ព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ ២០១៦ ឯកឧត្តម ឧត្តមសេនីយ៍ឯក ប៊ុន សេង មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៥ អមដំណើរដោយ ឯកឧត្តម មេបញ្ជាការរង នាយសេនាធិការរង នាយការិយាល័យ ព្រមទាំងសហការី បានអញ្ជើញជាអធិបតីភាព ក្នុងពិធីបិទហ្វឹកហ្វឺនបំប៉នពង្រឹងវរសេនាតូចលេខ៥០៥ នៅទីបញ្ជាការតំបន់ប្រតិបត្តិការ សឹករងបន្ទាយមានជ័យ ។
បានអញ្ជើញចូលរួមមាន ឯកឧត្តម ឧត្តមសេនីយ៍ទោ អិុន សុខាវុឌ្ឍី មេបញ្ជាការទីបញ្ជាការមុខទិសទី១ មេបញ្ជាការកងពលតូចថ្មើរជើងលេខ៥១ មេបញ្ជាការ កងរាជអាវុធហត្ថខេត្ត ស្នងការដ្ឋាននគរបាលខេត្ត នាយ ពលទាហានយោធាចារ្យកម្មសិក្សាការី ចំនួន៣០០នាក់ ។
លោកវរសេនីយ៍ឯក អឹុម សារិន មេបញ្ជាការស្តីទី បានសម្តែងគារវកិច្ចសា្វគមន៏ និងរាយការណ៏ជូនអង្គពិធីនូវលទ្ធផលការងារហ្វឹកហ្វឺនកន្លងមក ក្រៅអំពីវគ្គបំប៉នពង្រឹងវរសេនាតូចលេខ៥០៥ កងឯកភាពក៏បានបើកវគ្គហ្វឹកហ្វឺនបំប៉ននៅហ្នឹងកន្លែង បានចំនួន៣វគ្គតាមផែនការរបស់ថ្នាក់លើ ។ 
មានប្រសាសន៏នាឱកាសនោះ ឯកឧត្តម ឧត្តមសេនីយ៌ឯក មេបញ្ជាការ បានសម្តែងការកោតសរសើរចំពោះការយកចិត្តទុកដាក់ប្រកបដោយស្មារតីទទួលខុសត្រូវ របស់មេបញ្ជាការកងឯកភាពលើការងារហ្វឹកហ្វឺនប្រចាំឆ្នាំដែលថ្នាក់លើបានដាក់ចុះ ទទួលបានលទ្ធផល ដោយឡែក វគ្គហ្វឹកហ្វឺនបំប៉នពង្រឹងវរសេនាតូចលេខ៥០៥ បានស្តែងចេញនូវលទ្ធផលល្អប្រសើរបន្ថែមទៀតនោះ គឺខ្លឹមសារការងារអប់រំចិត្តសាស្ត្រ ដែលជាការខិតខំប្រឹងប្រែងរៀនសូត្រ ហ្វឹកហាត់ របស់កម្មសឹក្សាការី ដោយគោរពអនុវត្តបទបញ្ជាផ្ទៃក្នុងវគ្គហ្វឹកហ្វឺនបានមឹុងម៉ាត់ ។
ឯកឧត្តម ឧត្តមសេនីយ៍ឯក មេបញ្ជាការ បានជម្រាបជូនអង្គពិធីអំពីលទ្ធផលការងារហ្វឹកហ្វឺនទូទាំងយោធភូមិភាគី៥ ទទួលបានចំណាត់ថ្នាក់លេខ១ រយៈេពល៥ឆ្នាំ ជាប់គ្នា (ឆ្នាំ២០១១ ដល់២០១៥ )ក្នុងផែនការប្រចាំឆ្នាំ២០១៦ យោធភូមិភាគទី៥ទទួលផែនការថ្នាក់លើប្រគល់ឲ្យចំនួន ១៥វគ្គក្រោមកញ្ចប់ថវិកាឧបត្ថម្ភរបស់ក្រសួងការពារជាតិ ក្នុងនោះមានចំនួន១វគ្គ ហ្វឹកហ្វឺនលំហាត់បាញ់គ្រាប់ពិត ថ្មើរជើងសហការជាមួយរថក្រោះ ចំនួន៧វគ្គបំប៉នពង្រឹងថ្នាក់វរសេនាតូច ។ល។
ក្នុងប្រសាសន៏ផ្តាំផ្ញើដល់អង្គពិធីឯកឧត្តម ឧត្តមសេនីយ៍ឯក មេបញ្ជាការ បានផ្សព្វផ្សាយអំពីសភាពការណ៏ថ្មីៗដែលកំពុងកើតឡើងរបស់បណ្តាប្រទេសមួយចំនួននៅលើសកលលោក និងការប្រែប្រួលសភាពការណ៏នៅក្នុងប្រទេស ។
ឯកឧត្តម ឧត្តមសេនីយ៍ឯក មេបញ្ជាការ បានដាក់ចេញវិធានការអនុវត្តភារកិច្ចបន្តដល់នាយទាហាន នាយទាហានរង ពលទាហានទាំងអស់ ត្រូវស្មោះត្រង់ជានិច្ច ចំពោះជាតិ សាសនា ព្រះមហាក្សត្រ និងរាជរដ្ឋាភិបាលស្របច្បាប់ដែលកើតឡើងដោយការបោះឆ្នោត គោរពអនុវត្តយ៉ាងមឹុងមាត់ដាច់ខាតអនុសាសន៏៦ចំណុចរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ពិសេសអនុសាសន៏ក្នុងដំណើរអញ្ជើញចុះបេសកកម្ម សំណេះសំណាលសួរសុខទុក្ខ ប្រជាពលរដ្ឋ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធនៅខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ ថ្ងៃទី២០ ២១ ខែកក្កដា ឆ្នាំ២០១៦ បទបញ្ជា សេចក្តីណែនាំ របស់ក្រសួងការពារជាតិ អគ្គបញ្ជាការកងយោធពលខេមរភូមិន្ទ កងទ័ពជើងគោក និងយោធភូមិភាគទី៥បានដាក់ចុះ ចូលរួមក្នុងសកម្មភាព ភូមិ ឃុំ មានសុវត្ថិភាពនៅតាមមូលដ្ឋាន ត្រៀមបំរុងជួយប្រជាពលរដ្ឋ ជួបរងគ្រោះ ដោយគ្រោះធម្មជាតិ ទន្ទឹមនោះបន្តការអនុវត្តផែនការកសាង ពង្រឹងកងឯកភាពមូលដ្ឋានរឹងមាំលើគ្រប់វិស័យ អោយបានជាប់ជាប្រចាំ យកចិត្តទុកដាក់ការដោះស្រាយគោលនយោបាយ ឧបត្ថម្ភដល់គ្រួសារយោធិនដែលមានការលំបាកខ្វះខាត ក្នុងជីវភាពរស់នៅប្រចាំថ្ងៃជាក់ស្តែង ។
ឯកឧត្តម ឧត្តមសេនីយ៍ឯក បានផ្តល់ប័ណ្ណ លិខិត សរសើរ ដល់កងឯកភាពចំណុះ តំបន់ប្រតិបត្តិការសឹងរង ដែលមានស្នាដៃល្អក្នុងការបំពេញភារកិច្ចកន្លងមក និងឧបត្ថម្ភថវិកាជូនអង្គពិធីចំនួន២ ០០០ ០០០រៀល ។

เมื่อ ๒๓ ก.ค.๕๙ พล.อ.บุน เซง รอง ผบ.ทบ./ผบ.ภท.๕ เป็นประธานในพิธีปิดการฝึกทบทวนความพร้อมของ พัน.ปชด.๕๐๕ ณ บก.ทปจ.บันเตียเมียนเจย บ.พนมดงเปรี๊ยะ (TA ๗๘๐๐๓๐) กรุงศรีโสภณ จ.บันเตียเมียนเจย มีผู้เข้ารับการฝึกจำนวน ๒๕๐ นาย ระยะเวลาในการฝึกจำนวน ๔๕ วัน พล.ท.อิน โซะคาวุดที ผบ.บก.ภท.๕ (สน.๑)/ผบ.พล.น้อย.ร.๕๑ ได้กล่าวรายงานผลการฝึกที่ผ่านมา ว่า กพ.ของ พัน.ปชด.๕๐๕ มีความตั้งใจในการฝึกทบทวนดังกล่าว และยังเคารพคำสั่งของผู้บังคับบัญชาอย่างเคร่งครัด พล.อ.บัน เซง ได้กล่าวว่า การฝึกของ นขต.ภท.ค.ได้มีการประเมินให้เป็นที่ ๑ ในระยะ ๕ ปี ที่ผ่านมา (ปี ๕๔-๕๘) ในแผนการปฏิบัติประจำปี ๕๙ ภท.๕ ได้รับคำสั่งจากระดับสูงให้มีการฝึกจำนวน ๑๕ หลักสูตรก่อนหมดปีงบประมาณสนับสนุนจาก กห.ซึ่งรวมถึง หลักสูตรการฝึกผสมการยิงด้วยกระสุนจริงของทหารราบกับ ถ.จำนวน ๑ หลักสูตร หลักสูตรทบทวนความพร้อมระดับกองพันจำนวน ๗ หลักสูตร พร้อมกันนี้ได้มอบเงินให้กับ ทปจ.บันเตียเมียนเจยจำนวน ๒,๐๐๐,๐๐๐ เรียล อีกด้วย













ไม่มีความคิดเห็น:

แสดงความคิดเห็น

คณะขับเคลื่อน ๕๑๕ ภท.๙ กองทัพประชาชนเวียดนาม ลงนามร่วมกับ ทปจ.กันดาล

 เ มื่อ ๑๑ พ.ย.๖๕ นายก็วง ซอปวน ผวจ.กันดาล/หน.คณะกรรมการเชี่ยวชาญจังหวัดฯ พล.ต.ไน นิยม ผบ.ทปจ.กันดาล ให้การต้อนรับ พล.จ.ดอน ทัญสวิน รอง ผบ.น...