មេខ្លោង​ប្រកាស ធ្វើ​រដ្ឋប្រហារ​ផ្តួលរំលំ រាជរដ្ឋាភិបាល រត់គេចខ្លួន ចេញទៅ​ក្រៅ​ប្រ​ទេស​
 (ថ្ងៃទី 23 កក្កដា 2016, ម៉ោង 10:39:AM) | ដោយ: មុនីរាជក- ក ក+ | Print
ភ្នំពេញ: មេក្លោង​ដែលជា​អតីត​យោធា ប្រកាស​ធ្វើ​រដ្ឋប្រហារ ផ្តួលរំលំ​រាជរដ្ឋាភិបាល បាន​រត់គេចខ្លួន ចេញទៅ​ក្រៅ​ប្រ​ទស បាត់​ហើយ បន្ទាប់ពី​បានប្រកាស កាលពី​ថ្ងៃទី​១៧ ខែកក្កដា ឆ្នាំ​២០១៦ តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក អំពាវនាវ​ឱ្យ​កងកម្លាំងប្រដាប់អាវុធ ក្រសួង​ស្ថាប័ន​នានា ត្រៀមខ្លួន​ចូលរួម​ផ្តួលរំលំ រាជរដ្ឋាភិបាល​។​
​ប្រភព​ច្បាស់​ការណ៍ បាន​ឲ្យ​ដឹងថា មេក្លោង​ដែល​ប្រកាស អំពី​ផែនការ​ផ្តួលរំលំ រាជរដ្ឋាភិបាល បាន​ប្រើ​ឈ្មោះ ៣ គឺ​៖ ឈ្មោះ សោម វ៉ាន់​ឌឿ​ន​, ស៊ិន សុវណ្ណារ៉ា និង​ឈ្មោះ សោម សុវណ្ណារ៉ា ជា​អតីត​ទាហាន កងពល​អន្តរាគមន៍​លេខ​៣​។ ឈ្មោះ​ដែល​ប្រើ​ផ្លូវការ គឺ​សោម សុវណ្ណារ៉ា​។ ហើយ​មេក្លោង​រូបនោះ គឺជា​សមាជិក នៅក្នុង​រណសិរ្ស​រំដោះជាតិ​ខ្មែរ ដែលមាន​មូលដ្ឋាន នៅក្រៅ​ប្រទេស​។ ហើយ​នាពេល​កន្លងមក គណបក្ស​សង្គ្រោះ​ជាតិ ធ្វើបាតុកម្ម គឺ​តែងតែ​ឃើញ​មាន​វត្តមាន ឈ្មោះ សោម សុវណ្ណារ៉ា ចូលរួម​។ ហើយ​មេក្លោង​រូបនេះ ធ្លាប់បាន​ទំនាក់ទំនង ជាមួយ​សមាជិក​គណបក្ស​ប្រឆាំង មួយចំនួន​ផងដែរ គឺ​រាល់ពេល​ធ្វើបាតុកម្ម​រប​ស់ គណបក្ស​សង្គ្រោះ​ជាតិ កន្លងមក គេ​តែងតែ​ណាត់ជួប​គ្នា ដើម្បី​រៀប​ប​ចំ​ផែនការ​។​
​ពាក់ព័ន្ធ​ករណីនេះ តុលាការ បានចេញ​ដីកា​បញ្ជា​ឲ្យ ឈ្មោះ សោម សុវណ្ណារ៉ា ចូលខ្លួន ដើម្បី​ឆ្លើយបំភ្លឺ ពាក់ព័ន្ធ​ការអំពាវនាវ ឱ្យ​កងកម្លាំងប្រដាប់អាវុធ ក្រសួង ស្ថាប័ន​នានា ត្រៀមខ្លួន​ចូលរួម​ផ្តួលរំលំ រាជរដ្ឋាភិបាល នៅពេល​ដ៏​ខ្លី​ខាងមុខនេះ​។​
​សមត្ថកិច្ច​ជំនាញ នៃ​នាយកដ្ឋាន​ប្រឆាំង​ភេរវកម្ម និង​ឧក្រិដ្ឋកម្ម​ឆ្លងដែន នៃ​ក្រសួងមហាផ្ទៃ បាន​បញ្ជូន​សំណុំរឿង ជន​ប្រកាស​ផ្តួលរំលំ រដ្ឋាភិបាល ទៅ​សាលាដំបូង រាជធានី​ភ្នំពេញ ដើម្បី​ឲ្យ​តុលាការ ចាត់​វិធាន​តាម​នីតិវិធី​។ ហើយ​បន្ទាប់ពី​ទទួលបាន សំណុំ​រឿងនេះ ព្រះរាជអាជ្ញា បានចេញ​ដីកា​បញ្ជា ឲ្យ​ជន​ប្រកាស​ផ្តួលរំលំ រដ្ឋាភិបាល ចូលខ្លួន​។ ហើយ​ចំពោះ​សំណុំ​រឿងនេះ គឺ​លោក សៀង សុខ ព្រះរាជអាជ្ញារង ជា​អ្នក​កាន់​។​
​មន្ត្រីជាន់ខ្ពស់ ក្រសួងការពារជាតិ បាន​បញ្ជាក់ថា សមត្ថកិច្ច​ជំនាញ បានកំណត់​មុខសញ្ញា និង​អត្តសញ្ញាណ ក្រុម​ជន​ដែល​ប្រកាស ផ្តួលរំលំ​រដ្ឋាភិបាល ស្របច្បាប់ បាន​អស់ហើយ ដើម្បី​ឈានទៅដល់​ការចាប់ខ្លួន​។ ក្រៅពី​កំណត់​មុខសញ្ញា សមត្ថកិច្ច​ក៏បាន​ស្គាល់​ទីតាំង​លាក់ខ្លួន របស់​ពួកគេ​ផងដែរ​។​
​លោកនាយ​ឧ​ត្ត​ម​ស​នី​យ៍ ឈុំ សុជាតិ អ្នកនាំពាក្យ​ក្រសួងការពារជាតិ បាន​ថ្លែង​ឲ្យ​ដឹងថា ខាង​ជំនាញ របស់​ក្រសួងការពារជាតិ បានកំណត់​អត្តសញ្ញាណ ក្រុម​ជន​ដែល​ប្រកាស ផ្តួលរំលំ​រដ្ឋាភិបាល ស្របច្បាប់ បាន​អស់ហើយ និង​កំពុងតែធ្វើការ​បន្ត ដើម្បី​ឈានដល់​ការចាប់ខ្លួន ពីព្រោះ​បាន​ស្គាល់​ទីតាំង របស់​ពួកគេ​អស់ហើយ​។
 
​លោក​បាន​បញ្ជាក់ថា “​យើង​កំណត់​អត្តសញ្ញាណ បាន​អស់ហើយ យើង​កំពុងតែធ្វើការ​បន្តទៀត យើង​យក​អត្តសញ្ញាណ បាន​ហើយ យើង​ដឹង​កន្លែង​របស់​វា និយាយ​រួម យើង​ដឹង​អត្តសញ្ញាណ អស់ហើយ យើង​កំពុងតែ​ឲ្យ​អង្គភាព របស់​យើង​ធ្វើការ​បន្ត​”​។ ដោយ​លោក​បាន​លើកឡើងថា ការប្រកាស ផ្តួលរំលំ​រដ្ឋាភិបាល ស្របច្បាប់ គឺជា​ការខុសច្បាប់ និង​ជា​បទល្មើស​ព្រហ្មទណ្ឌ​មួយ ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សេចក្តីសុខ និង​ប៉ះពាល់​ដល់​រដ្ឋធម្មនុញ្ញ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។ ហើយ​អ្វី​ដែលជា​ការប្រកាស គឺជា​ខុសច្បាប់ ហើយ​យើង​នឹង​ចាត់ការ ទៅតាម​ផ្លូវច្បាប់ យើង​មិនអាច​អនុញ្ញាត​ឲ្យ​មនុស្ស​នឹង បុគ្គល​នឹងធ្វើ​បែបនេះ​បានទេ​។ ពីព្រោះ​រដ្ឋាភិបាល កើតចេញពី​ការបោះឆ្នោត ហើយ​ធ្វើ​នេះ វា​ប៉ះពាល់​ដល់​សន្តិសុខ​ជាតិ ប៉ះពាល់​អធិបតេយ្យភាព យើង​មិនអាច​ទទួលយក​បានទេ​។​
​អ្នកនាំពាក្យ ក្រសួងការពារជាតិ បាន​បញ្ជាក់ថា “​យើង​នឹង​ចាត់វិធានការ ម៉ឺងម៉ាត់​បំផុត ចំពោះ​បុគ្គល ឬ​អ្នកណា ដែលមាន​គំនិត​ចង់​ផ្តួលរំលំ រដ្ឋាភិបាល​ស្របច្បាប់ គឺ​ដាច់ខាត​យើង​មិន​អនុញ្ញាត ឲ្យ​មាន​ទេ​”​។​
​សូមជម្រាបថា កាលពី​ថ្ងៃទី​១៧ ខែកក្កដា ឆ្នាំ​២០១៦ មាន​បុរស​ម្នាក់ ដែល​អះអាងថា ខ្លួន​ស្ថិតនៅក្នុង​អង្គភាព​ទិសនិរតី បានប្រកាស​ជា​សា​ថា​រណៈ តាម​បណ្តាញ​សង្គម (Facebook ) និង Youtube ដោយ​អំពាវនាវ​ឱ្យ កងកម្លាំងប្រដាប់អាវុធ ក្រសួង ស្ថាប័ន​នានា ត្រៀមខ្លួន​ចូលរួម ផ្តួលរំលំ​រាជរដ្ឋាភិបាល នៅពេល​ដ៏​ខ្លី​ខាងមុខនេះ​៕
หน.กลุ่มที่ประกาศทำรัฐประหารโค่นล้มรัฐบาลกัมพูชาหลบหนีออกนอกประเทศไปแล้ว
เมื่อ ๒๓ ก.ค.๕๙ สื่อกัมพูชารายงานว่า หน.กลุ่มที่ประกาศทำรัฐประหารโค่นล้มรัฐบาลกัมพูชาที่ออกแถลงการณ์ประกาศเมื่อ ๑๗ ก.ค.๕๙ ทางสื่อออนไลน์เฟสบุ๊ค เรียกร้องให้กองกำลังประดับอาวุธ กระทรวง และสถาบันต่างๆ เตรียมตัวเข้าร่วมโค่นล้มรัฐบาล ได้หลบหนีออกนอกประเทศไปแล้ว ซึ่งทราบจากแหล่งข่าวว่าผู้ที่ออกมาอ่านแถลงการณ์ดังกล่าวมีการใช้ชื่อเรียกตนเอง ๓ ชื่อด้วยกัน คือ โซม วันเดือน ซิน โซะวรรณารา และ โซม โซะวรรณารา เป็นอดีตทหารประจำ พล.น้อย.สสน.๓ ชื่อที่ใช้อย่างเป็นทางการคือ โซม โซะวรรณารา โดยเป็นสมาชิกกลุ่มแนวร่วมปลดปล่อยชาติกัมพูชา ที่มีศูนย์กลางอยู่นอกประเทศ ที่ผ่านมาพรรคสงเคราะห์ชาติได้ทำการชุมนุมก็ยังเห็นนายโซม โซะวรรณารา เข้าร่วมชุมนุมในครั้งนั้นด้วย หน.กลุ่มคนดังกล่าวมักติดต่อประสานงานเพื่อพบปะเพื่อทำการวางแผนกับพรรคฝ่ายค้านกลุ่มหนึ่ง ในช่วงที่มีการชุมนุมของพรรคสงเคราะห์ชาติที่ผ่านมา
การกรณีดังกล่าวศาลได้ออกหมายเรียกให้นายโซม โซะวรรณารา เข้ารายงานตัวเพื่อชี้แจงเกี่ยวกับกรณีเรียกร้องให้กองกำลังประดับอาวุธ กระทรวง และสถาบันต่างๆ เตรียมเข้าร่วมโค่นล้มรัฐบาลกัมพูชาในเวลาอันใกล้นี้
เจ้าหน้าที่ผู้เชี่ยวชาญประจำกรมต่อต้านก่อการร้าย และผู้ร้ายข้ามแดน มท.กัมพูชา ได้ส่งสำนวนคดีของบุคคลที่ประกาศโค่นล้มรัฐาบาลไปยังศาลชั้นต้น ราชธานีพนมเปญ เพื่อให้ศาลดำเนินการตามกฎหมาย หลังจากได้รับสำนวนคดี ส่งต่อให้กับนายเซียง ซก รองอัยการ ศาลชั้นต้นฯ ทำการออกหมายเรียกให้บุคคลดังกล่าว ให้มารับทราบข้อกล่าวหาต่อไป

ด้าน พล.อ.จุม โซะเจียด โฆษก กห.กัมพูชา ได้สั่งการให้เจ้าหน้าที่รวบรวมหลักฐานและบุคคลที่เกี่ยวข้องกับกลุ่มที่ประกาศโค่นล้มรัฐบาลที่ถูกต้องตามกฎหมาย เพื่อทำการควบคุมตัว ซึ่งทราบตัวผู้กระทำความผิดดังกล่าวแล้ว การกระทำดังกล่าวถือว่าเป็นเรื่องที่ผิดกฎหมาย เป็นคดีทางอาญา ซึ่งกระทบต่อความมั่นคง และขัดต่อรัฐธรรมนูญแห่งราชอาณาจักรกัมพูชา จึงต้องดำเนินคดีตามกฎหมายให้ถึงที่สุด      



ไม่มีความคิดเห็น:

แสดงความคิดเห็น

คณะขับเคลื่อน ๕๑๕ ภท.๙ กองทัพประชาชนเวียดนาม ลงนามร่วมกับ ทปจ.กันดาล

 เ มื่อ ๑๑ พ.ย.๖๕ นายก็วง ซอปวน ผวจ.กันดาล/หน.คณะกรรมการเชี่ยวชาญจังหวัดฯ พล.ต.ไน นิยม ผบ.ทปจ.กันดาล ให้การต้อนรับ พล.จ.ดอน ทัญสวิน รอง ผบ.น...