(ភ្នំពេញ)៖ កងពលតូចលេខ៧០ ទទួលស្វាគមន៍កងទ័ពអាកាស នៃកងទ័ពរំដោះប្រជាជនចិន ដែលត្រៀមមកចូលរួមក្នុងលំហាត់សមយុទ្ធនាគមាស ២០២០ និងបានកោតសរសើរពីកងពលតូចលេខ៧០ ថាជាកងពលដែលបានរៀបចំការកសាងទីលានលំហាត់ នៅសាលាហ្វឹកហ្វឺនតេជោសែនជុំគិរីបានយ៉ាងល្អ។
ការកោតសរសើរនេះធ្វើឡើងក្នុងជំនួបជាមួយ លោកឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ មេបញ្ជាការកងពលតូចលេខ៧០ និងកងទ័ពអាកាសចិន នៅទីបញ្ជាការ នៃបញ្ជាការដ្ឋានកងពលតូចលេខ៧០ នាល្ងាចថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២០។ ក្រោយជំនួបនោះ បានរៀបចំទទួលអាហារសាមគ្គីជូនដល់ កងទ័ពអាកាសចិន យ៉ាងកក់ក្តៅបំផុតផងដែរ។
សូមជម្រាបថា នេះជាលើកទី៤ ហើយ ដែលកងទ័ពកម្ពុជា-ចិន ធ្វើលំហាត់នាគមាសរួមគ្នា នៅក្នុងព្រះរាជាណាចក្រកម្ពុជា ដោយលើកទី១ ធ្វើឡើងនៅឆ្នាំ២០១៦ និងលើកទី២ នៅឆ្នាំ២០១៨ លើកទី៣ នៅឆ្នាំ២០១៩។ ចំណែកលទ្ធភាពនៃការធ្វើសមយុទ្ធក៏កាន់តែធំឡើងពីមួយឆ្នាំទៅមួយឆ្នាំ។
เมื่อ ๑๓ มี.ค.๖๓ พล.อ.เมา โซะพัน ผบ.พล.น้อย.ร.๗๐ ให้การต้อนรับคณะผู้แทนกองทัพอากาศ สปจ.ที่เตรียมเข้าร่วมฝึกซ้อมรบร่วมเนียกเมียะ ๒๐๒๐ ณ บก.พล.น้อย.ร.๗๐ โดยผู้แทนกองทัพอากาศ สปจ.ได้กล่าวชื่นชม พล.น้อย.ร.๗๐ ที่เป็นกองพลในการจัดเตรียมและก่อสร้างสนามฝึกภายใน ศูนย์ฝึกเดโชแซนจุมคีรีได้อย่างสวยงาม หลังการพบปะดังกล่าวทั้ง ๒ ฝ่ายได้ร่วมรับประทานอาหารเย็นด้วยความอบอุ่น
การฝึกซ้อมรบดังกล่าวนี้เป็นการฝึกร่วมครั้งที่ ๔ ระหว่างกองทัพทั้ง ๒ ประเทศ (กัมพูชา-สปจ.) ซึ่งครั้งแรกเมื่อปี ๒๕๕๙ ครั้งที่ ๒ ปี ๒๕๖๑ ครั้งที่ ๓ ปี ๒๕๖๒