รมช.กห.ตรวจเยี่ยมศูนย์พัฒนาทหารพิการสมเด็จเดโช ฮุนเซน กูเลน ๓๑๗ เสียมราฐ

នាយឧត្តមសេនីយ៍ ឃឹម ប៊ុនសុង ដឹកនាំប្រតិភូក្រសួងការពារជាតិ ចុះសួរសុខទុក្ខយោធិនពិកា គូលែន៣១៧
(សៀមរាប)៖ នាយឧត្តមសេនីយ៍ ឃឹម ប៊ុនសុង រដ្ឋលលេខាធិការ ក្រសួងការពារជាតិ តំណាងសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នៅព្រឹកថ្ងៃទី១៨ មីនា ឆ្នាំ២០២០នេះ បានដឹកនាំប្រតិភូអញ្ជើញចុះមកសាកសួរសុខទុក្ខនាយទាហាន នាយទាហានរង និងពលទាហាន ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរខាងមុខនេះ នៅមជ្ឈមណ្ឌលអភិវឌ្ឍន៍ យោធិនពិការ សម្ដេចតេជោ ហ៊ុន សែន គូលែន៣១៧ ខេត្តសៀមរាប និងអ្នកជំងឺកំពុងសម្រាកព្យាបាល នៅក្នុងមន្ទីរពេទ្យយោធភូមិភាគទី៤។
បន្ទាប់ពីកិច្ចស្វាគមន៍ និងសេចក្តីរាយការណ៍ របស់លោកឧត្តមសេនីយ៍ឯក ពៅ ស៊ា នាយកមជ្ឈមណ្ឌលអភិវឌ្ឍយោធិនពិការ សម្ដេចតេជោ ហ៊ុន សែន គូលែន៣១៧ សៀមរាបរួចមក មានថ្លែងសំណេះសំណាលនោះ នាយឧត្តមសេនីយ៍ ឃឹម ប៊ុនសុង ក៏បាននាំនូវការផ្តាំផ្ញើរ សាកសួរសុខទុក្ខពីសំណាក់ សម្តេចនាយករដ្ឋមន្ត្រី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងសម្តេចពិជ័យសេនា ទៀ បាញ់ និងលោកស្រី ដែលជានិច្ចកាល សម្តេចតែងតែគិតគូរ ពីសុខទុក្ខ និងជីវភាពរស់នៅរបស់យោធិន នាយទាហាន នាយទាហានរង និងពលទាហាន នៃកងយោធពលខេមរភូមិន្ទ សំខាន់ក្នុងមជ្ឈមណ្ឌលអភិវឌ្ឍន៍ យោធិនពិការ សម្ដេចតេជោ ហ៊ុន សែន គូលែន៣១៧ ខេត្តសៀមរាបទាំងអស់ នៅពេលរដូវបុណ្យទានប្រពៃណីជាតិ ក៏ដូចពិធីបុណ្យជាតិ រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាគណៈប្រតិភូក្រសួងការពារជាតិ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ តែងតែចុះមកសាកសួរសុខទុក្ខដល់យោធិនពិការ បាត់បង់សុពលភាពការងារ និងយោធិននិវត្តន៍ នៅតាមមជ្ឈមណ្ឌលអភិវឌ្ឍន៍យោធិនពិការ ក៏ដូចនៅតាមបណ្តាកងពល និងអង្គភាពផងដែរ។
នាយឧត្តមសេនីយ៍ ឃឹម ប៊ុនសុន បានកោតសរសើរចំពោះវីរភាព ក្នុងស្មារតីដ៏មុះមុតរបស់យោធិនពិការទាំងអស់ ដែលបានចូលរួមបូជាសាច់ស្រស់ ឈាមស្រស់ ការពារបូរណភាពដែនដី និងរកសុខសន្តិភាពជូនជាតិមាតុភូមិ រហូតធ្លាក់ខ្លួនពិការ។ ដោយមាននយោបាយ ឈ្នះឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន បានបង្រួបបង្រួមជាតិ សាមគ្គីជាតិ ឯកភាពផ្ទៃក្នុង បានបញ្ចប់សង្គ្រាមនៅកម្ពុជាទាំងស្រុង ក្នុងឆ្នាំ១៩៩៨ ធ្វើឲ្យជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ កាន់តែប្រសើរឡើង និងប្រទេសជាតិមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ។
នាយឧត្តមសេនីយ៍ ឃឹម ប៊ុនសុង បានថ្លែងអំណរគុណចំពោះគ្រួសារជនពិការ ដោយបានលះបង់ប្តី ក្នុងបុព្វហេតុការពារជាតិមាតុភូមិ ហើយថ្នាក់ដឹកនាំ គ្រប់ជាន់ថ្នាក់ តែងតែដឹងគុណជានិច្ចចំពោះវីរភាព ដ៏អង់អាចក្លាហានរបស់ជនពិការ ដែលបានលះបង់សាច់ឈាម ដើម្បីបុព្វហេតុជាតិ និងមាតុភូមិ ដោយគុណបំណាច់ទាំងនេះហើយ សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធិបណ្ឌិត បានផ្ដល់នូវអ្វីៗទាំងអស់គ្រប់បែបយ៉ាង ដើម្បីលើកស្ទួយជីវភាពរស់នៅរបស់បងប្អូន ព្រមទាំងក្រុមគ្រួសាររបស់យោធិនពិការ កាន់តែប្រសើរពីមួយថ្ងៃទៅមួយថ្ងៃ។
រដ្ឋលេខាធិការក្រសួងការពាររូបនេះ ក៏បានធ្វើការផ្តាំផ្ញើដល់យោធិនពិការទាំងអស់ ត្រូវខិតខំថែរក្សាសុខភាព និងសំខាន់ចូលរួមក្នុងការបង្ការទប់ស្កាត់ ជំងឺរលាកផ្លូវដង្ហើមថ្មី (COVID-19) ដែលបង្កឡើងដោយវីរុសកូរ៉ូណាប្រភេទថ្មី និងសូមឲ្យបងប្អូនចេះធ្វើអនាម័យឲ្យបានជាប្រចាំ នៅក្នុងក្រុមគ្រួសារទៀតផង។

លោកក៏បានថ្លែងអំណរគុណ និងកោតសសើរ ចំពោះមេបញ្ជាការ មេបញ្ជាការរង អង្គភាព នាយទាហាន និងពលទាហាន យោធិនពិការគូលែន៣១៧សៀមរាប ដែលរក្សាបាននូវប្រពៃណី សីលធម៌ អត្តចរិក និងវិន័យរបស់កងយោធពលខេមរភូមិន្ទ ដោយកន្លងមកពុំដែលធ្វើអំពើអ្វីមិនសមរម្យបង្កការលំបាកដល់ រាជរដ្ឋាភិបាលក្នុងការដោះស្រាយនោះឡើយ។
ក្នុងនោះ នាយឧត្តមសេនីយ៍ ឃឹម ប៊ុនសុង បាននាំយកអំណោយសម្តេចពិជ័យសេនា ទៀ បាញ់ ប្រគលជូនមជ្ឈមណ្ឌលអភិវឌ្ឍ យោធិនពិការ សម្ដេចតេជោ ហ៊ុន សែន គូលែន៣១៧សៀមរាប នូវអង្ករ៥តោន ថវិកា៥លានរៀល និងចែកជូនដល់យោធិនពិការ បាត់បង់សុពលភាពការងារ និងយោធិននិវត្តន៍ ទាំង២៩៨នាក់ ដោយម្នាក់ៗទទួលបាន មី, ត្រីខកំប៉ុង, ស្ករស, ទឹកដោះគោ, ប៊ីចេង និងថវិកាផងដែរ។ ចំពោះសិស្សានុសិស្ស៦៤៥នាក់ ម្នាក់ៗទទួលបានសៀវភៅ ២ក្បាល ប៊ិច១ដើម ប្រាក់៥ពាន់រៀល និងប្រគេនព្រះសង្ឃនូវអង្ករ, ត្រីខ, មី, អំបិល, ស្ករស, ទឹកដោះគោ, ទឹកក្រូច, តែ រួមទាំងបច្ច័យផងដែរ។
បន្តមកគណៈប្រតិភូ បានអញ្ជើញចុះសួរសុខទុក្ខបងប្អូនកងទ័ព និងគ្រួសារទ័ព ដែលមានជំងឺកំពុងសម្រាក់ព្យាបាលជំងឺ នៅក្នុងមន្ទីរពេទ្យយោធភូមិភាគទី៤ ព្រមទាំងបានចែកជូនអំណោយរបស់សម្តេចពិជ័យសេនា ទៀ បាញ់ ជូនដល់បងប្អូនមានមី, ត្រីខកំប៉ុង, ស្ករស, ទឹកដោះគោ និងថវិកាផងដែរ៕

เมื่อ ๑๘ มี.ค.๖๓ พล.อ.คืม บนซง รมช.กห.ผู้แทน สมเด็จฯ เตีย บัญ รอง นรม./รมว.กห.พร้อมคณะ เดินทางตรวจเยี่ยมศูนย์พัฒนาทหารพิการสมเด็จเดโช ฮุนเซน กูเลน ๓๑๗ เสียมราฐ และผู้ป่วยที่กำลังรักษาพยาบาลที่ รพ.ภท.๔
พล.อ.โปว เซีย กล่าวต้อนรับและกล่าวรายงานเกี่ยวกับศูนย์ฯ และได้กล่าวขอบคุณ พล.อ.คืม บุนซง ที่ได้นำเอาความห่วงใยจากสมเด็จฯ ฮุน เซน นรม.และ สมเด็จฯ บุน รานี ประธานสภากาชาดกัมพูชา ที่มีต่อ กพ.ทุกนายในกองทัพฯ โดยเฉพาะภายในศูนย์ฯ ทุกนาย ในโอกาสใกล้วันเทศกาลขึ้นปีใหม่ประเพณีเขมร อันเป็นงานบุญของชาติ รัฐบาลพร้อมทั้งผู้แทนจาก กห. และเจ้าหน้าที่ทุกลำดับชั้น ล้วนแต่เดินทางมาตรวจเยี่ยมทหารพิการ ที่สูญเสียความสามารถในการทำงานและผู้ที่เกษียณอายุราชการ
พล.อ.คึม บุนซง กล่าวชื่นชมต่อทหารหาญกล้าทุกนายกับผลงานที่ฝากไว้ของทหารพิการทุกนาย ที่ได้เสียสละทั้งเลือดเนื้อในการปกป้องอธิปไตยและสร้างสันติภาพให้กับประเทศชาติจนทำให้ตนเองพิการ ด้วยนโยบาย ชนะ ชนะ ของสมเด็จฯ ฮุน เซน ได้ทำการรวบรวมประเทศชาติ ความสามัคคีภายในชาติ ความเป็นอันหนึ่งอันเดียวกัน การยุติสงครามภายในประเทศกัมพูชาอย่างสิ้นเชิง เมื่อปี ๒๕๒๒ ทำให้ความเป็นอยู่ของประชาชนดีขึ้นและประเทศชาติมีการพัฒนาเจริญก้าวหน้าในทุกๆ ด้าน พร้อมกันนี้ได้ฝากย้ำเตือนเกี่ยวกับการดูแลรักษาสุขภาพและที่สำคัญต้องร่วมป้องกันการแพร่เชื้อไวรัสโควิด ๑๙ ที่กำลังระบาดไปทั่วโลก ในโอกาสนี้ได้มอบเครื่องอุปโภคบริโภคที่สนับสนุนโดยสมเด็จฯ เตีย บัญ ให้กับศูนย์ฯ จำนวนหนึ่ง ก่อนจะเดินทางตรวจเยี่ยม กพ.ที่ป่วยที่กำลังนอนรักษาพยาบาลที่ รพ.ภท.๔ พร้อมทั้งมอบเครื่องอุปโภคบริโภคและเงินช่วยเหลือจำนวนหนึ่ง 


ไม่มีความคิดเห็น:

แสดงความคิดเห็น

คณะขับเคลื่อน ๕๑๕ ภท.๙ กองทัพประชาชนเวียดนาม ลงนามร่วมกับ ทปจ.กันดาล

 เ มื่อ ๑๑ พ.ย.๖๕ นายก็วง ซอปวน ผวจ.กันดาล/หน.คณะกรรมการเชี่ยวชาญจังหวัดฯ พล.ต.ไน นิยม ผบ.ทปจ.กันดาล ให้การต้อนรับ พล.จ.ดอน ทัญสวิน รอง ผบ.น...