ក្រសួងប្រៃសណីយ៍
និងទូរគមនាគមន៍ និង ក្រុមហ៊ុន សុភក្តិនីការ អ៊ិនវេសមេនគ្រុប ខូ.អិលធីឌី
បានចុះហត្ថលេខា បន្តសម្ព័ន្ធមេត្រីភាព ! ជាមួយ កងពលពលតូច ថ្មើរជើង លេខ ៤១
សមរភូមិមុខ
ឧត្តរមានជ័យ៖
នៅទីបញ្ជាការកងពលតូចថ្មើរជើងលេខ៤១ នារសៀលថ្ងៃទី ២០ ខែកក្តា ឆ្នាំ២០១៦ ឯកឧត្តម ត្រាំ អ៊ីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍
និងទូរគមនាគមន៍ បានដឹកនាំ ប្រតិភូក្រសួង និង
ក្រុមហ៊ុន សុភក្តិនីការ អ៊ិនវេសមេនគ្រុប ខូ.អិលធីឌី បានចុះហត្ថលេខា បន្ត
សម្ព័ន្ធមេត្រីភាព ព្រមទាំងសួរសុខទុក កងទ័ព ! និងនាំយកការឧបត្ថម្ភ ! សម្ភារៈប្រើ
ប្រាស់ សម្រាប់ កងទ័ព ប្រគល់ជូនអង្គភាព កងពលតូច ថ្មើរជើងលេខ៤១ ដែលឈរជើង
នៅ សមរភូមិមុខ ស្ថិតក្នុងភូមិសាស្រ្ត ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ដែលកំពុងបំពេញភារកិច្ច នៃទិសប្រសាទព្រះវិហារ ។
នៅ សមរភូមិមុខ ស្ថិតក្នុងភូមិសាស្រ្ត ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ដែលកំពុងបំពេញភារកិច្ច នៃទិសប្រសាទព្រះវិហារ ។
ឧត្តមសេនីយ៍ទោ នាង ឃីម មេបញ្ជាការកងពលតូចថ្មើរជើងលេខ៤១
បានសំដែង នូវ ការស្វាគមន៍ ចំពោះប្រតិភូ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍
និងក្រុមហ៊ុន សុភក្តិនីការ អ៊ិនវេសមេនគ្រុប បានឆ្លៀតពេលវេលាដ៍មានតំលៃ ចុះមក
សួរសុខទុក្ខដល់ នាយទាហាន ! ពលទាហាន និងនាំការឧត្ថម្ភស្បៀងអាហារ ! ព្រមទាំងនាំយកសម្ភារៈសម្រាប់
តម្រូវការ របស់ កងទ័ពប្រើប្រាស់ ជាចាំបាច់ នៅទិសមុខផងដែរ ។
សកម្មភាពទាំងនេះបានស្តែងចេញ ពី ការយកចិត្តទុក្ខដាក់ នៃសមរភូមិក្រោយ
ដើម្បីលើកកម្ពស់ ស្មារតី កងទ័ព
ឲ្យកាន់តែ រឹងមាំ ទ្វេដង បន្ថែមទៀត ។
ឲ្យកាន់តែ រឹងមាំ ទ្វេដង បន្ថែមទៀត ។
ឯកឧត្តមមេបញ្ជាការបានបញ្ជាក់ថា៖
បច្ចុប្បន្ន នៅតាមបណ្តោបន្ទាត់ព្រំដែនកម្ពុជា-ថៃ មាន សភាពស្ងប់ស្ងាត់ ពិតមែន
ក៍ប៉ុន្តែកំលាំង កងទ័ពរបស់យើង ពុំ ដែលធ្វេសប្រហែស ម្តងណា ឡើយ កងទ័ពបាន ត្រៀម
គ្រប់ពេល នៅពេលណាមាន យថាហេតុ ណាមួយកើតឡើង ដើម្បីអន្តរាគមន៍
ឲ្យទាន់ពេលវេលា ក្នុងភារកិច្ចការពារ ទឹកដីឲ្យបាន រឹងមាំ ។
ឯកឧត្តម
ត្រាំ អ៊ីវតឹក បានមានប្រសាសន៍ពាំនាំ
នូវការផ្តាំផ្ញើរ សាកសួរសុខ ទុក្ខពីសំណាក់ សម្តេចតេជោ ហ៊ុន សែន
និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដល់កងទ័ពយើងដែលឈរ ជើងនៅ ទិសសមរភូមិមុខ និងគ្រួសារ
កងទ័ពផងដែរ ! មិនតែប៉ុណ្ណោះសម្តេចតេជោ បាន ជម្រុញ ដល់ ស្ថាប័ននានា នៅសមភូមិក្រោយ
ឲ្យផ្សារភ្ជាប់ នូវសម្ព័ន្ធមេត្រីភាព កិច្ចសហប្រតិបត្តិការ ជាមួយកងទ័ព ដែលឈរជើង
ទិសសមរភូមិមុខ ហើយបានធ្វើឲ្យ ការទំនាក់ទំនង រវាងសមរភូមិទាំងពីរ
កាន់តែមានភាពស្អិតរមួត បន្ថែម ទៀតផង ។
ឯកឧត្តម រដ្ឋមន្រ្តី បានកោតសរសើរ មេបញ្ជាការកងពលដែលបានខិតខំរៀប ចំ រចនា សម្ព័ន្ធ និងស្នាដៃកែឆ្នៃ ឲ្យអង្គភាពមាន ការរីក ចំរើន ពីមួយឆ្នាំ ទៅមួយឆ្នាំ ! និងកោតសរ សើរ ចំពោះវីរភាពដ៏ អង់ អាច ក្លាហាន របស់នាយទាហាន ពលទាហាន ដែលបានហ៊ាន លះបង់ ! ពាក់លីជីវិត តស៊ូប្រយុទ្ធ ដេញសត្រូវដែលឈ្លានពានទឹកដី នៃប្រទេស
កម្ពុជា ឲ្យ បានគង់វង្ស ស្ថិតស្ថេរជារៀងរហូត ។
ឯកឧត្តម រដ្ឋមន្រ្តី បានកោតសរសើរ មេបញ្ជាការកងពលដែលបានខិតខំរៀប ចំ រចនា សម្ព័ន្ធ និងស្នាដៃកែឆ្នៃ ឲ្យអង្គភាពមាន ការរីក ចំរើន ពីមួយឆ្នាំ ទៅមួយឆ្នាំ ! និងកោតសរ សើរ ចំពោះវីរភាពដ៏ អង់ អាច ក្លាហាន របស់នាយទាហាន ពលទាហាន ដែលបានហ៊ាន លះបង់ ! ពាក់លីជីវិត តស៊ូប្រយុទ្ធ ដេញសត្រូវដែលឈ្លានពានទឹកដី នៃប្រទេស
កម្ពុជា ឲ្យ បានគង់វង្ស ស្ថិតស្ថេរជារៀងរហូត ។
អំណោយជាសម្ភារៈប្រើប្រាស់
សម្រាប់កងទ័ព ដែលអង្គភាពសម្ព័ន្ធមេត្រីភាពបាននាំមក រួមមាន៖ ស័ង្កសី ២៥០
សន្លឹក ! ដែកគោលមួក ៤០ គីឡូ ! ដែកគោលគ្រប់ប្រភេទ ៦០ សុង ! ពីដុងទឹក៣៥លីត្រ ២០០ !
ស៊ីទែនទឹក២៥០០លីត្រ ៨ ! កៅស៊ូតង់ ៤គុណ៦ ២៦០ ! អង្ករ ៣តោន ! មីខ្លាឃ្លុំ ៣០០កេះ !
ទឹកស៊ីអ៊ីវ ១៥០ យួរ ! ទឹកត្រី ១៥០ យួរ ! GPS ៣គ្រឿង
វិទ្យុទាក់ទង KANWOOD អង់តែន ! ( អំពូលភ្លើងខ្សែរ
អង់តែន ) ចំនួន ៥គ្រឿង ! ICOM Motorolla MTS ចំនួន២៥គ្រឿង ! សូឡាឈុត (
ផ្ទាំងសូឡាអាគុយ ៨០ អំពែ ចំនួន ៥ ឈុត ! ព្រមទាំងខ្សែរភ្លើង ! អំពួលភ្លើង និងម៉ូតូ
វេវ ២ គ្រឿង ព្រមទាំង ថវិការសម្រាប់កងទ័ព ៥ លាន ៧៥ ម៉ឺនផងដែរ ! ក្រុមហ៊ុន
សុភក្តិនីការ អ៊ិនវេសមេនគ្រុប ខូ.អិលធីឌី បានបន្ថែម កំព្យូរទ័រលើតុ ២ គ្រឿង ! និង
កំព្យូរទ័រ យួរដៃ ២ គ្រឿងផងដែរ ៕
รมว.กระทรวงไปรษณีย์และโทรคมนาคม ลงพื้นที่ตรวจเยี่ยม พล.น้อย.ร.๔๑
เมื่อ ๒๐ ก.ค.๕๙ นายตรำ อีวตึก รมว.กระทรวงไปรษณีย์และโทรคมนาคม
คณะผู้แทนบริษัทโซะเพียะนีกา อินเวสเมนท์ จก. ลงพื้นที่ตรวจเยี่ยม กพ.พล.น้อย.ร.๔๑
ตั้งอยู่ที่ อ.อัลลองเวง จ.อุดรมีชัย ที่ปฏิบัติหน้าที่แนวชายแดนพื้นที่ปราสาทพระวิหาร
พล.ท.เนียง คึม ผบ.พล.น้อย.ร.๔๑ ให้การต้อนรับ และ กล่าวว่า
สถานการณ์ปัจจุบันอยู่สภาพที่เงียบสงบ แต่ กพ.ทุกนายก็ไม่ได้นิ่งดูดาย
ยังคงมีการเตรียมพร้อมอยู่เสมอในการรับมือเหตุการณ์ที่จะเกิดขึ้น
เพื่อสนับสนุนให้ทันต่อเวลาในการปกป้องอธิปไตยอย่างเข้มแข็ง ส่วนนายตรำ อีวตึก
ได้กล่าวถึงสมเด็จฯ ฮุน เซน นรม.และภริยา
ที่ยังฝากความห่วงใยมายัง กพ.ทุกนายที่ปฏิบัติหน้าที่ตามแนวชายแดน อีกทั้งครอบครัว
กพ.ด้วย นอกจากนี้ สมเด็จฯ ฮุน เซน ยังผลักดันให้สถาบันต่างๆ
ที่อยู่แนวหลังให้มีการเชื่อมสัมพันธ์อันดีพร้อมทั้งให้ความร่วมมือและติดต่อประสานงานต่างๆ
กับ กพ.ที่ปฏิบัติอยู่แนวหน้า จากนั้นคณะได้มอบเครื่องอุปโภคบริโภค วัสดุก่อสร้าง
เครื่องมือพิเศษ (เครื่อง GPS วิทยุสื่อสาร คอมพิวเตอร์) ชุดโซลาเซลล์ จยย.
และเงินจำนวน ๕,๗๕๐,๐๐๐ เรียล (ประมาณ ๔๓,๑๑๗ บาท) ให้กับ พล.น้อย.ร.๔๑
ไม่มีความคิดเห็น:
แสดงความคิดเห็น