នៅព្រឹកថ្ងៃទី ១៩ ខែកញ្ញា ឆ្នាំ២០១៦ នៅទីបញ្ជាការ តំបន់ប្រតិបត្តិការ សឹករងកំពង់ឆ្នាំង បានរៀបចំ ពិធីចុះហត្ថលេខា បន្តសហការរុករក ជីកលេីក និងធ្វេីមាតុភូមិនិវត្តន៍ កងទ័ពស្ម័គ្រចិត្ត និងជំនាញការ វៀតណាម ដែលបានពលីជីវិត គ្រប់សម័យកាលនៃសង្រ្គាមលេី ទឹកដីខេត្តកំពង់ឆ្នាំង​ជំហានទី១៦ រដូវប្រាំង ឆ្នាំ២១០៦-២០១៧ ។
សមាសភាពអញ្ជេីញចូលរួម​មាន :
*- ភាគីវៀតណាម មានចំនួន ៧ រូប ដឹកនាំដោយ ឯកឧត្តម ឧត្តមសេនីយ៍ត្រី ផាន ហ្វាងធូ អនុប្រធានគណបក្ស- អនុ ប្រធានចង្អុលការ ១២៣៧ នៃបញ្ជាការបញ្ជាការដ្ឋាន យោធភូមិភាគទី៩ និងជាប្រធាន គណៈចង្អុលការ១២៣៧ យោធភូមិ ភាគទី៩ កងទ័ពប្រជាជនវៀតណាម ។
*- ភាគីកម្ពុជា ក្រោមអធិបតីភាព ដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឧត្តមសេនីយ៍ទោ មុំ​ សុភាព មេបញ្ជាការរង និងជា ប្រធាន គណៈកម្មការជំនាញ យោធភូមិភាគពិសេសនិងប្រតិភូអមដំណេីរ , ឯកឧត្តម ចេង ញ៉ាន់ អភិបាលរងខេត្ត និងជាប្រធាន គណៈកម្មការជំនាញថ្នាក់ខេត្ត , ឯកឧត្តម ឧត្តមសេនីយ៍ត្រី ធន ធឿន មេបញ្ជាការ តំបន់ប្រតិបត្តិសឹករង កំពង់ឆ្នាំង និងមានការអញ្ជេីញ ចូលរួមពី ឯកឧត្តម ស្នងការនគរ បាលខេត្ត , លោកមេបញ្ជាការរង កងរាជអាវុធហត្ថខេត្ត ,លោក តំណាងឲ្យមជ្ឃមណ្ឌលហ្វឹកហ្វឺន សីុម៉ាក់ ប្រចាំនៅខេត្តកំពង់ឆ្នាំង, អស់លោក លោកស្រីជាអភិបាល អភិបាលរងស្រុក, អស់លោកជា មេបញ្ជាការ មេបញ្ជាការរង ផ្នែកសឹករងក្រុងស្រុក និង អស់លោក អធិការ អធិការរងក្រុងស្រុកទាំង៨ ។
ក្នុងពិធីនោះដែរ ឯកឧត្តម ប្រធានគណៈប្រតិភូ យោធភូមិភាគ ទី៩ បានប្រគល់ជូន នូវ ប័ណ្ណសរសេីរ ជូនដល់ ថ្នាក់ដឹកនាំ និង បុគ្គលដែល បានជួយ សហការក្នុងការរុករក ជីកលេីកអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ត វៀតណាមកន្លងមក ។.

เมื่อ ๑๙ ก.ย.๕๙ พล.ท.มุม โซะเพียบ รอง ผบ.ภท.พิเศษ/ประธานคณะกรรมการผู้ชำนาญการ ภท.พิเศษ นายเจง ญัน รอง ผวจ.กัมปงชนัง /ประธานคณะกรรมการผู้ชำนาญการระดับจังหวัด พล.ต.ทอน เทือน ผบ.ทปจ.กัมปงชนัง พร้อมด้วย หน.หน่วย และ หน.ส่วนราชการเข้าร่วมในพิธีลงนามความร่วมมือในการค้นหาอัฐิธาตุอดีตกองทัพอาสาสมัครเวียดนามเพื่อนำกลับสู่มาตุภูมิ สมัยสงครามในพื้นที่ จ.กัมปงชนัง รอบที่ ๑๖ ห้วงฤดูแล้งปี ๕๙-๖๐ ฝ่ายเวียดนามนำโดย พล.ต.ฟาน หวางทู รองประธานพรรค/รองประธานสั่งการ ๑๒๓๗ ประจำ ภท.๙ กองทัพประชาชนเวียดนาม





















คณะขับเคลื่อน ๕๑๕ ภท.๙ กองทัพประชาชนเวียดนาม ลงนามร่วมกับ ทปจ.กันดาล

 เ มื่อ ๑๑ พ.ย.๖๕ นายก็วง ซอปวน ผวจ.กันดาล/หน.คณะกรรมการเชี่ยวชาญจังหวัดฯ พล.ต.ไน นิยม ผบ.ทปจ.กันดาล ให้การต้อนรับ พล.จ.ดอน ทัญสวิน รอง ผบ.น...