កូរ៉េ​សន្យា​ផ្តល់​សម្ភារៈ​យោធា​មួយចំនួន​ដល់​កងទ័ព​កម្ពុជា ​បន្ថែ​ម​ទៀត​

ភ្នំពេញ ៖ កងទ័ពនៃសាធារណៈរដ្ឋកូរ៉េខាងត្បូង បានសន្យាថា នឹងពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយកម្ពុជាទៀត ហើយមិនតែប៉ុណ្ណោះកូរ៉េក៏បានសន្យាថា នឹង ផ្តល់សម្ភារៈយោធាមួយចំនួនដល់កម្ពុជា បន្ថែមទៀតផងដែរ ខណៈកាលពីកន្លងទៅប្រទេសនេះបានផ្តល់ជានាវាបណ្ដេញ ចំនួនបីគ្រឿងដល់កងទ័ពជើងទឹក កម្ពុជានោះ។


ការសន្យារបស់ភាគីកូរ៉េយ៉ាងដូច្នេះ គឺបានធ្វើឡើងនាថ្ងៃទី២ខែសីហា ឆ្នាំ២០១៦នេះក្នុងឱកាសដែល ឯកឧត្តមនាយឧត្តមសេនីយ៍ នាង ផាត រដ្ឋលេខាធិការក្រសួងការពារជាតិបានអនុញ្ញាត ឲ្យលោក វរសេនីយ៍ឯក Yung Yeong Chang អនុព័ន្ធយោធាកូរ៉េដែលចប់អាណត្តិ និងលោកវរសេនីយ៍ឯកYoo BeomGi អនុព័ន្ធយោធាកូរ៉េថ្មីប្រចាំកម្ពុជា ចូលជួបសម្តែង ការគួរសម និងជម្រាបលា នាការទីស្តីការក្រសួងការពារជាតិ។
ថ្លែងនៅក្នុងកិច្ចជំនួបនោះលោកវរសេនីយ៍ឯក YooBeomGi អនុព័ន្ធយោធាកូរ៉េថ្មីប្រចាំកម្ពុជាបានលើកឡើងថា ក្នុងអំឡុងពេលបេសកកម្មរបស់លោកប្រចាំនៅកម្ពុជាលោកនឹងខិតខំធ្វើយ៉ាងណាពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយ ក្រសួងការពារជាតិកម្ពុជា ឲ្យកាន់តែល្អប្រសើបន្ថែមទៀតហើយលោកក៏បានថ្លែងផងដែរថា កូរ៉េនឹងផ្តល់សម្ភារៈយោធាមួយចំនួនទៀតដល់កម្ពុជា ដូចជារថយន្តជាដើម។ តែយ៉ាងណាក៏ដោយលោកមិនបានបញ្ជាក់ថា សម្ភារៈយោធាទាំងនោះជាអ្វីខ្លះទេហើយក៏មិនបញ្ជាក់ថា នឹងត្រូវផ្តល់ជូននាពេលណាផងដែរ។
ថ្លែងនៅក្នុងកិច្ចជំនួបនោះដែរ នាយឧត្តមសេនីយ៍ នាង ផាត រដ្ឋលេខាធិការក្រសួងការពារជាតិ បានថ្លែងអំណរគុណដល់ប្រទេសកូរ៉េដែលបានជួយដល់កម្ពុជាស្ទើរ គ្រប់វិស័យ ជាពិសេសគឺរដ្ឋាភិបាលកូរ៉េដែលបានអនុញ្ញាតិឲ្យប្រជាជនកម្ពុជា បានទៅធ្វើការនៅប្រទេសនេះដោយស្របច្បាប់ និងច្រើនសន្ធឹកសន្ធាប់នោះ។
នាយឧត្តមសេនីយ៍ បានបន្តថា ក្រសួងការពារជាតិកម្ពុជាពិតជា មានសេចក្តីត្រេកអរយ៉ាងខ្លាំងដែលភាគីកូរ៉េបាន សន្យាពង្រឹងកិច្ចសហប្រតិបត្តិការជាមួយ កម្ពុជា បន្ថែមទៀត ហើយជាងនេះទៅទៀតកម្ពុជា ក៏សូមថ្លែងអំណរគុណដល់កូរ៉េផងដែរដែលបានសន្យាថានឹងផ្តល់ជាសម្ភារៈយោធាដល់កម្ពុជាទៀតនោះ។
សូមរំលឹកថា កាលពីកន្លងទៅថ្មីៗនេះ ភាគីកូរ៉េក៏បានសន្យាថា    នឹងបង្កើនការបណ្តុះបណ្តាលដល់កងទ័ពកម្ពុជា បន្ថែមទៀតផងដែរ ខណៈកាលពីកន្លងទៅមានកងទ័ពកម្ពុជា ប្រហែលជិត២០នាក់ប៉ុណ្ណោះ ដែលប្រទេសនេះបានជួយបណ្តុះបណ្តាលផ្នែកកងទ័ពនោះ៕
เกาหลีใต้มอบสิ่งอุปกรณ์ทหารจำนวนหนึ่งให้กับกองทัพกัมพูชาเพิ่มเติมอีก

เมื่อ ๒ ส.ค.๕๙ พ.อ. Yung Yeong Chang ผช.ทูตทหารเกาหลีใต้ประจำกัมพูชา ได้พ้นจากตำแหน่งหน้าที่ โดยมี พ.อ. Yoo Beom Gi ผช.ทหารเกาหลีใต้คนใหม่ ได้พบ พล.อ.เนียง พาด รมช.กห. ณ ที่ทำ กห. พ.อ. Yoo Beom Gi ได้กล่าวว่า การปฏิบัติหน้าที่ที่ผ่านมาประจำอยู่ในกัมพูชา ได้พยายามเสริมสร้างความร่วมมือทวิภาคีกับ กห.กัมพูชา เป็นอย่างดี เกาหลีใต้ได้นำสิ่งอุปกรณ์ที่สำคัญสำหรับทหารจำนวนหนึ่งมอบให้กัมพูชา อาทิเช่น รถยนต์ พล.อ.เนียง พาด กล่าวขอบคุณคณะที่ได้ให้การช่วยเหลือกัมพูชาทุกด้าน โดยเฉพาะรัฐบาลเกาหลีใต้ได้อนุญาตให้ประชาชนกัมพูชา ได้มีโอกาสไปทำงานยังประเทศเกาหลีใต้อย่างถูกกฎหมาย กห.กัมพูชารู้สึกยินดียิ่งที่เกาหลีใต้ได้ทำตามสัญญาความร่วมมือกับกัมพูชาเพิ่มอีก และขอขอบคุณกับสิ่งอุปกรณ์ทหารที่นำมามอบให้กับกัมพูชา





ไม่มีความคิดเห็น:

แสดงความคิดเห็น

คณะขับเคลื่อน ๕๑๕ ภท.๙ กองทัพประชาชนเวียดนาม ลงนามร่วมกับ ทปจ.กันดาล

 เ มื่อ ๑๑ พ.ย.๖๕ นายก็วง ซอปวน ผวจ.กันดาล/หน.คณะกรรมการเชี่ยวชาญจังหวัดฯ พล.ต.ไน นิยม ผบ.ทปจ.กันดาล ให้การต้อนรับ พล.จ.ดอน ทัญสวิน รอง ผบ.น...