នៅរសៀល​ថ្ងៃ​ទី១១ ខែ​មីនា ​ឆ្នាំ​២០២០​ ឯកឧត្តម​ មុឹង​ សំផន រដ្ឋលេខាធិការក្រសួងការពារជាតិ​ បាន​អញ្ជើញជួបសំណេះសំណាល​ សាកសួរសុខទុក្ខ​នាយទាហាន​ នាយទាហានរង​ និងពលទាហាននៅ​​កងពលតូចដឹកជញ្ជូនលេខ៩៩​ មុន​ឱកាស​បុណ្យចូលឆ្នាំថ្មី​ប្រពៃណី​ជាតិ​ខ្មែរ​ ឆ្នាំ​ជូត ​ទោ​ស័ក​ ព.ស២៥៦៤ ចូល​មក​ដល់​នា​ពេល​ខាង​មុខ​។​
ក្នុងឱកាសនោះដែរ ឯកឧត្តម​ មុឹង​ សំផន បាននាំមកនូវបណ្តាំផ្ញើសាកសួរសុខទុក្ខពី​សំណាក់​ សម្តេច​តេជោ ​ហ៊ុន​ សែន ​នាយក​រដ្ឋមន្រ្តី​ នៃព្រះ​រាជាណាចក្រ​កម្ពុជា ​និង​សម្តេច​កិត្តិ​ព្រិទ្ធ​បណ្ឌិត ​ប៊ុន ​រ៉ានី​ ហ៊ុន​សែន ​ក៏ដូចជាសម្តេចពិជ័យសេនា​ ទៀ​ បាញ់​ ​ តែង​តែយ​កចិត្តទុក​ដាក់​ចំពោះ​សុខ​និង​ទុក្ខ​ របស់បងប្អូនកងទ័ពនិងបានកោត​សរសើរ​ចំពោះគំរូវីរៈភាព​របស់​នាយទាហាន​ នាយទាហានរងនិងពលទាហានយេីងទាំងអស់ ដែលបានខិតខំបំពេញ​កាតព្វកិច្ច​បំរើជាតិ ​មាតុ​ភូមិ​ប្រកប​ដោយ​ទំនួល​ខុស​ត្រូវ​ខ្ពស់​ ចំពោះ​ការ​ការពា​របូរណភាព​ទឹក​ដី​ ក៏ដូចជាការងារដឹកជញ្ជូន​តាមបណ្តាអង្គភាឈរជេីងនៃខភម។​ ឯកឧត្តម​ មុឹង​ សំផន​ ក៏បានក្រើនរំឭក​ដល់​នាយទាហាន នាយទាហាន​រង​ និង​ពល​ទាហាន​ទាំង​អស់ ​បើទោះ​​បី​ជា​មាន​ក្រុម ​ឬ​ពួក​ណាច​ង់ធ្វើ​បដិវត្តន៍​ពណ៌​នោះ ​ក្នុង​នាម​យើង​ជា​កងកម្លាំង​ត្រូវ​ប្រឆាំង​ដាច់​ខាត ​និង​ប្តេជ្ញា​ការ​​ពារ​រាជ​រដ្ឋាភិបាល​ស្រប​ច្បាប់ ​ការពារ​រដ្ឋធម្មនុញ្ញ ​និង​ការ​ពារ​ព្រះ​មហាក្សត្រ​ ជា​ពិសេស​គឺ​ការពារ​សុខស​ន្តិភាព ​ព្រោះសន្តិភាព​នេះ​ហើយ​ ដែល​ធ្វើឱ្យយើង​មាន​អ្វីៗ ​ដូច​សព្វ​ថ្ងៃ​នេះ។​
ឯកឧត្តម​ មុឹង​ សំផន​ ក៏​បាន​ប្រគល់​ថវិកាចំនួន​ ១០លានរៀល​ជូន​ដល់កងពលតូចដឹកជញ្ជូនលេខ៩៩ទុកសម្រាប់ប្រេីប្រាស់និងទិញសម្ភារ:ដេីម្បីការពារមេរោគcovid19ព្រមទាំងក្រមាចំនួនជាង៥០០ក្រមាជូនដល់នាយទាហាន​ នាយទាហាន​រង​និងពលទាហានចំណុះកងពលដឹកជញ្ជូនលេខ៩៩នាឱកាសនោះផងដែរ៕
เมื่อ ๑๑ มี.ค.๖๓ พล.อ.เมิง ซ็อมพอน รมช.กห.ตรวจเยี่ยม พล.น้อย.ขส.๙๙ เนื่องในเทศกาลขึ้นปีใหม่ที่จะถึงในเดือนหน้า โดยได้นำเอาความห่วงใยจาก สมเด็จฯ ฮุน เซน นรม.และ สมเด็จฯ บุน รานี ประธานสภากาชาดกัมพูชาที่มีต่อ กพ.ทุกนายที่มุ่งมั่นในการปฏิบัติภารกิจหน้าที่ปกป้องประเทศชาติ พร้อมกันนี้ได้เน้นย้ำให้ กพ.ทุกนายต่อต้านบุคคลหรือกลุ่มบุคคลที่ต้องการปฏิบัติสี และต้องมีความมุ่งมั่นในการปกป้องรัฐบาลที่ถูกต้องตามกฎหมาย ปกป้องรัฐธรรมนูญ และปกป้องพระมหากษัตริย์ โดยเฉพาะการปกป้องรักษาความสงบสุข สันติภาพดังเช่นปัจจุบัน ในการนี้ได้มอบเงินให้กับ พล.น้อย.ขส.๙๙ เพื่อใช้ในการซื้ออุปกรณ์ป้องกันโรค covid19จำนวน ๑๐ ล้านเรียล (๗๘,๐๙๙.๙๕ บาท) พร้อมทั้งผ้าขาวม้าจำนวน ๕๐๐ ผืน แก่ กพ.ด้วย
ในภาพอาจจะมี 3 คน
ในภาพอาจจะมี 6 คน, ผู้คนกำลังยืน และ สถานที่กลางแจ้ง
ในภาพอาจจะมี 4 คน, สถานที่กลางแจ้ง
ในภาพอาจจะมี 5 คน, สถานที่กลางแจ้ง
ในภาพอาจจะมี 9 คน
ในภาพอาจจะมี หนึ่งคนขึ้นไป, ผู้คนกำลังยืน, ฝูงชน และ สถานที่กลางแจ้ง
ในภาพอาจจะมี 4 คน, ผู้คนกำลังยืน
ในภาพอาจจะมี 7 คน, ผู้คนกำลังยืน และ สถานที่กลางแจ้ง
ในภาพอาจจะมี 7 คน, ผู้คนกำลังยืน

ไม่มีความคิดเห็น:

แสดงความคิดเห็น

คณะขับเคลื่อน ๕๑๕ ภท.๙ กองทัพประชาชนเวียดนาม ลงนามร่วมกับ ทปจ.กันดาล

 เ มื่อ ๑๑ พ.ย.๖๕ นายก็วง ซอปวน ผวจ.กันดาล/หน.คณะกรรมการเชี่ยวชาญจังหวัดฯ พล.ต.ไน นิยม ผบ.ทปจ.กันดาล ให้การต้อนรับ พล.จ.ดอน ทัญสวิน รอง ผบ.น...