដោះស្រាយនយោបាយសតិអារម្មណ៏ក្នុងជួរកងទ័ព ពិសេសចូលរួមអនុវត្តឱ្យទទួលបានជោគជ័យ នូវរាល់កម្មវិធីនយោបាលរបស់រាជរដ្ឋាភិបាលក្នុងការកែរទំរង់ខ.ភ.ម។ អំណោយរបស់ក្រសួងការពារជាតិ ដែលបានយកទៅចែកជូនក្នុងឱកាសនោះរួមមាន៖ ថវិការ ៣៧ លានរៀល សំរាប់ចែកជូននាយ និងពលទាហានក្នុងឱកាសចូលឆ្នាំថ្មី ៕
เมื่อ ๑๗ มี.ค.๖๓ พล.อ.แอล วันซารัต รมช.กห.ตรวจเยี่ยม ภท.๒ พร้อมนำเครื่องอุปโภคบริโภคมอบให้จำนวนหนึ่ง เนื่องในโอกาสเทศกาลวันขึ้นปีใหม่ประเพณีเขมรที่จะถึงนี้
พล.อ.แอล วันซารัต กล่าวในนามของ สมเด็จฯ เตีย บัญ รอง นรม./รมว.กห.ที่มีความห่วงใยต่อ กพ.ทุกนาย และครอบครัวทหารทุกคน จงบันดาลให้วิญญาณบรรพบุรุษและสิ่งศักดิ์สิทธิ์ช่วยปกปักรักษา กพ.ทุกนาย พร้อมกันนี้ได้กล่าวชื่นชมการปฏิบัติงานของ กพ.ทุกนายในการป้องกันดูแลประเทศชาติ ความพยายามในการก่อสร้างหน่วย การฝึกอบรม กพ.ให้อยู่ในความพร้อมอยู่เสมอ พร้อมทั้งมีส่วนร่วมในการปกป้องรัฐบาล การมีส่วนร่วมในการพัฒนาประเทศให้เจริญก้าวหน้า และมีส่วนร่วมกับเจ้าหน้าที่บ้านเมืองในการปฏิบัติตามนโยบายหมู่บ้าน-ตำบลปลอดภัย
ไม่มีความคิดเห็น:
แสดงความคิดเห็น