ព្រឹកថ្ងៃទី២៨
ខែសីហាឆ្នាំ២០១៦ ឯកឧត្តម ឧត្តមសេនីយ៍ឯក ប៊ុន សេង មេបញ្ជាការរងកងទ័ពជើងគោក
មេបញ្ជាការយោធភូមិភាគទី៥ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីសំណេះសំណាលជាមួយ នាយ
ពលទាហាន ដែលចូលបំរើកងទ័ពពីឆ្នាំ១៩៧៩ចុះនៅទីបញ្ជាការយោធភូមិភាគទី៥ ។ បានអញ្ជើញចូលរួមមាន
ឯកឧត្តមមេបញ្ជាការរង នាយសេនាធិការរង មេបញ្ជាការបណ្តាកងឯកភាពចំណុះ នាយទាហាន នាយទាហានរង ពលទាហាន ចំនួន២៨៨នាក់ ។ មានប្រសាសន៏នាឱកាសនោះ
ឯកឧត្តម ឧត្តមសេនីយ៍ឯកមេបញ្ជាការ
បានសម្តែងនូវសេចក្តីរីករាយជាទីបំផុតដែលបានជួបសំណេះសំណាលរំលឹកនូវអតីតភាព ជាមួយនាយ ពលទាហាន ទាំងអស់ដែលបានលះបង់គ្រប់យ៉ាង
ដើម្បីបុព្វហេតុ ប្រទេសជាតិមាតុភូមិនិងប្រជាជន
ចូលរួមបំពេញភារកិច្ចស្តារកសាង អភិវឌ្ឍប្រទេសជាតិកែប្រែជីវភាពរស់នៅ
កាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ
ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ
ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ។ ផ្តើមចេញពីការយកចិត្តទុកដាក់របស់សម្តេចតេជោ
និងក្រសួងការពារជាតិ លើការងារគោលនយោបាយចំពោះ នាយ ពលទាហាន
ដែលចូលបំរើកងទ័ពចាប់ពីឆ្នាំ១៩៧៩ចុះ សំដៅឆ្លើយតបគុណបំណាច់កន្លងមក។
ឯកឧត្តម
ឧត្តមសេនីយ៍ឯក មេបញ្ជាការ
បានផ្សព្វផ្សាយសភាពការណ៏ថ្មីមួយចំនួនដែលកើតមានឡើងនៅក្នុងតំបន់
និងនៅផ្ទៃក្នុងប្រទេសដែលពាក់ព័ន្ធនិងឧបាយកលទុច្ចរឹតរបស់ពួកអមិតក្នុងគោលដៅរុញច្រានប្រទេសជាតិ
ឲ្យវិលត្រឡប់ទៅ កាន់ភាពវិនាសកម្មដោយសង្គ្រាម
ដូច្នេះចាំបាច់ត្រូវចូលរួមថែរក្សាការពារសន្តិភាពដែលបានមកដោយសារការលះបង់ សាច់ស្រស់
ឈាមស្រស់ របស់នាយ ពលទាហាន និងនយោបាយឈ្នះ ឈ្នះ របស់សម្តេចតេជោ ឲ្យបានដាច់ខាត ។
ទន្ទឹមនោះត្រូវចូលរួមគាំទ្រអនុវត្ត យុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាល
ការពារជាតិ សាសនា ព្រះមហាក្សត្ររាជរដ្ឋាភិបាលស្របច្បាប់ដែលប្រសូតចេញពីការបោះឆ្នោត
។ ផ្តល់បទពិសោធន៏ដែលបានឆ្លងកាត់ជាក់ស្តែង ដល់នាយ ពលទាហាន វ័យក្មេង ដើម្បីស្វែងយល់
។ បន្តការងារកសាងកងឯកភាពរឹងមាំលើគ្រប់វិស័យ និងទៅចុះឈ្មោះបោះឆ្នោតដែលចាប់ផ្តើពីថ្ងៃទី០១
ខែកញ្ញា ឆ្នាំ២០១៦ ដល់ថ្ងៃទី២៩ ខែវិច្ឆកា ឆ្នាំ២០១៦ ឲ្យបានគ្រប់ៗគ្នា។
เมื่อ ๒๘ ส.ค.๕๙ พล.อ.บุน เซง รอง ผบ.ทบ./ผบ.ภท.๕ เดินทางพบปะนายทหาร
และพลทหารที่เคยร่วมปฏิบัติการกับกองทัพเมื่อปี ๑๙๗๙ ประจำ ภท.๕
โดยมีผู้เข้าร่วมจำนวน ๒๘๘ นาย ในโอกาสนี้ พล.อ.บุน เซง
ได้แสดงความยินดีอย่างยิ่งที่ได้พบปะกับอดีตทหารทุกนายที่ยอมเสียสละทุกอย่างเพื่อการปกป้องประเทศชาติและประชาชน
ในการร่วมมือฟื้นฟู ก่อสร้าง และพัฒนาประเทศ เพื่อให้ประชาชนมีความเป็นอยู่ที่ดีขึ้นภายใต้การนำของ
สมเด็จฯ ฮุน เซน นรม.กัมพูชา พร้อมกันนี้ได้เผยแพร่สถานการณ์ปัจจุบันที่เกิดขึ้นในภูมิภาคและภายในประเทศที่เกี่ยวกับกลุ่มผู้ประสงค์ร้ายในการทำลายประเทศให้กลับไปสู่ภาวะสงคราม
ด้วยเหตุนี้จำเป็นอย่างยิ่งที่ต้องช่วยกันรักษาความสงบสุขอันได้มาจากการเสียสละแรงกาย
เลือดเนื้อของเหล่าทหารทุกนายด้วยนโยบายชนะ ชนะ ของสมเด็จฯ ฮุน เซน
อีกทั้งต้องร่วมปฏิบัติตามยุทธศาสตร์สี่ด้านระยะที่ ๓ ของรัฐบาลในการปกป้องประเทศ
ศาสนา พระมหากษัตริย์ และรัฐบาลที่ถูกต้องตามกฎหมายอันมาจากการเลือกตั้ง
อีกทั้งการเสริมสร้างหน่วยงานให้มั่นคงในทุกๆ ด้าน และเชิญชวนให้
กพ.ทุกนายร่วมไปลงชื่อเลือกตั้งตั้งแต่ ๑ ก.ย.-๒๙ พ.ย.๕๙ นี้