ថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋានក្រសួងការពារជាតិ និងមន្ត្រីក្រោមឱវាទទាំងអស់មានទុក្ខយ៉ាងក្រៀមក្រំដោយ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឈឹម រចនា អគ្គលេខាធិការរងក្រសួងការពារជាតិ បានទទួលមរណភាពកាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៦ វេលាម៉ោង៥ និង១៥នាទីព្រឹក ក្នុងជនម្មាយុ ៥៥ឆ្នាំ ដោយរោគាពាធ។
សពឯកឧត្តមត្រូវបានតម្កល់ធ្វើបុណ្យតាមប្រពៃណីនៅអាស័យដ្ឋានផ្ទះលេខ៦៩បេ ភូមិចំការឪឡឹក សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ (ផ្លូវចូលតាមក្លោងទ្វាវត្តតាំងកសាងខាងត្បូងដល់ស្ថានីយ៍ប្រេងឥន្ធនៈតេលាបត់ស្តាំ២០០ម៉ែត្រ)។
នារសៀលថ្ងៃនោះដែរ ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គលេខាធិការ ក្រសួងការពារជាតិនិងមន្ត្រីក្រោមឱវាទ ក៏បានអញ្ជើញចូលរួមរំលែកទុក្ខក្រុមគ្រួសារនៃសពនិងអុជធូបឧទ្ទិសកុសលជូនវិញ្ញាណក្ខន្ធសពផងដែរ។
ไม่มีความคิดเห็น:
แสดงความคิดเห็น