នាវេលាម៉ោង១០:០០ព្រឹក
ថ្ងៃទី ១១ខែសីហាឆ្នាំ២០១៦ ឯកឧត្តម ឧត្តមសេនីយឯក ប៊ុន សេង មេបញ្ជាការរងកងទ័ពជើងគោក
មេបញ្ជាការយោធភូមិភាគទី៥ បានអញ្ជើញជួបសំណេះសំណាលជាមួយនិស្សិត វគ្គបរិញ្ញាបត្រ
ភ័ស្តុភារបច្ចេកទេសយោធាជំនាន់ទី៣ ចំនួន៤០នាក់ ដឹកនាំ ដោយឯកឧត្តម ឧត្តមសេនីយ៍ត្រី
ឯល គូ សាកលវិទ្យាធិការរងសកលវិទ្យាល័យការពារជាតិ ចុះធ្វើទស្សនកិច្ចសិក្សានៅទិសយោធភូមិភាគទី៥
។ មានប្រសាសន៏នាឱកាសនោះ ឯកឧត្តម ឧត្តមសេនីយឯក
បានថ្លែងអំណរគុណចំពោះការរៀបចំធ្វើទស្សនកិច្ចសិក្សា របស់និស្សិត ភ័ស្តុភារ បច្ចេកទេស ក្នុងដំណាក់ការដែលយោធភូមិភាគទី៥ បាននិងកំពុងអនុវត្ត
ផែនការ កសាង ពង្រឹង កងឯកភាពមូលដ្ឋានរឹងមាំលើគ្រប់វិស័យ
ហើយសកម្មភាពចូលរួមរបស់ នាយ ពលទាហាន នៅតាមកងឯកភាព
បានប្រែក្លាយទៅជាចលនាប្រឡងប្រណាំងទូទាំងយោធភូមិភាគទី៥ គួរឲ្យកត់សម្គាល់ ។ តាមរយៈការធ្វើបទបង្ហាញរបស់ការិយាល័យទី៤
យោធភូមិភាគទី៥ និង កងឯកភាព ដែលនិស្សិតបានចុះទស្សនកិច្ចសិក្សា ឯកឧត្តម ឧត្តមសេនីយឯក
មេបញ្ជាការ បានសំណូមពរឲ្យនិស្សិតចូលរួមចំណែកវាយតម្លៃ ការងារខាងលើ
មានអ្វីជាចំណុចខ្លាំងនិងការខ្វះខាតដែលនៅសេសសល់ត្រូវកែលម្អ
ក្នុងការងារធានាជីវភាពរស់នៅ និងសុខមាលភាពរបស់កងទ័ព។ ឯកឧត្តម ឧត្តមសេនីយឯក មេបញ្ជាការ
បានផ្តាំផ្ញើដល់និស្សិតទាំងអស់ពាំនាំនូវ បទពិសោធន៏ ជាក់ស្តែងរបស់កងឯកភាព
នីមួយៗ ធ្វើជាមូលដ្ឋានឲ្យការសរសេរនិក្ខេបបទនាពេលខាងមុខបានទទួលលទ្ធផលល្អប្រសើរ ។
នីមួយៗ ធ្វើជាមូលដ្ឋានឲ្យការសរសេរនិក្ខេបបទនាពេលខាងមុខបានទទួលលទ្ធផលល្អប្រសើរ ។
เมื่อ
๑๑๑๐๐๐ ส.ค.๕๙ พล.อ.บุน เซง รอง ผบ.ทบ./ผบ.ภท.๕ พบปะ
กพ.ที่เข้ารับการฝึกอบรมหลักสูตรปริญญาบัตรการส่งกำลังบำรุงและเทคโนโลยีการทหารรุ่นที่
๓ จำนวน ๔๐ นาย นำโดย พล.ต.แอล กู รอง ผอ.มหาวิทยาลัยป้องกันประเทศ ลงพื้นที่ศึกษาภูมิประเทศด้าน
ภท.๕ พล.อ.บุน เซง กล่าวขอบคุณที่คณะนักศึกษาได้เดินทางมาศึกษาภูมิประเทศในพื้นที่
ภท.๕ ที่กำลังปฏบัติตามแผนการก่อสร้าง
เสริมสร้างหน่วยที่ตั้งให้มีความเข้มแข็งในทุกๆ ด้าน ซึ่ง กพ.ทั้งนายทหาร พลทหารที่ประจำตามหน่วยต่างๆ
ได้มีการทดสอบทั่วไปภายใน ภท.๕ ที่ควรได้รับทราบ ตามการเผยแพร่ของ ฝ.๔ ภท.๕
และหน่วยที่นักศึกษาได้ลงพื้นที่ศึกษาดูงาน พร้อมกันนี้ได้ให้คณะนักศึกษาร่วมประเมินการทำงานว่ามีส่วนใดที่หนักเกินไปและส่วนที่ขาดเหลือที่ต้องมีการแก้ไข
ในการปฏิบัติงานและความเป็นอยู่ และสุขภาพของ กพ.
ไม่มีความคิดเห็น:
แสดงความคิดเห็น