ស្រុកបាណន់៖ នៅវេលាព្រឹក ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៧ ឯកឧត្តម ឧត្តមសេនីយ៍ឯក ប៊ុន សេង មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៥ បានអញើ្ជញជាអធិបតី ក្នុងពិធីបើកវគ្គហ្វឹកហ្វឺនបំប៉នជំនាញការពារព្រំដែន និងហ្វឹកហ្វឺនបំប៉នជំនាញទ័ពព្រៃ នៅសាលាពលទាហានទី៥ យោធភូមិភាគទី៥ បឹងជរាជ ឃុំឈើទាល ស្រុកបាណន់ ខេត្តបាត់ដំបង។
អញ្ជើញចូលរួមក្នុងពិធីនេះដែរ នៅមាន ឯកឧត្តម នាយករងនាយកដ្ឋានផ្គត់ផ្គង់ ក្រសួងការពារជាតិប្រចាំទិសយោធភូមិភាគទី៥ ឯកឧត្តម មេបញ្ជាការរង នាយសេនាធិការរង នាយការិយាល័យ ជំនាញយោធភូមិភាគ មេបញ្ជាការកងពលតូចថ្មើរជើងទាំង៣ មេបញ្ជាការកងព្រំដែនទាំង៤ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងទាំង៤ មេបញ្ជាការរងបញ្ជាការដ្ឋានរថក្រោះកងទ័ពជើងគោក អាជ្ញាធរមូលដ្ឋានស្រុក ឃុំ កងរាជអាវុធហត្ថស្រុក នគរបាលស្រុក បាណន់ ព្រមទាំងនាយក នាយករង យោធាចារ្យ សាលាពលទាហានទី៥ និងសិក្ខាកាមវគ្គ ២០០នាក់ (ព្រំដែន ១០០នាក់ ទ័ពព្រៃ១០០នាក់ ) សរុបចំនួនចូលរួម ៣០៩នាក់។
ចូលរួមមតិសំណេះសំណាលក្នុងពិធីបើកវគ្គ ឯកឧត្តម អធិបតីក៏បានដាស់តឿន ដល់សិក្ខាកាមទាំងអស់ត្រូវយកចិត្តទុកដាក់រៀនសូត្រឲ្យបានល្អ គោរពវិន័យបទបញ្ជាផ្ទៃក្នុងរបស់សាលា ត្រងត្រាប់ស្ដាប់គ្រូឧទ្ទេសនាមហើយត្រូវមានការសាមគ្គីភាពផ្ទៃក្នុងនិងជាមួយប្រជាពលរដ្ឋ។
ជាចុងក្រោយ ឯកឧត្តមអធិបតីក៏បានផ្ដល់ជាទស្សនទានអំពីសភាពការណ៍ វិវត្តន៍របស់ពិភពលោកនិង សភាពការណ៍ថ្មីៗប្រែប្រួលនៅកម្ពុជា៕
เมื่อ ๓๐ ส.ค.๖๐ พล.อ.บุน เซง รอง ผบ.ทบ./ผบ.ภท.๕ เป็นประธานปิดหลักสูตรการฝึกทบทวนความเชี่ยวชาญการป้องกันชายแดน และการฝึกทบทวนความเชี่ยวชาญด้านการรบแบบกองโจร ณ ร.ร.พลทหารที่ ๕ บึงโจเรียจ ต.เฌอเตียล อ.บานอน จ.พระตะบอง มีผู้เข้ารับการฝึกจำนวน ๒๐๐ นาย (หลักสูตรการฝึกทบทวนความเชี่ยวชาญการป้องกันชายแดน ๑๐๐ นาย และหลักสูตรการฝึกทบทวนความเชี่ยวชาญด้านการรบแบบกองโจร ๑๐๐ นาย) รวมผู้เข้าร่วมในพิธีจำนวน ๓๐๙ นาย
พล.อ.บุน เซง ได้กล่าวเน้นย้ำให้ผู้เข้ารับการฝึกทุกนายเอาใจใส่ในการฝึกและเคารพระเบียบวินัยของ ร.ร.ต้องฟังครูผู้ฝึกและต้องมีความรัก ความสามัคคีในหมู่คณะและกับประชาชน
ไม่มีความคิดเห็น:
แสดงความคิดเห็น